ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ ស្នើរសុំឱ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ បិទល្បែងបាញ់កាំជ្រួចភ្នាល់ ដាក់លុយ ធ្វើឱ្យប៉ះពាល់ដល់ការ រស់នៅរបស់ពួកគាត់

ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋក្នុងស្រុកអន្លង់វែង បានសំដែងនូវការព្រួយបារម្ភពីបញ្ហាអសន្តិសុខ ជាប្រចាំថ្ងៃ ចំពោះសំបកកាំជ្រួច ដែលគេបាញ់ភ្នាល់ចាក់លុយ នៅមាត់ច្រកអន្តរជាតិជាំសាង៉ាំ ធ្លាក់ទៅលើលំនៅដ្ឋាន និងស្រែចំការរបស់ពួកគាត់ ដែលរស់នៅតាម ភូមិជាប់ជើងភ្នំ ដងរែក ស្ថិតនៅក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

កន្លងមកប្រជាពលរដ្ឋធ្លាប់បានស្នើរទៅអាជ្ញាធរ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជួយដល់ពួកគាត់ដែលមាន ទុក្ខលំបាក ពីសំណាក់ក្រុមហ៊ុន សាម៉នខេមរៈអភិវឌ្ឍន៍ បើកលេងល្បែងបាញ់កាំជ្រួចភ្នាល់គ្នាចាក់លុយ ដែលជ្រកកោន ក្រោមអាជ្ញាប័ណ្ណពីក្រសួងមហាផ្ទៃ ។

ប្រជាពលរដ្ឋទាំងនោះបាននិយាយថា ៖ រយៈពេល៣ថ្ងៃ រៀងរាល់ ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ពួកគាត់មិនបាន ចេញប្រមូលផលដំណាំ ឬទៅរកស៊ីចិញ្ចឹមជីវិតនោះទេ ។ ព្រោះនៅពេលគេបាញ់កាំជ្រួចម្តងៗ សំបកកាំជ្រួចបាន ធ្លាក់ ឆេះព្រៃ និងឆេះផ្ទះអ្នកភូមិផងដែរ ។ មិនតែប៉ុណ្ណោះពួកគាត់មិនហ៊ានចេញពីក្នុងផ្ទះឡើយ ដោយខ្លាចសំបក កាំជ្រួច ធ្លាក់ត្រូវអាចបណ្តាលឱ្យរងរបួសធ្ងន់ ឫអាចស្លាប់បាត់បង់ជីវិត ព្រោះសំបកកាំជ្រួចទាំងនោះ
មានប្រវែង ៦ម៉ែត្រ ឯណោះ ។

ប្រជាពលរដ្ឋបាននិយាយទៀតថា ៖ កាំជ្រួចដែលគេបាញ់ចេញនោះ មានចម្ងាយឆ្ងាយណាស់ សូម្បីតែភូមិ របស់ ពួកគាត់ដែលនៅតាមផ្លូវយុទ្ធសាស្រ្ត ក្បែរជើងភ្នំដងរែក ដែលមានចំងាយពី ៣គីឡូម៉ែត្រ ទៅ ៥គីឡូម៉ែត្រឯណោះ ក៏ សំបកកាំជ្រួចនោះធ្លាក់ត្រូវចំដំបូលផ្ទះ និងដីស្រែចំការរបស់ពួកគាត់ទៀត ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា ៖ កន្លងមកពួកគាត់ពួកគាត់បានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ចជំនាញជាច្រើនលើកច្រើនសារមកហើយដែរ ក៏ប៉ុន្តែពុំឃើញមានចំណាត់ការណាមួយសម្រាប់ពួកគាត់ឡើយ ហើយសកម្មភាព ការបាញ់កាំជ្រួច ! កាន់តែកើនឡើង ជាច្រើនគ្រាប់ ក្នុងមួយថ្ងៃៗ ព្រមទាំងមានការនាំចូលនូវគ្រឿងរំសេវ និងសំបក កាំជ្រួច ពីប្រទេសថៃ ឆ្លងកាត់តាមច្រកអន្តរជាតិជាំសាង៉ាំផងដែរ ពុំមានជំនាញណាម្នាក់យកចិត្តទុកដាក់ពី បញ្ហាការប៉ះពាល់ដល់ស្ថានភាពរស់នៅដល់ប្រជាពលរដ្ឋនោះឡើយ ។

ប្រជាពលរដ្ឋស្នើរសុំដល់ ឯកឧត្តម គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិជុះជួយខេត្តឧត្តរមានជ័យ និងឯកឧត្តម ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយអន្តរាគមន៍ ចំពោះក្រុមហ៊ុនខាងលើកំពុងតែយកយីហោក្រុមហ៊ុនអភិវឌ្ឍន៍ ប្រទេសជាតិ ! មកបើកល្បែងភ្នាល់ចាក់លុយ មិនតែប៉ុណ្ណោះធ្វើឱ្យប៉ះពាល់ដល់សុវត្តិភាពប្រជាពលរដ្ឋពួកគាត់ទៀតផង ៕ប៊ុនធឿន (សៀមរាប)

2016-02-11_1014212016-02-11_1015342016-02-11_1016012016-02-11_101713

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8094 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.