ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាគាំង មានគម្រោងដាក់ពង្រាយ ប្រព័ន្ធមីស៊ីលការពារ នៅលើកោះហាវ៉ៃ

អាមេរិកមានគម្រោងដាក់ប្រព័ន្ធមីស៊ីលការពារបន្ថែមសម្រាប់វាយស្ទាក់មីស៊ីលរបស់សត្រូវ នៅលើកោះហាវៃ សម្រាប់ទប់ស្កាត់ពេលមាន ហេតុការអាក្រក់កើតឡើង។ គម្រោងខាងលើត្រូវបានអាមេរិកពិភាក្សាជាច្រើនឆ្នាំកន្លងមកទើបតែពេលនេះបានក្លាយជាការពិត ក្រោយពេលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យកាលពីថ្ងៃទី៦ខែមករា។ ជាមួយនិងជោជជ័យនោះមីស៊ីនិងបរមាណូកូរ៉េខាងជើងអាចគម្រាមកំហែងអាមេរិកបានគ្រប់ពេល។

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងមីស៊ីលការពាររបស់អាមេរិកនឹងត្រូវដាក់នៅលើកោះហាវៃ ។ អ្នកនាំពាក្យទីបញ្ចារការកងទ័ពអាមេរិកលោកDarry James បញ្ចាក់ថា ការដាក់ប្រព័ន្ធការពារនោះក្នុគោលដោះការពារទីតាំងយោធារបស់អាមេរិកនៅលើកោះGuam និងប្រទេសអាមេរិកទាំងមូលគេចផុតពីកាំជ្រួចមីស៊ីលឆ្លងទ្វីបរបស់សត្រូវ។

ប្រព័ន្ធមីស៊ីលដែលនឹងត្រូវដាក់ពង្រាយនោះគឺមានប្រភេទAegis Ashore ជាប្រភេទអាចដាក់នៅលើដីគោកលើកោះហាវៃ ។ក្រៅពីនេះមីស៊ីលក៏បានដាក់នៅលើនាវាចម្បាំងផងដែររួមទាំងនៅលើដីគោកក្នុងរដ្ឋ Alaska និង ការលីហ្វ័រនីញ៉ា។

ពាក់ព័ន្ធនិងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង អាមេរិកបានស្នើរចិនដើរតួនាទីសំខាន់ជាងនេះក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ លោកTony Blinkenអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានអំពាវនាវវានខាងលើដល់ប្រទែសចិន ក្រោយពីកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់ចិនបានធ្វើការបាញ់សាកល្បងគ្រាប់បែកបរិមាណូជាលើកទីបួនរបស់ខ្លួនកាលពីថ្ងៃទី៦មករាកន្លងមក។

នាដំណើរទស្សនៈកិច្ចនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង លោក Tony Blinkenអនុរដ្ឋមន្ត្រីការបរទេសអាមេរិកបានចាត់ទុកប្រទេសកូរ៉េខាងជើង” ជាប្រភពមួយដែលគ្មានស្ថិរភាពទាល់តែសោះនៅក្នុងតំបន់អាស៊ី។ហេតុដូច្នេះហើយ បានជាលោក Blinken ធ្វើការអំពាវនាវសុំឲ្យចិនមានការទទួលខុសត្រូវនៅលើទង្វើនានារបស់កូរ៉េខាងជើងពីព្រោះទីក្រុងប៉េកាំងមានទំនាក់ទំនងដ៏ពិសេសជាមួយទីក្រុងព្យុងយ៉ាង។ នៅថ្ងៃព្រហស្បតិ៍ស្អែក លោក Tony Blinkenនឹងត្រូវជួបសន្ទនាជាមួយបណ្តាមន្ត្រីការទូតចិននៅប៉េកាំងនាមុនពេលដំណើរទស្សនកិច្ចរបស់លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនៅសប្តាហ៍ក្រោយ។

នាឳកាសជួបប្រាស្រ័យជាមួយលោក Yun Byung-Se -ប្រមុខការទូតកូរ៉េខាងត្បូង លោក Blinkenបានថ្លែងដែរថា”យើងត្រូវរង់ចាំមើលប្រទេសចិនសិនក្នុងការបង្ហាញភាពជា អ្នកដឹកនាំ នៅលើបញ្ហាកូរ៉េខាងជើង។ ចិនជាសម្ព័នមិត្តនឹងក៏ជាអ្នកជួយផ្តល់ដង្ហើមសេដ្ឋកិច្ចឲ្យដល់កូរ៉េខាងជើង ក៏ប៉ុន្តែ ទំនាក់ទំនងរវាងព្យុងយ៉ាងនិងប៉េកាំងបានរសាត់ឃ្លាតឆ្ងាយពីគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ពីព្រោះ ចិនលែងទ្រាំទ្របានទៀតហើយនៅចំពោះមុខនៃការបង្កហេតុរបស់កូរ៉េខាងជើងជាអាទិ៍នៅលើវិស័យបរិមាណូ។

គូររំលឹកថា កូរ៉េខាងជើងទើបនឹងបានប្រកាសយ៉ាងខ្ទរខ្ទារពីជោគជ័យរបស់ខ្លួននៅក្នុងការបាញ់សាកល្បងគ្រាប់បែកបរិមាណូប្រភេទអ៊ីដ្រូហ្សេនកាលពីថ្ងៃទី៦មករាកន្លងទៅ។ សេចក្តីប្រកាសពីជោគជ័យរបស់កូរ៉េខាងជើងនេះត្រូវបានក្រុមអ្នកជំនាញអន្តរជាតិ ទទួលយកតែក្នុងក្តីប្រុងប្រយ័ត្នដ៏ខ្ពស់បំផុតដោយហេតុកម្លាំងផ្ទុះគ្រាប់ដែលគេចាប់បានវាមិនសមស្របទៅនឹងកម្លាំងផ្ទុះនៃគ្រាប់បរិមាណូប្រភេទអ៊ីដ្រូហ្សែន៕

2016_01_25_05_31_58

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.