ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋចោទប្រកាន់ មន្រ្តីយោធានៅការិយាល័យទី២ នៃយោធភូមិភាគទី៤ រំលោភលើដីលំនៅដ្ឋានរបស់ពួកគាត់ ដែលមានប័ណ្ណកម្មសិទ្ធ កាន់កាប់ស្របច្បាប់

ខេត្តឧត្តរមានជ័យ៖ប្រជាពលរដ្ឋចំនួន ៧គ្រួសារ ដែលស្មើរនឹង ៧ក្បាលដី ដែលពួកគាត់សង់ជាដីលំនៅដ្ឋាន និងមានប័ណ្ណកម្មសិទ្ធិ ដែលចេញដោយក្រុមយុវជនសម្តេចតេជោ តែត្រូវបានមន្រ្តីយោធា នៃយោធាភូមិភាគទី៤ ក្នុងអង្គភាពការិយាល័យទី២ ប្រចាំទិសអន្លង់វែងបានធ្វើរបងហ៊ុំព័ទ្ធយកដីរបស់ពួកគាត់ប្រមាណ
៧ក្បាលដីជាង៩ហិចតា ។ មន្រ្តីយោធារូបនោះមានឈ្មោះ ឯក សាបាន នាយរងការិយាល័យទី២
នៃយោធភូមិភាគទី៤ ប្រចាំនៅទិសមុខ ឈរជើងនៅចំណុចដងទង់ ។

លោក លឹម អូរ អាយុ៤៥ឆ្នាំ ជាអតីតមេភូមិជ្រឹងខាងកើត និងជាតំណាងប្រជាពលរដ្ឋ៧គ្រួសារ ដែលរស់ នៅភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលត្រូវបានមន្រ្តីយោធា ក្នុងអង្គភាពការិយាល័យទី២ នៃយោធាភូមិភាគទី៤ បានបោះបង្គោលរបងហ៊ុំព័ទ្ធលើដីលំនៅដ្ឋានរបស់ពួកគាត់ នៅចំណុចផ្លូវ បំបែកដងទង់ ក្នុងភូមិជ្រឹងខាងកើត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
បើទោះជានៅដឹងថា ដីរបស់ប្រជាពលរដ្ឋ មានប័ណ្ណកម្មសិទ្ធិកាន់កាប់ត្រឹមត្រូវ ដែលចេញដោយក្រុមនិសិ្សត ក៍ដោយ ! មន្រ្តីយោធារូបនោះនៅតែធ្វើរបងហ៊ុំទ័ព្ធ លើដីរបស់ពួកគាត់មិនកោតក្រែងនិងច្បាប់ឡើយ ! ហើយ បាននិយាយថា ( ប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លីរបស់ក្រុមនិសិត្ស ពុំមានប្រសិទ្ធិភាពនោះឡើយ ) មិនតែប៉ុណ្ណោះ មន្ត្រីយោធារូបនោះបានជំរុញ ឱ្យប្រជាពលរដ្ឋ ទៅប្តឹងណា ក៏ប្តឹងទៅទៀតផង ។

