ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ លើកបង្ហាញពី សមិទ្ធផលការងារ និងសុច្ឆន្ទៈ នៃការប្រើប្រាស់ បទពិសោធន៍សម្រាប់អនុវត្តបន្ត

ខេត្តបាត់ដំបង៖ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់មន្រ្តីនគរបាល ជាតិ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន៥២៩នាក់ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ បានថ្លែងថា ៖ ជោគជ័យការងារគ្រប់ផ្នែកគ្រប់ជំនាញ គឺបានមកពីការខិតខំ ប្រឹងប្រែងបំពេញភារកិច្ចរួមគ្នានៃកងកម្លាំងនគរបាលជាតិ ក្រោមកិច្ចកិច្ចសហការជាមួយអង្គភាព-ស្ថាប័នពាក់ ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ទាំងនេះអាចកត់ ត្រាទុកជាការចងចាំបាន ក៏ប៉ុន្តែអ្វីដែលកាន់ប្រសើរជាងនេះ គឺសុឆន្ទៈនៃការប្រើប្រាស់បទពិសោធន៍ កសាងផែនការសម្រាប់ការអនុវត្តបន្ត ប្រកបដោយប្រសិទ្ធភាព ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានឆក់យកឱកាសនោះ ដើម្បីលើកទឹកចិត្តដល់មន្រ្តីនគរបាលជាតិផង និងត្រូវបានប្រើប្រាស់ឱកាសនោះ ជាវេទិកាឆ្លុះបង្ហាញអំពីបទពិសោធន៍ការងារកន្លងមក ដើម្បីរៀបចំការ តម្រង់ ទិស លុបបំបាត់ភាពអសកម្មនានា ក្នុងជួរកងកម្លាំងនគរបាលជាតិ ។ ឯកឧត្តមបញ្ជាក់ថា ភាពអសកម្មវាគឺជា ជម្ងឺដែលត្រូវតែព្យាបាល បើមិនដូច្នោះទេ វានឹងអាចក្លាយជាហេតុបច្ច័យច្រើនណាស់ រាំងស្ទះដល់ការរីកចម្រើននៃសង្គមជាតិ ។

ឯកឧត្តម ឆ្លុះបង្ហាញថា ៖ ឆន្ទៈ គឺប្រៀបបានដូចជាមុខអាវុធ បើមិនសំលៀងគឺមិនមុតនោះទេ ហើយដុំដែក បើមិនលត់គឺមិនមានគុណភាពរឹងមាំនោះឡើយ ។ ឯកឧត្តមបន្តថា ៖ បើទោះជានៅក្នុងសង្គមណាក៏ដោយ បញ្ហាប្រឈមនានា វានៅតែបង្កកើតឡើងជាដរាប ដូច្នោះហើយ ទើបបណ្តាប្រទេសទាំងអស់លើពិភពលោក ត្រូវបានបង្កើតច្បាប់ ដើម្បីការពារសុវត្ថិភាពសង្គម សើសពីនេះ បញ្ហានៅត្រង់ថា មន្រ្តីអនុវត្តច្បាប់ ត្រូវបានក្លាយជាជនគំរូ ទើបច្បាប់មានប្រសិទ្ធភាពក្នុងការអនុវត្ត ។

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង គូសបញ្ជាក់បន្ថែមថា ៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា គឺមានចំណុចជាច្រើនដែលពាក់ព័ន្ធដល់វិស័យសេវានគរបាលកិច្ច ដូចជា ការងារបង្ការ-បង្ក្រាបបទល្មើស ការងារគ្រប់គ្រងជនអន្តោប្រវេសន៍ ការងារគ្រប់គ្រងប្រជាពលរដ្ឋតាមមូលដ្ឋាន ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ការងារកាត់បន្ថយប្រឈមគ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ការងាររក្សាសន្តិសុខ និងសហការតាមបន្ទាត់ព្រំដែនជាដើម ។ ឯកឧត្តមបន្តថា ៖ ដើម្បីអនុវត្តការងារ ទាំងនេះបានសម្រេច និងល្អប្រសើរ កម្លាំងនគរបាល ត្រូវតែជាកម្លាំងនគរបាលរៀបរយពិតប្រាកដ ដោយផ្អែក លើកត្តា៣ជាសំខាន់ គឺទី១-ការគោរពវិន័យ , ទី២-សមត្ថភាពការងារមានវិជ្ជាជីវៈច្បាស់លាស់ និង ទី៣ – ចេះច្បាប់ព្រមជាមួយការអនុវត្តច្បាប់បានត្រឹមត្រូវ ៕
ប៊ុនធឿន (សៀមរាប)

2016-01-19_1757212016-01-19_1759302016-01-19_1758342016-01-19_175754

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.