ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អគ្គីភ័យលេបត្របាក់ផ្ទះ០២ខ្នង សម្លាប់មនុស្សម្នាក់ និងទ្រព្យសម្បត្តិ នៅក្នុងផ្ទះនោះទាំងស្រុង

ខេត្តសៀមរាប៖នៅវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតថ្ងៃទី០១ ឈានចូលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦កន្លងមក នេះ អគ្គីភ័យមួយបានលេបត្របាក់យកផ្ទះ១ខ្នង ដែលមានបន្ទប់ជួល០៥បន្ទប់បណ្តាលឲ្យខូចខាតទាំងស្រុង និងបាន សម្លាប់មនុស្សម្នាក់ផងដែរ ហេតុការណ៍ខាងលើ បានកើតឡើងនៅចំណុចខាងក្រោយផ្សារ CTM ស្ថិតក្នុងភូមិមណ្ឌល០៣(បី) សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមការសន្និដ្ឋានជាបឋមរបស់សម្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះគឺកើតឡើងដោយសារការឆ្លងចរន្តអគ្គីសនី ដែលបណ្តាលមកពីអ្នកប្រើប្រាស់មិនមានការប្រុងប្រយ័ត្ន ហើយស្រ្តីជនរងគ្រោះបាត់បង់ជីវិតនោះមានឈ្មោះ ផង់ គឹមព្រម អាយុប្រមាណជា ជិត៤០ឆ្នាំ មានកូនម្នាក់ និង ប្តីធ្វើ ការជាសន្តិសុខ យាមនៅមន្ទីរពេទ្យនៅ ក្នុងក្រុងសៀមរាប តែមិនដឹងថាជាមន្ទីរពេទ្យណាមួយនោះទេ ។
ចំពោះសាក្សីនៅកន្លែងកើតហេតុ ក៏បាននិយាយស្រដៀងគ្នានេះដែរថា ការរាលដាលនៃអគ្គីភ័យនេះ គឺចេញពី ខ្ទមជនរងគ្រោះដែលអគ្គីភ័យបានលេបត្របាក់យកជីវិតនោះតែម្តង ។

សម្ថកិច្ចបានបញ្ជាក់ថា នៅក្នុងព្រឹត្តិហេតុអគ្គីភ័យលេបត្របាក់នេះ បើពិនិត្យជារួមចំពោះ លំនៅដ្ឋាននោះមាន ការខូចខាតស្ទើរទាំងស្រុង ក្នុងនោះ មានម៉ូតូ០៧គ្រឿង កង់(ទោចក្រយាន)០២គ្រឿង ទូរទស្សន៍០៥គ្រឿង សម្ភារប្រើ ប្រាស់ក្នុងផ្ទះ និងគ្រឿងសង្ហារឹម ព្រមទាំងលុយប្រមាណជា ៧ពាន់ដុល្លា ត្រូវឆេះកម្ទេចក្នុងព្រឹត្តិហេតុអគ្គីភ័យនោះ ។
ម្ចាស់ផ្ទះ ដែលអគ្គីភ័យលេបត្របាក់នោះមានឈ្មោះ អ៊ុំ យន្តវុទ្ធី អាយុ៤៨ឆ្នាំ ជាមន្រ្តីយោធា និងភរិយា ឈ្មោះ សំណាង វណ្ណៈ អាយុ៤០ឆ្នាំ មានកូន៧នាក់ ។

នៅក្នុងព្រឹត្តិហេតុនេះដែរ មានរថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពកងរាជអាវុធហត្ថខេត្តចំនួន ០៣គ្រឿង និង រថយន្តរបស់អង្គភាពពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត០១គ្រឿង អន្តរាគមន៍ អស់រយៈពេល ជាង០២ម៉ោង ទើបអាចគ្រប់គ្រងស្ថានភាព និងបញ្ចប់ហេតុការណ៍នោះ បានទាំងស្រុង ។
គួរបញ្ជាក់ដែរថា នៅក្នុងភូមិសាស្ត្រដែលកើតគ្រោះអគ្គីភ័យនោះ គឺមានសំណង់ផ្ទះប្រជាជនជាប់ៗគ្នាជាច្រើន ពិសេសគឺសំណង់បន្ទប់ជួល ដែលជាហេតុអាចរីករាលដាលនៃគ្រោះថ្នាក់អគ្គីភ័យ ហើយផ្លូវចូលក៏តូចចង្អៀតទៀត ដែលជាប្រការធ្វើឲ្យមានការលំបាកដល់ក្រុមសមត្ថកិច្ច ចូលជួយធ្វើអន្តរាគមន៍ ពន្លត់អគ្គីភ័យនោះ ផងដែរ ៕ ប៊ុនធឿន (សៀមរាប)

2016-01-08_1430042016-01-08_1428402016-01-08_143107

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7902 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.