លោកវរៈសេនីយឯក ម៉ី បញ្ញា មេបញ្ជាការរង តំណាងឲ្យឯកឧត្តមមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានដឹក នាំកម្លាំងដើម្បីទទួលស្ចាគមន៍ក្រុមប្រតិភូកីឡាករយោធាថៃ ! មកប្រកួតលក្ខណៈមិត្តភាពក្នុងគោល បំណងសំដៅពង្រឹង ការទំនាក់ ទំនងមិត្តភាព និងសហប្រតិបត្តិការយូអង្វែងរវាងកងទ័ពនៃប្រទេស
ទាំងពីរនៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៦ នេះ ។
លោកវរៈឯក ម៉ី បញ្ញា បានលើកឡើងថា៖ នេះជាលើកទី១ដែលកងពលតូចថ្មើរជើងលេខ៤១ ធ្វើជាម្ចាស់ផ្ទះ
ក្នុងការរៀបចំ ការប្រកួតកីឡាជាលក្ខណៈមិត្តភាពមិនគិតចាញ់ឫឈ្នះរវាងកីឡាកងទ័ពនៃប្រទេសទាងពីរ ។
មេបញ្ជាការរងបញ្ជាក់ថា ៖ កន្លងមកអង្គភាពមិនបានបង្កើតទីលានសម្រាប់វិស័យកីឡានោះទេ ! កងពលផ្តោត សម្ខាន់ ទៅលើការកសាងនូវហេដ្ឋារចនាសម្ព័ន នៅតាមបណ្តាកងអង្គភាពនីមួយៗ
ឲ្យបានរីកចម្រើនសម្រាប់តំរូវការចាំបាច់ចំពោះមុខ ។
មេបញ្ជាការរងបន្ថែមថា ៖ ដើម្បីឆ្លើយតបនូវតំរូវការផ្នែកវិស័យកីឡា កងពលត្រូវកសាងទីលានប្រកួតកីឡា សម្រាប់បណ្តុះបណ្តាលកីឡា ! ក្នុងជួរកងទ័ព ឲ្យមានការរីកចំរើនធំធាត់ទាំងបរិមាណ និងគុណភាព ជាការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៅពេលក្រោយៗទៀត ។
លោកវរៈសេនីយ៍ឯក ណាត់ ស៊ីអ៊ីន មេបញ្ជាការសមរភូមិទិសទី៣បី នៃកងទ័ពភូមិន្ទថៃ បានលើកឡើងថា ៖ ប្រទេសយើងទាំងពីរ២ ធ្លាប់មានវិបត្តិជម្លោះព្រំដែន និងបង្កឲ្យមានការបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិ និងមានការភ័យខ្លាចដល់
ប្រជាពលរដ្ឋទាំងសងខាង ឥឡូវត្រូវបញ្ចប់ជាស្ថាពរ ដោយកងទ័ពនៃប្រទេសទាំងពីរ(២) ត្រូវរួមគ្នាប្រែក្លាយឲ្យទៅជា
ព្រំដែន ! មានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ ៕ ប៊ុនធឿន (សៀមរាប)