ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្ត បានផ្ដល់ថវិការ ២លាន និង ៥០ ម៉ឺន រៀល ព្រមទាំងសារ៉ុង ៥ ជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ដែលមាន ស្នាដៃល្អ ក្នុងការស្ទាក់ ចាប់ជនសង្ស័យឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ១៧ ឆ្នាំ ដែលបានសម្លាប់ជន មនុស្ស ចំនួន ០៣នាក់ នៅស្រុកអង្គរ ជុំ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ហើយបានធាក់ទ្វា មន្ទីរឃុំឃាំងគេចខ្លួនរួចកាលពី វេលា ម៉ោងប្រហែលជា ០៤ ទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ស្ទាក់ចាប់ បាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប កាលពីវេលាម៉ោង០៦ ល្ងាច ! ថ្ងៃ ! ខែ ឆ្នាំ ដ៏ដែរ ។
កងកម្លាំង និងប្រជាពលរដ្ឋដែលទទួលបានថវិការលើកទឹកចិត្តនោះរួមមាន ! កម្លាំងការិយាល័យនគរបាល វិភាគចំនួន ៥០ម៉ឺនរៀល ! កម្លាំងការិយាល័យនគរបាល សត្ថិតិចំនួន ៥០ម៉ឺនរៀល ! លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការនគរ បាល ស្រុកអង្គរជុំចំនួន១លានរៀល និងលោក សៅ ខ្នា ជាប្រជាពលរដ្ឋរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀម រាបទទួលបានថវិការ ៥០ម៉ឺនរៀល និងសារុងចំនួន៥ ផងដែរ ។
ក្នុងឱកាលនោះឧត្តមស្នងការបាន ! ធ្វើការកោតសរសើរដល់កងកម្លាំង និងប្រជាពលរដ្ឋដែលបានខិតខំធ្វើការ ស្ទាក់ចាប់បានជនសង្ស័យមកវិញ ដើម្បីធានាបាននូវសន្តិសុខ ! សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារៈនៅក្នុងមូលដ្ឋានទូទាំង ខេត្តសៀមរាបឲ្យបានល្អប្រសើរ ។ ឯកឧត្តមបានធ្វើការផ្ដាំផ្ញើរ ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវចូលរួមសហការគ្នា អោយបានល្អ ជាមួយប្រជាពលរដ្ឋ ដើម្បីចូលរួមលើកកម្ពស់ ! ភូមិ ឃុំ
មានសុវត្ថិភាព អោយមានប្រសិទ្ធភាពបន្ថែមទៀត ៕Bunthoeun(Siem Reap)