លោក លឹម អូ បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋបានប្រគល់ដីទំហំ ( ១០០មគុណ១០០ម ) នៅក្បែរចំណុចខាងលើទៅឱ្យឈ្មោះ គឹម សុវណ្ណ ហៅ យឿក សំរាប់ធ្វើជាស្នាក់ការការិយាល័យទី២ របស់ភូមិភាគ តាមការស្នើរសុំរបស់មន្រ្តីមូលដ្ឋាន ! ក្រោយមកលោក គឹម សុវណ្ណ បានស្នើរសុំដីពីអាជ្ញាធរជាបន្តបន្ទាប់សរុប (២៤០ម ក្បាលដី ! បណ្តោយ១០០ម ) ចាប់តាំងពីឆ្នាំ ២០០៩មកម្លេះ ! ក៍ប៉ុន្តែលោក គឹម សុវណ្ណ ហៅ យឿក មិនបានធ្វើរបងហ៊ុំព័ទ្ធដី ដែលបានស្នើរសុំពីអាជ្ញាធរមូលដ្ឋាន មានទំហំ(២៤០ក្បាលដី ! បណ្តោយ ១០០)នោះទេ បែជាដាក់កម្លាំងបោះបង្គោលរបង ធ្វើការហ៊ុំព័ទ្ធលើដីប្រជាពលរដ្ឋចំនួន៧ក្បាលដីមានទំហំជាង៩ហិចតា ! ដែលប្រជាពលរដ្ឋពួកគាត់អាស្រ័យផលរហូតមក ទៅវិញ ។ បច្ចុប្បន្នលោក ឯក សាបាន បានកាន់កាប់បន្ត ! កាលពីពេល ថ្មីៗនេះ បានប្រើអំណាចយោធាហាមឃាត់ មិនឱ្យប្រជាពលរដ្ឋពួកគាត់កាប់ឆ្ការ ឬអាស្រ័យផល នៅលើដីរបស់ពួក គាត់ព្រមទាំងគំរាមកំហែងទៀតផង ។ ជាងនេះទៅទៀត ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទាំងដីមានប្លង់រឹង និងដីគ្មានប្លង់រឹង នៅឃុំ និងក្រុង រហូតដល់ថ្នាក់ខេត្ត មានរយៈពេលជាងមួយឆ្នាំកន្លងមកហើយ មិនទាន់មាន ចំណាត់ការណាមួយសម្រាប់ពួកគាត់ឡើយ ។
អ្នកព័ត៌មានបានសួរទៅលោក ឯក សាបាន តាមទូរស័ព្ទនៅចុងសប្តាហ៍នេះថា ដីខាងលើនេះ ជាដីរបស់ អង្គភាព បានកាន់កាប់ចាប់តាំងពីឆ្នាំ ២០០៦ មកម្លេះ ! ចំពោះការចោទប្រកាន់ថាអង្គភាពរំលោភយកដី ខាងលើ មិនត្រឹមត្រូវនោះទេ ! ចំពោះប្លង់កម្មសិទ្ធកាន់កាប់របស់ប្រជាពលរដ្ឋ ដែលចេញដោយក្រុមនិស្សិត្យសម្តេចតេជោ នៅពេលក្រោយនោះទេ ! ដោយសារតែអាជ្ញាធរបានឃុំឃិតគ្នាឱ្យក្រុមនិស្សិតវាស់យកដីអង្គភាព ។ បច្ចុប្បន្នរូបលោកគ្រាន់ តែឈរជើងការពារដីនេះឱ្យអង្គភាពប៉ុណ្ណោះ មិនមែនការពារ ទុកធ្វើជាកម្មសិទ្ធិខ្លួនឯងនោះឡើយ ។

ជុំវិញទំនាស់ដីធ្លីខាងលើ អ្នកព័ត៌មាន ! បានសួរទៅឯកឧត្តម វ៉ាត់ ប៉ានីន អភិបាលរងខេត្តឧត្តរមានជ័យ តាមទូរសព្ទ័នៅចុងសប្តាហ៍នេះថា៖ បញ្ហាទំនាស់ដីប្រជាពលរដ្ឋ ! ដែលមន្រ្តីយោធាបោះបង្គោលរបងរំលោភយក ខាងលើពួកគាត់មិនបានដាក់ពាក្យបណ្តឹងដល់ខេត្តនោះទេ ! ឯកឧត្តមមិនបានជ្រាបរឿងនេះឡើយ ចំពោះការ រំលោភយកដីរបស់ប្រជាពលរដ្ឋ ដែលមានប្លង់កម្មសិទ្ធ និងត្រូវទទួលទោសជាមិនខាន ។ ឯកឧត្តមបញ្ជាក់ថា អាជ្ញាធរទទួល ! តែបណ្តឹងដីធ្លីណាដែលមិនមានប្លង់រឹងនោះទេ ! ចំពោះប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) ត្រូវដាក់ពាក្យបណ្តឹងនៅតុលាការ ៕ ប៊ុនធឿន (សៀមរាប )

2015-12-29_0805592015-12-29_0809152015-12-29_080350

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.