ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុង ព្រួយបារម្ភពីសុខភាព ! សុវត្ថិភាព ដែលក្រុមហ៊ុន ផលសាម៉នខេមរៈអភិវឌ្ឍន៏ បើកទីតាំងភ្នាល់កាំជ្រូច !

ខេត្តឧត្តរមានជ័យ៖ ប្រជាពលរដ្ឋដែលមានភូមិនៅជាប់ជើងភ្នំដងរែក នៅក្នុងភូមិសាស្រ្តច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង កំពុងជួបនូវបញ្ហាសុខភាព ដែលជាទុក្ខព្រួយប្រចាំជីវិតរបស់ពួកគាត់ ដោយសាក្រុម(ផលសាម៉នខេមរៈអភិវឌ្ឍន៍) បានយកអាជ្ញាប័ណ្ណក្រុមហ៊ុនអភិវឌ្ឍន៍ប្រទេសជាតិ ! មកបើកល្បែង(បាញ់កាំជ្រួច ប្រភេទចម្ងាយ ! ភ្នាល់ចាក់លុយ ) នៅលើខ្នងភ្នំចំណុចជាំសាង៉ាំ ជ្រកកោនក្រោមអាជ្ញាប័ណ្ណក្រសួង ! បានធ្វើឲ្យប៉ះពាល់ដល់សុខភាព ! និងធ្លាក់ទៅលើលំនៅដ្ឋានរបស់ពួកគាត់ទៀតផង ។

ប្រជាពលរដ្ឋបាននិយាយថា រៀងរាល់ថ្ងៃ សុក្រ ! ថ្ងៃសៅរ៍ ! និងថ្ងៃអាទិត្យ ពួកគាត់មិនហ៊ានចេញពីផ្ទះ ទៅចំ ការ ដើម្បីដកដំឡូងមី ឬទៅណាបាននោះទេ ! ព្រោះតែខ្លាចសំបកកាំជ្រួច ដែលបាញ់ភ្នាល់គ្នានៅលើភ្នំធ្លាក់ចំ ! អាច បណ្តាលឲ្យពួកគាត់ គ្រោះថ្នាក់ដល់អាយុជីវិត ! ព្រោះកន្លងមកសំបកកាំជ្រួចទាំងនោះ បានធ្លាក់ទៅលើលំនៅដ្ឋាន ដីចំការពួក គាត់ញឹកញាប់ណាស់ ! សំបកកាំជ្រួចទាំងនោះវាជាប្រភេទបំពង់ទីបជ័រ និងដើមឬស្សី ដែលមានប្រវែង ពី ៥ ទៅ ៦ម៉ែត្រ អាចឆក់យកជីវិតមនុស្សបានយ៉ាងងាយ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ៖ កន្លងមកពួកគាត់បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ជាញឹកញយផងដែរ ! ក៏ប៉ុន្តែបែជាអាជ្ញាធរនិយាយថា បើមានប៉ះពាល់អ្វីខាងក្រុមហ៊ុនធានាសងទាំងអស់ ។

ប្រជាពលរដ្ឋបន្តែមថា ចាប់តាំងក្រុមហ៊ុនមួយនេះពីបើកល្បែងបាញ់កាំជ្រួចភ្នាល់គ្នា នៅលើខ្នងភ្នំដងរែក រហូតមក ដល់ពេល នេះមាន រយៈពេលជាង ១ឆ្នាំ កន្លងមកពួកគាត់ស្រូបយកខ្យល់អាកាសផ្សែងធម្មជាតិកាំជ្រូច របស់ក្រុម ហ៊ុនមួយនេះ រហូតមានជម្ងឺផ្សេងៗទៀតផង ! ជាពិសេសក្មេងតូចៗដែលជាទំពាំងស្នងឫស្សីនោះ ។

លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង បានបំភ្លឺតាមទូរស័ព្ទថា ៖ ក្រុមហ៊ុនបើកល្បែងបាញ់ កាំ ជ្រូចភ្នាល់ ! ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ លោកបានជ្រាបជាតំណឹងហើយ ! ព្រោះកន្លងមកនេះមាន ប្រជាពល រដ្ឋមកធ្វើការតវ៉ាឲ្យក្រុមហ៊ុនសងថ្លែខូចខាត ! ដែលកាំជ្រួចបានធ្លាក់ទៅលើលំនៅដ្ឋាន និងផលស្រែចំការ របស់ពួក គាត់ ។ លោកអភិបាលស្រុកបញ្ជាក់ថា ៖ ចំពោះក្រុមហ៊ុនខាងលើបើកទីតាំងបាញ់កាំជ្រួច ភ្នាល់មួយនេះ គឺមាន អាជ្ញាប័ណ្ណគ្រប់គ្រាន់ ចេញដោយក្រសួង ម៉្យាងទៀតស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់អគ្គស្នងការ ។

តាមការបញ្ជាក់ពីមន្រ្តីទំនាក់ទំនងព្រំដែនប្រចាំច្រកអន្តរជាតិជាំសាង៉ាំម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យ ដឹងថា ៖ ទីតាំងបាញ់កាំជ្រួចភ្នាល់ ភ្នាល់ចាក់លុយខាងលើ បានលក់សំបុត្រឲ្យអតិថិជនជាអ្នកភ្នាល់ល្បែង ក្នុង ម្នាក់ៗ ៥០០ ប្រាំរយបាត (ថៃ) ស្មើរនឹងប្រាក់ជាង ៥ ម៉ឺនរៀល អតិថិជនទាំងនោះ ! មានកម្ពុជា ! និងជនជាតិថៃ រាប់រយ នាក់ ព្រមទាំងព្រះសង្ឃថៃទៀតផង ។ ប្រភពបញ្ជាក់ទៀតថា ៖ ចំពោះការបើកឲ្យលេងល្បែងបាញ់ កាំជ្រួចភ្នាល់ ខាងលើ នៅក្នុងប្រទេសថៃ គេពុំមានច្បាប់អនុញ្ញាតឲ្យលេងនោះទេ ! ព្រោះគេចាត់ទុកថា ជាល្បែរគ្រោះថ្នាក់ ដល់អាយុជីវិត មនុស្ស និងផ្សែងកាំជ្រួចធ្វើឲ្យប៉ះពាល់ដល់បរិស្ថានផងដែរ ៕ ប៊ុនធឿន (សៀមរាប)2016-01-12_1818112016-01-12_1816372016-01-12_1819202016-01-12_1820122016-01-12_1817142016-01-12_182059

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2174 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.