ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលករ​ខ្មែរ ចំណាកស្រុក​នាំគ្នា​សម្រុក​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​រាប់រយ​នាក់​

ពលករ​ខ្មែរ ចំណាកស្រុក​នាំគ្នា​សម្រុក​ចេញទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​រាប់រយ​នាក់​

ប៉ោយ​ប៉ែត​៖ អស់​រយះពេល​ជាង​១​សប្តាហ៍​កន្លងមកនេះ​គេ​សង្កេតឃើញ​មាន​ពលករ​ចំណាកស្រុក​ខ្មែរ ប្រុស​ស្រី ក្មេង​ចាស់ រាប់រយ​នាក់​បាន​នាំគ្នា​ធ្វើដំណើរ មកពី​តាម​បណ្តា​ខេត្ត​នានា នៃ​ព្រះ​រា ជាណា​ចក្រ​កម្ពុជា សម្រុក​កម​កាន់​ជាយ​ដែន​កម្ពុជា ថៃ ក្នុង​តំបន់​ប៉ោយប៉ែ​ត​វិញ និង​បាន​ឆ្លងដែន​ចេញ​តាម ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ចូលទៅ​ក្នុង​ប្រទេស​ថៃ ស្វែងរក​ការងារ​ធ្វើ​ដើម្បី​ផ្គត់ផ្គង់ ជីវភាព​គ្រួសារ​។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​02​ខែ​កក្កដ  ឆ្នាំ​២០១៤​នេះ គេ​ឃើញ​មាន​ក្រុម​ពលករ​ចំណាកស្រុក​ខ្មែរ​ប្រមា ណ​ជិត​១០០០​នាក់​ប្រដាប់​ដោយ​កាបូបស្ពាយ​រយីងរ​យ៉ូង មើលទៅ​គួរឱ្យ​អាណិតអាសូរ ខ្លាំងណាស់ បាននាំគ្នា សម្រុក​ឆ្លងដែន​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ចូល​ទៅក្នុង​ទឹកដី​ថៃ​ដើម្បី​រក ការងារ​ធ្វើ ។

​តាម​ការបំភ្លឺ​ពី​ក្រុម​ពលករ​ទាំងនោះ​បាន​ឱ្យដឹង​ថា ពួកគាត់​ឆ្លងដែន​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ នាពេលនេះ គឺ​មាន​មួយចំនួនធំ តាមរយះ​ក្រុមហ៊ុន​ស្របច្បាប់ ជា​អ្នក​នាំ​ទៅ​រក​ការងារ​ធ្វើ ! រីឯ​មួយចំនួន​ទៀត​បាន​ឱ្យដឹង​ថា ពួក​គេ​ឆ្លង​ដែន​ទៅក្នុង​ទឹកដី​ថៃ គឺ​ទៅ​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង ដោយ មួយ​រយះ​កាល​កន្លង​មក​ពួកគាត់ ធ្លាប់​ទៅ​ធ្វើការ​នៅក្នុង​ទឹកដី​ថៃ រួចមកហើយ ។​

​តែ​ក្រោយ​ពេល​រដ្ឋ​ប្រ ហា​រ របប​យោធា​ថៃ បាន​ចាប់​បញ្ជូន​ពួកគាត់ មក​មាតុភូមិ​វិញ​អស់​មួយ​រយះ ហើយ​ពួកគាត់​បាន​ទៅសម្ងំ នៅ​ស្រុកកំណើត​មួយ​រយះពេល​ផងដែរ ។​

​ក្រុម​ពលករ​បាន​បន្តថា មួយ​រយះពេល​ថ្មីៗ​នេះ ពួកគាត់​បាន​លេចឮ​ដំណឹង​ថា ខាង​អាជ្ញាធរ មាន​សមត្ថ កិច្ច​នៃ​ភាគី​ថៃ បាន​សម្របសម្រួល​ឱ្យ​ពលករ​ស្របច្បាប់ អាច​ស្នាក់នៅ​ធ្វើ​ការងារ នៅក្នុង​ប្រទេស​គេ បាន​តទៅទៀត​ហើយ​នោះ ទើប​ពួកគាត់​នាំគ្នា​សម្រេចចិត្ត​ចូល​ទៅ​រក​ការងារ​ធ្វើ​ផងដែរ ។

​គួរ​មាន​ការ​កត់​ស​ម្កាល់​ថា ក្រុម​ពលករ​ខ្មែរ​ខុសច្បាប់ ដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ ភាគី​ថៃ បាន​ចាប់ បញ្ជូន​មក​មាតុភូមិ​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រហូតមក​ដល់​រសៀល​ថ្ងៃទី​02 ខែកក្កដា នេះ គេ​នៅតែ សង្កេតឃើញ​មាន​មិនទាន់​អស់​នៅឡើយ​ទេ ! ដោយ​ពួកគេ​បាន​យក​មក​ប្រគល់​ឱ្យ​ក្រុម​ការ ងារ​មន្ត្រី​នៃ ភាគី​កម្ពុជា នៅ​ចំណុច​រង្វង់​មូល​មាត់ច្រក​ប៉ោយ​ប៉ែត ចាំ​ទទួល​ជា​ប្រចាំ​ផង​ដែរ ។

​សូមបញ្ជាក់​ថា ចំពោះ​ក្រុម​ពលករ​ខ្មែរ ខុសច្បាប់​ដែល​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ភាគី​ថៃ ចាប់បញ្ជូន​មក វិញ​តាម​ច្រក​ប៉ោយប៉ែត ចាប់​គិតពី​ថ្ងៃ​ទី​០៦ រហូត​ដល់​ថ្ងៃ​ទី​30 ខែមិថុនា ឆ្នាំ​២០១៤​នេះ​មាន ចំនួន​សរុប​208122​នាក់ ។​

​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ឲ្យដឹងថា ដោយ​មានកា​រអាក់រអួល​មិន​អាច​ធ្វើ​បណ្ណ​ឆ្លងដែន​ដោយ​អាជ្ញាធរ​ខ្មែរ ទើប​ក្រុម​ពលករ​មួយចំនួន​នាំគ្នា​សំរុក​ឆ្លងដែន​តាម​ច្រករបៀង​ខុសច្បាប់ ដោយ​មាន​មេខ្យល់​ជា​អ្នក​នាំ​ផ្លូវ ក្នុងតម្លៃ ២៥០០ បាត ។ បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវតែ​ទប់ស្កាត់​ជា​បន្ទាន់ ៕

 

2014_07_041 2014_07_041 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.