ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រីការិយាល័យ តំណាងរាស្ត្រខេត្តកោះកុង បើកបនល្បែងខុសច្បាប់ ជ្រកក្រោមម្លប់ អ្នកមានអំណាច

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះតំណាងរាស្ត្រមួយរូប មកពីគណបក្សប្រជាជន ប្រចាំខេត្តកោះកុង ដែលធ្វើមិនដឹងឲ្យមន្ត្រីការិយាល័យតំណាងរាស្ត្រខេត្តបើកបនល្បែងខុសច្បាប់ក្នុងសួនសត្វខេត្តកោះកុងបំពុលបរិយាកាស បណ្តាលឲ្យកើតមានសកម្មភាពចោរលួចចោរប្លន់កើតមានជាបន្តបន្ទាប់ ជាន់ឈ្លីគោលការណ៍ភូមិឃុំមានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃ។

ប្រភពបានឲ្យដឹងថា មានមន្ត្រីការិយាល័យតំណាងរាស្ត្រខេត្តកោះកុងមួយរូប ឈ្មោះ ជា លាងហេង បានទៅជួលដីក្នុងបរិវេណសួនសត្វកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង់ ស្រុកមណ្ឌលសីមា តំលៃមួយខែប្រមាណ៣០លានរៀល ដើម្បីបើកបនល្បែងគ្រប់ប្រភេទ ដោយជ្រកក្រោមច្បាប់អនុញ្ញាតិ ឲ្យបើកកាស៊ីណូរបស់ក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ ។

រហូតមកដល់ពេលនេះ បនល្បែងក្នុងសួនសត្វកោះកុង កាន់តែមានឈ្មោះល្បី និងពង្រីកធំឡើង ដោយមានប្រជាជនខ្មែរ ចូលលេងយ៉ាងអាណាធិបតេយ្យ ពុំមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ព្រោះតែ ខ្លាចអំណាចមន្ត្រីការិយាល័យតំណាងរាស្ត្រ ដែលយកស្បែកខ្លាមកពាក់។

ប្រជាពលរដ្ឋស្លូតត្រង់បានអះអាងថា តាំងពីពេលមាន បនល្បែងខុសច្បាប់កាលណាមក ស្រុកភូមិកើតមានចោរលួចចោរប្លន់ ពេញបន្ទុកក្នុងខេត្តកោះកុង ដោយសារបនល្បែង ដែលជារបស់មន្ត្រីការិយាល័យតំណាងរាស្ត្របង្កើត ព្រោះថា ទាំងមន្ត្រីរាជការ រួមទាំងកងកម្លាំង និងប្រជាពលរដ្ឋមួយភាគធំក្នុងខេត្តនេះលែងខ្វល់រឿងការងារ ហើយចូលលេងល្បែងយ៉ាងងុបងល់ ។

ប្រជាពលរដ្ឋបានលើកឡើងថា តំណាងរាស្ត្រខេត្តកោះកុង ជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះពេលដែល មន្ត្រីការិយាល័យតំណាងរាស្ត្រ ប្រព្រឹត្តិអំពើអសកម្មខុសច្បាប់នាំ ឲ្យប្រជាពលរដ្ឋ ក្តៅក្រហាយនោះ វាប្រាកដណាស់ នឹងត្រូវជះឥទ្ធិពលអាក្រក់ធ្លាក់លើ ថ្នាក់ដឹកនាំរបស់គណបក្សដែលកាន់ អំណាចជាមិនខាន។

ប្រជាពលរដ្ឋទាមទារឲ្យតំណាងរាស្ត្រខេត្តកោះកុង ចាត់វិធានការលើមន្ត្រីការិយាល័យខាងលើនេះជាបន្ទាន់ ប្រសិនបើចង់រក្សាសន្លឹកឆ្នោតសម្រាប់អាណត្តក្រោយ ព្រោះថាសមត្ថកិច្ចនិងអាជ្ញាធរគ្រប់ថ្នាក់ មានចិត្តស្ទាក់ស្ទើមិនហ៊ានបង្ក្រាបបនល្បែងមួយនេះទេ ព្រោះបនល្បែងនេះ អាងស្បែកតំណាងរាស្ត្រក្រាស់ណាស់ ។

យើងព្យាយាមសុំការបំភ្លឺ ពីឯកឧត្តម អាយ ខន តំណាងរាស្ត្រកោះកុងមកពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនអាចទំនាក់ទំនងបាននៅឡើយ តែនឹងព្យាយាមនៅពេលក្រោយ ៕

art8.3art8.2

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5230 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.