ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កិច្ចប្រជុំកំពូល រវាងក្រុមប្រឹក្សាពត័មានកម្ពុជា និងគណកម្មាធិការប្រជាជនខេត្តគៀងយ៉ាង និងសមាគមអ្នកសារពត័មានខេត្តគៀងយ៉ាង

នៅថ្ងៃទី២៣-២៤ខែធ្នូឆ្នាំ២០១៥ ក្រុមប្រឹក្សាពត័មានកម្ពុជានិងគណកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ព្រមទាំងសមាគមអ្នកសារពត័មានខេត្តគៀងយ៉ាង បានបើកកិច្ចប្រជុំកំពូល ស្ដីពីគោលបំណងស្វែងយល់និងផ្លាស់ប្ដូរពិសោធន៍លើវិស័យពត័មានដើម្បីការរីកចំរើនផ្នែកពត័មានវិទ្យារវាងប្រទេសទាំង២ ភាគីកម្ពុជាមាន លោក សុខសុវណ្ណ ប្រធានក្រុមព្រឹក្សាអ្នកសារពត័មានកម្ពុជា លោក កងអារុណ ប្រធានក្រុមព្រឹក្សាសារពត័មាន លោកហ៊ុន សុខាប្រធានក្លិបកាសែត រាជ ព្រមទាំងសហការី ចំណែកភាគីវៀតណាម មាន លោកម៉ាយ វ៉ាន់ហ្វិញ អនុប្រធានគណកម្មាធិកាប្រជាជនខេត្តគៀងយ៉ាង លោក ជ្រិញ បែ យ៉ុង អនុប្រធានគណះឃោសនាការនៃគណកម្មាធិការបក្សខេត្ត លោក ឡេ ថាញ់ ភឿង ប្រធានសមាគមសារពត័មានខេត្តគៀងយ៉ាង និងសហការី សរុប ៣៦នាក់។
លោក សុខ សុវណ្ណ បានមានមតិលើកឡើងពីគោលបំណងចំបងក្នុងការបង្រួបបង្រួមអ្នកសារពត័មានអោយគោរពទៅតាមក្រមសីលធម៍វិជ្ជាជីវះ សារពត័មានអោយបានខ្ចាប់ខ្ចួនជួយជំរុញវិស័យពត័មានដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមអោយរីកចំរើន ដោយឈរលើគោលការណ៏ផ្សព្វផ្សាយពត័មានពិត រហ័ស សង្គមអាចទទួលយកបាន ជៀសវាងដាច់ខាតផ្សព្វផ្សាយពត័មានញុះញង់ រើសអើងពូជសាសន៍និងប៉ះពាលសន្ដិសុខសង្គម ដោយបច្ចុប្បន្នមានសមាជិក ៣ប្រទេសហើយ ដែលចូលរួម មាន កម្ពុជា ថៃ ភូមា ដើម្បីផ្លាស់ប្ដូរពត័មានវិទ្យាសារពត័មានទំនើបឈានដល់សមាហរណកម្មអាស៊ាន រួមវាសនាតែមួយ ហើយយើងបន្ដមកប្រទេសវៀតណាមទៀតដោយមើ់លឃើញថា ខេត្ត គៀនយ៉ាងប្រទេសវៀតណាមជាប់និងខេត្តកំពតនៃប្រទេសកម្ពុជាមានព្រំប្រទល់ដែនគោក និងដែនទឹកជាប់គ្នាទើបអ្នកសារពត័មានយើងចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាដើម្បីជាការចូលរួមផ្សព្វផ្សាយអោយព្រំប្រទល់ប្រទេសទាំង២ជាតំបន់សន្ដិភាពមិត្តភាព កសិកម្ម ឧស្សាហកម្ម ពាណិកម្ម និងលើកស្ទួយជីវភាពប្រជាពលរដ្ននៅតាមព្រំដែនប្រទេសទាំង២ ជៀសវាងការផ្សព្វផ្សាយទស្សនះជ្រុលនិយម ចង្អៀតចង្អល់គ្មានការពិតបង្កអោយមានការរើសអើងពូជសាសន៍ ហើយក្រុមប្រឹក្សាសារពត័មានកម្ពុជាត្រៀមមានគំរោងចុះហត្ថលេខាលើលិខិតព្រមព្រៀងសហការគ្នារវាងក្រុមប្រឹក្សាសារពត័មានកម្ពុជានិងសមាគមពត័មានខេត្តគៀងយ៉ាងនិងមានគំរោងអញ្ចើញសមាគមនសារពត័មានខេត្ត គៀងយ៉ាងទៅធ្វើទស្សនះកិច្ចនៅកម្ពុជាទៀតផង ។
លោក ម៉ាយ វ៉ានហ្វិញ បានមានមតិ សំណេះសំណាលនិងយល់ព្រមលើកយកសំណើរបស់ក្រុមព្រឹក្សាសារពត័មានកម្ពុជាដាក់ទៅថ្នាក់លើដើម្បីសំរេចនៅពេលក្រោយ ចុងក្រោយអ្នកសារពត័មានកម្ពុជាក៏បានថ្លែងអំណរគុណចំពោះ អនុប្រធានគណះកម្មាការប្រជាជនខេត្ត និងប្រធានសមាគមសារពត័មានខេត្តគៀងយ៉ាងនិងសហការរី ដែលបានទទួលរាក់ទាក់យ៉ាងកក់ក្ដៅ ព្រមទាំងបានប្រគល់វត្ថុអនុស្សាវរីយ៍រូបអង្គរវត្ត ចំនួន២ផ្ទាំងដែលតំណាងអោយនិមិត្តរូបនៃ ប្រទេសកម្ពុជា៕

1934055_1661230750828265_7351505581089959768_n1484132_1660891047528902_4448546137090495356_n10418162_1660283824256291_6449682605578901273_n12369104_1660481847569822_6990346048355082556_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.