ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៏ត្រី សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តកំពង់ធំ និងលោកមេបញ្ជាការសឹករង ស្រុកកំពង់ស្វាយ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥ បានបន្ត នាំយក អំណោយទៅផ្តល់ជូនដល់ អតីតយុទ្ធជនដែលជាជនពិការ ចំនួនបីគ្រួសារ និងនិវត្តជន១នាក់ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៏ត្រី សោមស៊ុន បានបន្តថា! យោធិនពិការទាំងបីនាក់នោះរួមមាន:១ ឈ្មោះ ពាន់ទេព អាយុ៣៩ឆ្នាំ អតីតអង្គភាពកងពលលេខ២ ពិការនៅសមរភូមិអានសេះនៅឆ្នាំ១៩៩៧។២ ឈ្មោះម៉ែនកាន់ អាយុ៣៩ឆ្នាំ អតីតអង្គភាពកងពលលេខ១ចាស់ ពិការនៅឆ្នាំ១៩៩៦។៣ ឈ្មោះគួយ ខ្ជាយ អាយុ៦៤ឆ្នាំ អង្គភាពតំបន់ប្រតិបត្តិការសិករងកំពង់ធំ និងម្នាក់ទៀតជាមេភូមិ អតីតនិវត្តជន។
អំណោយដែលផ្តល់ជូនក្នុង១នាក់មាន: អង្ករ២២គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១ត្រីខកំប៉ុង ១កេះ និងថវិការចំនួមួយសែនរៀល(10.0000រ)។
ក្នុងនោះអតីតយុទ្ធជនទាំងបីគ្រួសារនោះ បានថ្លែងអំណរគុណ ចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសិករង កំពង់ធំ ព្រមទាំងសហការី ជាពិសេសថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេច តេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល ដែលបានបន្ត ប្រាក់របប ប្រចាំខែ ជូនពួកគាត់ហើយតែងតែ យកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅ នឹងសុខទុក្ខរបស់ពួកគាត់ផងដែរ។