ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បើកកិច្ចប្រជុំ គណកម្មាធិការអចិន្រ្តៃយ៍ នៃ សភានិយាយភាសាបារាំង

ខេត្តសៀមរាប = កិច្ចប្រជុំរបស់គណកម្មាធិការអចិន្រ្តៃយ៍ នៃសភានិយាភាសាបារាំងបានចាប់ ផ្តើមបើកដំណើរការរបស់ខ្លួននាព្រឹកថ្ងៃទី២៨ ខែមករានេះ ក្រោមវត្តមានរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានវត្តមានផងដែរ ឯកឧត្តម Aubin Minaku NDJALANDJOKO ប្រធានសភានិយាយភាសាបារាំង និងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ កុងហ្គោ ។
សម្រាប់កិច្ចប្រជុំនេះគ្រោងនឹងបើកការពិភាក្សាគ្នារហូតដល់ល្ងាច ថ្ងៃទី២៩ ខែមករា ដែលមាន សមាជិកចូលរួមចំនួន៨០ស្ថាប័ន នៃសភានិយាយភាសាបារាំង មកពី១៦ប្រទេស ។

សក្ខីកម្មនៃកិច្ចប្រជុំនេះ គឺជាការបង្ហាញពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់មាជិកចូលរួមទាំងអស់ ដើម្បីសម្រេចឲ្យបាន ចក្ខុវិស័យរបស់មហាសន្និបាតនៃសភានិយាយភាសាបារាំង ហើយក៏ជាការ បង្ហាញនូវការគាំទ្រយ៉ាងពេញលេញ ដល់សភាកម្ពុជា ដែលបានទទួលកិត្តិយសរៀបចំ កិច្ចប្រជុំ គណកម្មាធិការអចិន្រ្តៃយ៍នៃសភានិយាយភាសាបារាំងលើកទី១នេះ ។

គេសង្ឃឹមថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងបានបំពេញនូវប្រតិទិនការងារដែលបានគ្រោងទុក ហើយនឹងអាចទទួលបាននូវការឯកភាព លើសេចក្តីព្រាងរបៀបវារៈនានា ផងដែរ ។ បើទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងសន្ទរកថាបើកកិច្ចប្រជុំនេះ ក្នុងនាមជាម្ចាស់ផ្ទះ( សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ) បានបង្ហាញនូវការចែករំលែកបទពិសោធន៍ជាក់ ស្តែងនៃបណ្តាប្រទេស អាស៊ានទាំង១០ ជូនដល់សមាជិកសភានិយាយភាសាបារាំងផងដែរ ក្នុងនោះគឺត្រូវបាននិយាយអំពី សមិទ្ធផលនិងជោគជ័យទាំងឡាយ ដែលប្រទេសអាស៊ានសម្រេចបាន ដោយបានឆ្លងកាត់បញ្ហា ប្រឈម និងឧបស័គ្គនានា ដូចជាបញ្ហាសន្តិសុខស្បៀង ឋាមពល ការប្រែប្រួលអាកាសធាតុ គ្រោះ មហន្តរាយធម្មជាតិ ភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរផ្លូវភេទ ជម្ងឺឆ្លងរាតត្បាត សុវត្ថិភាព ផ្លូវសមុទ្រនិងការឈានទៅសម្រេចគោលដៅទាំងឡាយ នៃការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។

ជាមួយគ្នានោះសម្តេច ហេង សំរិន បានបង្ហាញអំពីការព្រួយបារម្ភចំពោះការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយនៅក្នុងតំបន់ ដើម្បីឈានទៅទទួលបានកំណើនសេដ្ឋកិច្ច ប្រកប ដោយនិរន្តរភាព សម្រាប់វិបុលភាពរបស់ប្រជាពលរដ្ឋ និងមានភាពសុខដុមរមនា ទាំងផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌ក្នុងតំបន់ ។

សម្តេចបានសង្កត់ធ្ងន់ថា ៖ វិបត្តិនយោបាយនិងសង្គម ដែលកំពុងកើតមាននៅតំបន់មជ្ឈឹមបូព៌ា នៅអាហ្វ្រិកខាងជើង និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប នៅបន្តគំរាមដល់សន្តិសុខក្នុងតំបន់ និងពិភពលោក ហើយបញ្ហានេះ មិនអាចដោះស្រាយបានក្នុងកម្រឹតជាតិណាមួយបាននោះទេ គឺត្រូវ ទាមទារនូវអភិក្រមនៃកិច្ចសហប្រតិបត្តិការ តាមរយៈនៃកិច្ចសហប្រតិបត្តិក្នុងតំបន់ ក៏ដូចជាក្នុងក្រប ខ័ណ្ឌសភានិយាយភាសាបារាំង ( ហ្រ្វង់កូហ្វូនី ) ។ ដូច្នេះ សភានិយាយភាសាបារាំង ( ហ្វ្រង់កូហ្វូនី ) គឺជាតួអង្គមួយដ៏សំខាន់ ក្នុងការរួមចំណែកនាំមកនូវការឯកភាពក្នុងតំបន់ តាមរយៈ
នៃការងារនីតិកម្មដែលជាឧបករណ៍ ដ៏មានប្រសិទ្ធិភាព ៕
ប៊ុនធឿន (សៀមរាប)

 

2016-02-01_1334342016-02-01_1336102016-02-01_133638

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6686 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.