ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បេសកកម្ម បង្រ្កាប​​ជំនួញ​ឈើ​ខុស​ច្បាប់ នៅ​តែ​បន្ត ប៉ុន្តែ​ពុំ​ទាន់​វែក​មុខ ឧក្រិដ្ឋ​ជន​នៅ​ឡើយ

តាមប្រភពរាយការណ៍ថានាពេលថ្មីនេះ គំនរឈើរាប់រយម៉ែត្រគូប និងច្រើនកន្លែងត្រូវបានគេដុតបំផ្លាញចោល ក្នុងនោះក៏មានស្ពានមួយកន្លែងដែលជាច្រកចូលក្រុមហ៊ុនផងដែរ។ប្រភពបានបញ្ជាក់ថាឈើដែលគេដុតចោលនោះ ជាប្រភេទឈើធ្នង់និងសុក្រំ ហើយសុទ្ធសឹងជាឈើអត់ច្បាប់និងត្រូវលោតឆត្រ័ទៅប្រទេសវៀតណាម។

ឈើទាំងអស់នោះត្រូវបានគេដុតភ្លាម បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យបង្កើតគណៈកម្មការបង្ក្រាជំនួញឈើទ្រង់ទ្រាយធំនាំចេញទៅវៀតណាមខុសច្បាប់ក្នុងនោះសម្តេចបញ្ជាឲ្យបង្ក្រាបមុនគេជំនួញឈើខុសច្បាប់របស់ក្រុមហ៊ុន លោកឧកញ៉ា លឺម ប៊ុណ្ណា ហៅ ខ្នា និង ក្រុមហ៊ុន ឧកញ៉ា សឺង្ហ សំអុល ។

ក្រុមហ៊ុន ប៊ិញ ហ្វ៊ឿក បានដុតកម្ទេចឈើប្រណិតរាប់រយម៉ែត្រគូបដែលស្ថិតនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ក្នុងភូមិសាស្រ្ត ភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ដើម្បីបំបិទភស្តុតាំង និងរារាំងមិនឲ្យកម្លាំងសមត្ថកិច្ច បង្ក្រាបព្រៃឈើចុះទៅពិនិត្យឈើដែលកំពុងស្តុកទុកក្នុងក្រុមហ៊ុន ប៊ិញ ហ្វ៊ឿក ។

ប្រភពពីប្រជាពលរដ្ឋដដែលបាឲ្យដឹងថា ឈើដែលជនខិលខូចលួចដុតគីមានចំនួន៦ទៅ៧កន្លែងផ្សេងគ្នា ដោយមួយកន្លែងមានចំនួនមិនតិចជាង១០០កំណាត់ទេនោះ ហើយជាប្រភេទឈើឡាំងសុទ្ធ គ្រាដែលឈើសុក្រំ នៅក្នុងបរិវេណក្រុមហ៊ុនប៊ិញហ្វ៊ៀក១មានឈើរាប់ពាន់កំណាត់ត្រូវបានសមត្ថកិច្ចចំរុះចុះទៅធ្វើការវាស់វែងផងដែរកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ ។ ប៉ុន្តែ រហូតមកដល់ពេលនេះមានរយះពេល៣ថ្ងៃហើយ ឈើរាប់ពាន់កំណាត់ដែលត្រូវគេលួចដុតនោះគឺនៅពុំទាន់បានពន្លត់នៅឡើយ។

ដោយឡែកក្នុងបេសកកម្មបង្រ្កាបជំនួញឈើក្តៅគគុក លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្តខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០១៦បានដឹកនាំកំលាំងទៅឡោមព័ទ្ធទីតាំងស្តុកឈើប្រភេទធ្នង់និងសុក្រុំរាប់រយម៉ែត្រគូប នៅក្នុងព្រៃក្នុងដីក្រុមហ៊ុន ស៊ី អែន វី ស្ថិតនៅឃុំរលួសមានជយ័ស្រុកសំបូរខេត្តក្រចេះ។

លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន បានឲ្យដឹងថាលោកដឹកនាំកំលាំងឈរជើងនៅទីតាំងស្តុកឈើហើយលោកបានរាយការណ៍គណកម្មការជាតិបង្គ្រាបបទល្មើសព្រៃឈើហើយជំនាញរដ្ឋបាលព្រៃឈើកំពុងធ្វើការវាសវែងរកតួលេខចំនួនឈើទាំងនោះ។

លោកបន្តទៀតថាកំលាំងលោកឈរជើងនៅទីនោះដើម្បីការពារមន្ត្រីជំនាញចុះវាស់វែងឈើទាំងនោះ លទ្ធផលយ៉ាងនោះគណកម្មការជាតិបង្គ្រាបបទល្មើសព្រៃឈើជាអ្នកសំរេច។

មជ្ឃដ្ឋានទូទៅបានប្រកាសថ្កោលទោសសកម្មភាពដុតបំផ្លាញឈើរបស់ក្រុមហ៊ុន ប៊ិញ ហ្វ៊ឿកដែលជាក្រុមហ៊ុនរបស់លោកឧកញ៉ា សឹង្ហ សំអុល ដោយចាតទុកថាសកម្មភាពនោះជាឧក្រិដ្ឋកម្មបន្ថែមទៀតរបស់លោកឧកញ៉ា សឺង្ហ សំអុល ជាមួយនិងឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ។តាមរយបទល្មើសទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវនាំ ឧកញ៉ា សឹង្ហ សំអុល នឹងឈ្មួញជំនួញឈើទាំងអស់យកមកកាត់ទោសតាមច្បាប់ដោយពុំមានករណីលើកលែងបានឡើយ ហើយប្រជាពលរដ្ឋកំពុងរង់ចាំការវែកមុខឧក្រិដ្ឋជនពីសំណាក់សមត្ថកិច្ច៕

art3.1art3.2art3.3art3.4art2.1

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0301 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.