ខ្មោចស្លាប់ចងកដោយសារប្រពន្ធទៅចោល ១៥ថ្ងៃ ពីព្រោះប្រពន្ធស្អាត ខ្មោចស្លាប់មានឈ្មោះ សាន ឃឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រពន្ធឈ្មោះ ឃុង ពុយ អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ប្តីចងកស្លាប់បានសរសេរសំបុត្រទុកប្រាប់ឪពុកម្តាយ ដោយសារតែរស់នៅ មិនចុះសម្រុងនិងគ្នា ប្តីប្រពន្ធទាំងពីរនាក់នេះ រៀបការមានកូនស្រីមួយ អាយុ៣ឆ្នាំ ដោយសារប្រពន្ធទៅផ្ទះបងប្អូន នៅខេត្តកោះកុង ថាទៅដើរលេងអស់១៥ថ្ងៃ ទុកអោយប្តីនិងកូនស្រីតូចមួយនៅផ្ទះ ចំណែកកូនស្រីទុកនៅផ្ទះយាយខាងប្រុស ចំណែកប្តីនៅផ្ទះតែម្នាក់ឯង ឈ្មោះ សាន ឃឿន នោះធ្លាប់បួសជាសង្ឃបាន៣វស្សាដែរ។
ប្រពន្ធសពបានប្រាប់ប្រជាពលរដ្ឋជិតខាងថា មុនពេលយប់ថ្ងៃស្លាប់ ពេលម៉ោង ១០ និង ៩នាទីយប់ ប្តីបានទូរស័ព្ទទៅប្រពន្ធអោយមកផ្ទះវិញ នៅថ្ងៃស្អែក ដោយនិយាយថា បងទៅទទួល។ ប្តីប្រាប់ថា អោយប្រពន្ធមកផ្ទះ ដើម្បីមកយកលុយប្រាសាក់ទៅរកស៊ីនៅប្រទេសថៃ ពីព្រោះយើងឡើងមកនៅលើមិនដឹងរកស៊ីអីទេ ដីដាំដំណាំមិនបានផង យើងទៅថៃ ប្រពន្ធប្រាប់អ្នកជិតខាងថា ពេលទៅកោះកុងបានប្រកែកគ្នាបន្តិចបន្តួចដែរនៅពេលនោះ ។
ចំណែកពាក្យសំបុត្ររបស់សពសរសេរទុកមុនពេលស្លាប់ (ប្រសិនបើមានអ្នកណាមកផ្ទះខ្ញុំមុនគេក្រៅអំពីសាច់ញាតិរបស់ខ្ញុំនោះ សូមលោកជួយប្រាប់សាច់ញាតិខ្ញុំថាអោយគាត់ឆែកនិងចាក់ស្តាប់សម្លេងដែលខ្ញុំបានថតនៅក្នុងទូរស័ព្ទដៃរបស់ខ្ញុំ តែបើសាច់ញាតិរបស់ខ្ញុំ ខ្ញុំសុំអោយអ្នកទាំងអស់គ្នាបើកស្តាប់ទាំងអស់គ្នាតែម្តងទៅ ដើម្បីកុំអោយយល់ច្រលំគ្នាទៅវិញទៅមក) ស្លាប់ថ្ងៃច័ន្ទទី១ខែកក្តដាឆ្នាំ២០១៤ វេលាម៉ោង១១.០៥នាទីយប់ ពេលដែលខ្ញុំស្លាប់ទៅមិនអោយអ្នកទាំងអស់គ្នាចាក់ភ្លេងពិណ្យពាទ្យ គឺខ្ញុំអោយអ្នកទាំងអស់គ្នាចាក់ភ្លេងសម័យ ជាពិសេសគឺ បទលោក កែវ វាសនា ពីខ្ញុំ សាន ឃឿន ៕
ដោយ យួន ឈីវ