ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិបត្តិការ បង្រ្កាបឈ្មួញរកស៊ីឈើ នៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មានសកម្មភាពក្តៅគគុក

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចំណាយថវិកាប្រមាណ៥០០លានរៀលសម្រាប់ប្រតិបត្តិការចុះបង្ក្រាបឈ្មួញដែលជាឧកញ៉ារកស៊ីឈើនៅក្នុងខេត្តត្បូងឃ្មុំនិងក្រចេះ។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា រាជរដ្ឋាភិបាលពិតជាបានត្រៀមថវិកាប្រមាណ៥០០លានរៀលប្រាកដមែន ដើម្បីបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តត្បូងឃ្មុំនិងក្រចេះ ។ ប៉ុន្តែថវិកានោះមិនទាន់មកដល់ដៃគណៈកម្មាការយើងនៅឡើយទេ ។ លោកបន្តថា ក្នុងប្រតិបត្តិការនេះ យើងនឹងប្រើប្រាស់កំលាំងសរុបទាំងអស់៣៦០នាក់ មានទាំងនគរបាលជាតិ១២០នាក់ កងរាជអាវុធហត្ថ១២០នាក់ និងកងទ័ពពិសេសឆ័ត្រយោង៩១១ចំនួន១២០ ដែលភាគច្រើនគឺកំលាំងនៅក្នុង ខេត្តផ្ទាល់តែម្តង។ លោកបន្តថា សម្តេច ហ៊ុន សែន បានប្រគល់ឧទ្ធម្ភាគចក្រ ២គ្រឿង សម្រាប់ប្រតិបត្តិការនេះផងដែរ ។

អាជ្ញាធរបានចុះបង្ក្រាបឃ្លាំងស្តុកឈើពីរកន្លែងរបស់លោកឧកញ៉ាមេឈ្មួញឈើ លឹម ប៊ុណ្ណា ហៅខ្នា គ្រាដែលប្រតិបត្ដិការនោះមានការចូលរួមពីស្ថាប័នជាច្រើនក្នុងនោះរួមមាននគរបាលស្រុកកងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើ ។

ទាក់ទិនករណីនេះ ក្រុមមន្ត្រីបាននិយាយថា ពួកគេនៅតែមិនទាន់អាចវាយតម្លៃពីទំហំនៃការបង្ក្រាបហើយមិនអាចចេញផ្សាយសេចក្តីលម្អិតណាមួយបានទេ ហើយខាងអាជ្ញាធរក៏មិនទាន់កំណត់ថាតើឈើទាំងនោះត្រូវបានគេកាប់ដោយខុសច្បាប់ឬយ៉ាងណាទេ។

គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចនេះឲ្យលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងការដឹកនាំគណៈកម្មការបង្ក្រាបការរត់ពន្ធឈើខុសច្បាប់ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសវៀតណាម ហើយមុខសញ្ញាដែលត្រូវបង្ក្រាបមុនគេគឺលោកឧកញ៉ា សឹង្ហ សំអុល និងលោក លីម ប៊ុណ្ណា ហៅខ្នា ។

ទន្ទឹមប្រតិបត្តិការនោះកាលពីម្សិលមិញទាហាន និងនគរបាលរាប់រយនាក់ក៏បានស៊ើបអង្កេតលើដីសម្បទានក្នុងខេត្តក្រចេះនៅជិតព្រំប្រទល់ខេត្តមណ្ឌលគិរីផងដែរ គ្រាដែលលោក  មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះបានបញ្ជាក់ថា កងកម្លាំងបានរឹបអូសយកបានឈើរាប់ពាន់ដុំលើដីសម្បទានដែលកាន់កាប់ដោយក្រុមហ៊ុនចិនមួយ ប៉ុន្តែលោកមិនបានបញ្ចេញក្រុមហ៊ុននោះទេ ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ បាននិងកំពុងចេញដំណើរ ទៅខេត្តត្បូងឃ្មុំ និងក្រចេះ ដើម្បីត្រួតពិនិត្យបញ្ហាផ្សេងៗ ទាក់ទងទៅនឹងការនាំចេញឈើខុសច្បាប់ ទៅប្រទេសវៀតណាម។ នេះបើយោងតាមតាមការឲ្យដឹងពី លោក អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ។

តាមសារព័ត៌មានក្នុងស្រុកមួយបានលើកយកការអះអាងរបស់លោក អេង ហ៊ី ដោយបញ្ជាក់ថា  នាយឧត្តមសេនីយ៍ សៅ សុខា និងសមាជិកមួយចំនួន បានធ្វើដំណើរតាមឧទ្ធម្គាចក្រ ដើម្បីគឺចុះទៅពិនិត្យខេត្តត្បូងឃ្មុំ និងក្រចេះទៅលើគំនរឈើ ដែលនៅសេសសល់ ដើម្បីផ្ទៀងផ្ទាត់គ្នា ហើយឲ្យជំនាញវាស់វែងឲ្យរួចរាល់មុនថ្ងៃទី២០ មករាខាងមុខ។

យ៉ាងណាក៏ដោយ តាមព័ត៌មានទទួលបានក្រុមហ៊ុនចិនមួយនោះឈ្មោះ តុង មិន ហើយបើទោះបីជាសមត្ថកិច្ចមិនហ៊ានប្រាប់អំពីឈ្មោះក្រុមហ៊ុន តុង មិន នោះ ប៉ុន្តែគេដឹងថា ក្រុមហ៊ុននោះត្រូវបានមេការធំរបស់លោកឧកញ៉ា ទ្រី ភាព យកមកធ្វើជាបង្អែក ដើម្បីស្តុកឈើទុកសម្រាប់នាំចេញទៅវៀតណាម ៕

art15.1art18.1art17.1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2767 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.