បាត់ដំបង៖ បុរសវ័យចំណាស់អតីតសង្ឈមួយរូប គង់នៅវត្តចំការតាប៊ុន ក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលរងការចោទប្រកាន់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើនារីអនីតិជនអាយុក្រោម១៥ឆ្នាំមា្នក់ ប្រព្រឹត្តឡើងនៅចំណុចវត្តចំការតាប៊ុន កាលពីថ្ងៃទី០៦,០៨,០៩.ខែមករា ឆ្នាំ២០១៦ ត្រូវបានមន្ត្រីក្រុមគណ:កម្មាការចម្រុះពក់ព័ន្ធរបស់អាជា្ញធររួមមាន: ខាងមន្ទីរធម្មការនិងសាសនា នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នគរបាលមូលដា្ឋនស្រុកសំពៅលូន ឃាត់ខ្លួននិងចាប់ផ្សឹកកាលពីវេលាម៉ោង៥និង៣០នាទីលា្ងចថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦។
ប្រភពសមត្ថកិច្ចប៉ូលិសឲ្យដឹងថា បុគ្គលសង្ឃដែលត្រូវផ្សឹកនោះ ឈ្មោះឱ ថន ហៅ ឡុញ អាយុ ៦៨ឆ្នាំ គង់នៅវត្តចំការតាប៊ុន ក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ។ បនា្ទប់ពីផ្សឹករួច អតីតសង្ឈជាប់ចោទរូបនោះ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តចំណាត់ការតាមផ្លូវច្បាប់ ៕