មេឃុំថ្មសឈ្មោះលោក អិក កួន ជាមេឃុំល្អសម្រាប់អ្នកក្រោយទៀត បានធ្វើកម្មវិធីគំរប់ខួបគណបក្សប្រជាជនកម្ពុជាខួប៦៣ឆ្នាំចាប់តាំងពីបង្កើតគណបក្សមក ។
មានប្រជាពលរដ្ឋជាងមួយរយនាក់ដែលមកចូលរួមក្នុងទីស្នាក់ការគណបក្សប្រជាជននៅក្នុងឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងនោះ លោកមេឃុំថ្មសជាតំណាង ហើយមានលោកអភិបាលរងស្រុកលោក សួន ស៊ីថា និងមានទាហ៊ានស្រុក ប៉េអឹមស្រុក ប៉ូលីសស្រុក និងលោកមេឃុំតានូន ឈ្មោះ វាំង វីរះ មកចូលរួមនិងមេភូមិមេក្រុមទាំងអស់ផងដែរ ុំ
ក្នុងឱកាសចូលរួមក្នុងពិធីខួបគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋបាននិយាយតៗគ្នាថា លោកមេឃុំថ្មស គឺជាមេឃុំគំរូល្អ ហើយគឺជាមេឃុំខំប្រឹងប្រែងជួយពលរដ្ឋពិតជាល្អ តែប្រជាពលរដ្ឋក្នុងឃុំថ្មសទាំងអស់គ្នាសុំសំណូមពរ សុំហើយសុំទៀត អោយលោកមេឃុំថ្មសជួយអោយបញ្ចុះតំលៃភ្លើង និងទឹក នៅក្នុងឃុំថ្មស ប្រជាពលរដ្ឋត្រេកអរខ្លាំងណាស់ សព្វថ្ងៃនេះប្រជាពលរដ្ឋក្នុងឃុំថ្មសក្រដោយសារភ្លើងថ្លៃពេក គឺ៤០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង និងតំលៃទឹក៤០០០រៀលក្នុង១ម៉ែត្រគូបដែរ ប្រើភ្លើងអស់តិច កាន់ថ្លៃ ប្រើអស់២គីឡូគិត១៥០០០រៀល ប្រើអស់៣គីឡូក៏១៥០០០រៀលដែរ ។
ប្រជាពលពលរដ្ឋនៅក្នុងឃុំថ្មស សូមសំណូមពរដល់អាជ្ញាធរអគ្គិសនីកម្ពុជានៅរាជធានីភ្នំពេញអោយលោកចុះមកមើលជាក់ស្តែង ។
ចំណែកលោក ប៉ិច ស៊ីយុន ប្រធានមន្ទិរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តកោះកុង បានប្រាប់ថា នឹងបញ្ជូនក្រុមការងារ ឲ្យមកពិនិត្យមើល តែប្រជាពលរដ្ឋចាំមើលដូចសុំភ្លើងយក្ស មិនឃើញស្រមោលក្រុមការងារ ចុះមកសោះ ប្រជាពលរដ្ឋនឹងមានគំរោងសុំទៅអភិបាលខេត្ត ឲ្យជួយដោះស្រាយបញ្ចុះតម្លៃភ្លើងខ្ពស់កប់ពពក ៕