ខេត្តមណ្ឌលគិរី ៖ តាមប្រភពព័តមានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ខែមករានេះ សមត្ថកិច្ចបានរកឃើញគំនរឈើប្រណឹតជាង៣០ម៉ែត្រគូប ដែលកំពុងលាក់ទុកនៅខាងក្រោយក្រុមហ៊ុន យូនី ហ្គ្រីន របស់ឧកញ៉ា តុប វីយាដា ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។ ប៉ុន្តែគេមិនទាន់ដឹងថា គំនរឈើទាំងនោះមានច្បាប់ឬអត់ច្បាប់ឬក៏ជារបស់លោកឧកញ៉ា តុប វីយាដា ឬយ៉ាងណានោះទេ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវបន្តទៀត បច្ចុប្បន្ននេះឧកញ៉ាមួយចំនួនតូចបានធ្វើឲ្យខូចឈ្មោះឧកញ៉ា រកស៊ីមានបានឆាប់រហ័សដោយឧក្រិដ្ឋកម្មឈើឆ្លងដែន។
ព័ត៌មានលម្អិត ចំពោះព្រិត្តិការណ៏ក្តៅគគុកនេះនឹងរាយការណ៍ជាបន្តទៀត ៕