ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យមានប្រសិទ្ធិភាព ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាច រឲ្យនៅក្នុងកម្រឹតទាប ជាអតិបរមា

ខេត្តសៀមរាប៖ថ្លែងទៅកាន់មន្រ្តីនគរបាលជាតិប្រមាណជា ជាង ២០០នាក់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នង ការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ បានលើកឡើងថា ៖ យើងចាប់ផ្តើមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីហើយ ចាប់ពីដើបឆ្នាំ២០១៦នេះតទៅ រួមទាំងបណ្តាលិខិត បទដ្ឋានមួយចំនួនទៀត ដើម្បីធានាឲ្យការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ មានប្រសិទ្ធិភាព ហើយអ្វីដែលយើង ត្រូវបានរឹតបណ្តឹងនេះ គឺសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ឲ្យនៅក្នុងកម្រឹតទាប ជាអតិ បរមា ព្រោះថាច្បាប់នេះ នឹងត្រូវបានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋយើង ទទួលយកនូវការយល់ដឹង និង គោរព អនុវត្តន៍ ។

ការលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងជូនដល់មន្រ្តីនគរបាលជាតិ ចំនួន៦៦រូប និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិចំនួន ១៣៤រូបចាប់ពីថ្នាក់វរសេនីយ៍ឯក ដល់ថ្នាក់ ពលបាលឯក នៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ នេះ ។

នាយឧត្តមសេនីយ៍ ខេង សុមេធ បានបង្ហាញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្នុងទូទាំងប្រទេស នា ឆ្នាំ២០១៥ កន្លងមក ផងដែរ ដែលទាំងនោះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤,៥៩៥លើក មាន មនុស្សស្លាប់ ២,២៦៥នាក់ និងរងរបួស ៧,៥១០នាក់ ដែលទាំងនោះ គឺជាប្រការដែលគួរឲ្យសោកស្តាយ ព្រោះតែវាកើតឡើងដោយការបើកបរមិនគោរពច្បាប់ចរាចរណ៍ ធ្វេសប្រហែស មិនយល់អព្យាស្រ័យគ្នា សារុបមក គឺហេតុផលធំបំផុត មកអំពីកត្តាមនុស្ស ។

ជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យមានប្រសិទ្ធិភាពឯកឧត្តម បានក្រើនរំលឹកថា ៖ មុនគេបង្អស់ គឺសុំឲ្យមន្រ្តីនគរបាលជាតិទាំងអស់ ធ្វើជាគំរូក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ។ ឯកឧត្តមបញ្ជាក់បន្ថែមថា មិនចំពោះមន្រ្តីនគរបាលជំនាញណាមួយនោះទេ គឺត្រូវតែជាមន្រ្តីនគរបាលគ្រប់ ជំនាញទាំងអស់( ចរាចរណ៍ គ្រឿងញៀន ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ )និងជំនាញផ្សេងៗទៀត ត្រូវទទួល យក នូវសំណូមពរបង្កាមួយ ដែលជាក្រមសីលធម៌វិជ្ជាជីវៈ នោះគឺត្រូវនៅឲ្យឆ្ងាយ ពីការប្រព្រឹត្តិ យកច្បាប់ ធ្វើជាមុខរបរ របស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងសង្គមជាតិ ជាពិសេសធ្វើប្រជាពលរដ្ឋ បាត់ជំនឿមកលើអង្គភាព គឺវាស្មើនឹងធ្វើឲ្យប្រជាពលរដ្ឋ បាត់ជំនឿ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ ៕ Bunthoeun (Siem Reap

2016-01-07_1108172016-01-07_1108492016-01-07_1107212016-01-07_110915

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0084 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.