ខេត្តសៀមរាប= ក្រោយពីការបើកកិច្ចប្រជុំ នៃសភានិយាយភាសាបារាំងរួចមក នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០១៦ នោះដែរ ម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ អមដំណើរដោយ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញធ្វើពិធីដាំកូនឈើក្រញូង នៅទីសួន្យកូនឈើអនុស្សាវរីយ៍ ស្ថិតនៅភូមិ ខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
តាមរបាយការណ៍របស់រដ្ឋបាលព្រៃឈើខេត្តសៀមរាប បានបញ្ជាក់ថា ៖ តំបន់នេះមាន ផ្ទៃដី១ពាន់៨៨៨ហិកតា ក្នុងនោះប្រភេទឈើក្រញូង នៅលើផ្ទៃដីរួមមាន ៥០ហិចតា មានចំនួន ៥៧២ដើម ដែលមានមុខចាប់ពី ០,២ម៉ែត្រឡើងទៅ ព្រមទាំងបានធ្វើការដាំដុះកូនឈើឡើងវិញ នៅតាមតំបន់ដីព្រៃរេចរិល នូវកូនឈើគ្រប់ប្រភេទ បានចំនួន ១៤ពាន់ដើម ។
ក្នុងដំណើរទស្សនាសម្តេចមហាពញាចក្រី ហេង សំរិន ក៏បានធ្វើការកោតសរសើរ ពី ការខិតខំរបស់ មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តនូវគោលការ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ នូវអំបូរពូជឈើដែលវិនាសស្ទើរផុតពូជនៅកម្ពុជា ដើមី្បជាមរតកសម្រាប់ក្មេងៗ ជំនាន់ក្រោយបានស្គាល់ ។ ក្នុងនោះសម្តេចមហាពញាចក្រីបាន បញ្ជាក់ថា ៖ ការរៀបចំទីសួនដាំ កូនឈើ អនុស្សាវរីយ៍នេះ គឺជាយន្តការមួយដ៏ល្អបំផុតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីក និង ស្តារឡើងវិញលើវិស័យព្រៃ ឈើ ហើយក៏ជាការពង្រីកនៃវង់ទស្សនារបស់អ្នកទេសចរណ៍ មកកាន់តំបន់ព្រៃធម្មជាតិទៀតផង ។
ម៉្យាងទៀតខេត្ត សៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្រៅពីការទស្សនាកម្សាន្ត នៅតាមប្រាសាទនានា ភ្ញៀវត្រូវការចាំបាច់ស្វែងរកនូវតំបន់ធម្មជាតិ ដែលគ្រាប់ដណ្តប់ទៅដោយព្រៃធម្មជាតិ ប៉ៃតង មានបរិស្ថានបរិសុទ្ធទៀតផង ។ ក្នុងដំណើរ ទស្សនាដើមឈើមេពូជក្រញូងនោះ សម្តេចពញាចក្រី ក៏បានធ្វើការណែនាំមួយចំនួន ព្រមទាំងផ្តាំផ្ញើដល់មន្ត្រីអភិរក្ស ក្នុងតំបន់ព្រៃឈើពូជក្រញូងរបស់រដ្ឋបាលព្រៃឈើ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការថែរក្សាព្រៃឈើទាំងនេះឲ្យបានគង់វង្ស ដែលជាទីជម្រកសត្វព្រៃគ្រប់ ប្រភេទ ហើយទីនេះក៏ជាទីកន្លែងទាក់ ទាញដល់ភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត និង មើលសត្វព្រៃ នៅក្នុងតំបន់នេះផងដែរ ! ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អជាមួយអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ ស្កាត់ចំពោះជនខិលខូច ដែលចូលលបលួច កាប់ព្រៃឈើ និងបរបាញ់សត្វព្រៃនៅក្នុងតំបន់នេះ ៕ប៊ុនធឿន(ខេត្តសៀមរាប