ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បុណ្យមហាសង្ឃទាន រាប់បាត្រប្រគេនព្រះសង្ឃ និង បូជាប្រទីបថ្វាយព្រះរតនត្រៃយ៏

ខេត្តសៀមរាប៖ថ្ងៃអាទិត្យ ១០កើត ខែមិគសិរ ឆ្នាំមមែ សប្តស័ក ពស ២៥៥៩ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ គស ២០១៥ នៅក្នុងតំបន់លានជល់ដំរី ខាងជើងប្រាសាទបាយ័ន្ត (សៀមរាប) នៃ ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធឡើង នូវព្រឹត្តិការណ៍សាសនាដ៏ធំមិនធ្លាប់មាន នោះគឺពិធីបុណ្យមហាសង្ឃទាន រាប់បាត្រប្រគេនព្រះសង្ឃ ៤៥០០ អង្គ និងបូជាប្រទីបថ្វាយព្រះរតនត្រៃយ៏ ។ កម្មវិធីបុណ្យនេះ ផ្តើមរៀបចំឡើងដោយ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធ សាសនាកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ។

ពិធីនេះគឺមានវត្តមានលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងខ្ពង់ ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន ។

គោលបំណង នៃការប្រារព្ធពិធីបុណ្យដ៏ធំនេះ គឺដើម្បីឧទ្ទឹសមហាកុសលដល់បុព្វមហាបុរសខ្មែរក្នុងអតីតកាល ជាពិសេស គឺឧទ្ទឹសព្រះរាជមហាកុសលថ្វាយនិងជូន បុព្វមហាបុរសខ្មែរនាសម័យមហានគរ ឧទ្ទឹសថ្វាយទេវតា និងវត្ថុស័ក្តិសិទ្ធិ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនិងការឧទ្ទឹសមហាកុសល ជូនមាតាបិតា និង ញាតិក្នុងសង្សារវដ្ត ផ្សព្វផ្សាយនិងលើកតម្កើងព្រះពុទ្ធសាសនាពង្រឹងសាមគ្គីភាព និងសាបព្រោះនូវវប្បធម៌ សន្តិភាព ក្នុងរង្វង់នៃមហាគ្រួសារខ្មែរ បណ្តុះនិងពង្រឹងស្មារតីនៃការដឹងគុណ ការគោរពគុណ និងការស្រឡាញ់គុណធម៌ ។

ខ្លឹមសារនៃបុណ្យនេះ គឺបានប្រារព្ធឡើង ជាលក្ខណៈបុណ្យកតញ្ញូ កតវេទី ជាបុណ្យទំនៀមទម្លាប់ ជា ប្រពៃណីតាំងពីបូរាណកាលតរៀងមក ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើ នៅពេលទំនេរពីការងារកសិកម្ម ក្នុង គោលដៅ និងមានអត្ថប្រយោជន៍ ដូចជា ៖ បានសម្តែងនូវភាវៈជាកុលបុត្រ កុលធីតា ដែលដើរតាមគន្លងធម៌ ដ៏ល្អរបស់ឪពុកម្តាយ ជាការសណ្តោសអនុគ្រោះដល់ញាតិមិត្ត បងប្អូនភូមិផងរបងជាមួយគ្នា និង ដើម្បីបាន បូជាចំពោះព្រះរតនត្រៃ ប្រគេនចង្ហាន់ចំពោះព្រះសង្ឃ ! ដែលរាប់បញ្ចូលថា ជាការឧបត្ថម្ភដល់ព្រះពុទ្ធសាសនា និងជាការសន្សំបុណ្យកុសលផងដែរ ។
នៅក្នុងអត្ថន័យជាសារវ័ន្ត ដែលមានខ្លឹមសារជាប្រវត្តិសាស្រ្ត តាមរយៈនៃពិធីបុណ្យនេះ គឺបានកោះ អញ្ជើញប្រកាសអំពាវនាវ និងបួងសួងដល់ព្រលឹងបុព្វការីជនខ្មែរក្នុងប្រវត្តិសាស្រ្តទាំងអស់គ្រប់ជំនាន់ ។ តាមអត្ថន័យនេះព្រលឹងបុព្វមហាបុរសខ្មែរ ដែលពោរពេញដោយឧត្តមគតិ និងមនសិការស្នេហាជាតិ កំពូល មានប្រាជ្ញា និងការច្នៃប្រឌិតខ្ពស់ក្នុងនិម្មាបនកម្មអរិយធម៌អង្គរដ៏រុងរឿង នឹងត្រូវបានគោរព អារតនានិមន្ត យាង និងអញ្ជើញ មកប្រតិស្ថានក្នុងព្រលឹងស្មារតី សាច់ឈាមកុលបុត្រ-កុលធីតាខ្មែរជំនាន់ក្រោយនេះ ដោយបុព្វ ហេតុជួយជ្រោមជ្រែង កសាងប្រទេសជាតិ បានរុងរឿង សុខដុមរមនា និងស្ថិតស្ថិរចិរកាល តរៀងទៅ ។

ពិធីនេះមានមហាកិត្តិយស ដ៏ឧត្តុងឧត្តមប្រសើរខ្លាំងណាស់ ដោយមានព្រះវត្តមាន សម្តេចព្រះមហា សង្ឃរាជាធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជ គណមហានិកាយនៃព្រះរាជាណាចក្រ សម្តេចព្រះព្រហ្ម វជីរញ្ញាណ ប្រាក់ស៊ីត ស៊ុតធីផាន់ ព្រះសង្ឃនាយករងទី៣ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រថៃ បានយាងចូលរួម ។

លោកជំទាវ ឧបនាយករដ្ឋមន្រី្ត ម៉ែន សំអន មានប្រសាសន៍ថា ៖ ព្រឹត្តិការណ៍នេះ ពិតជាបានផ្តល់ឱកាស ដល់ពុទ្ធសាសនិកជន និងពុទ្ធសាសនូបត្ថម្ភក៍ ជិតឆ្ងាយ បានចូលរួមធ្វើបុណ្យមហាសង្ឃទានដ៏ធំ ដែលនេះ គឺ ជាការឆ្លុះបញ្ចាំងឲ្យឃើញកម្លាំងមហាសាមគ្គីភាពក្នុងសង្គមកម្ពុជាទាំងមូល ! ហើយពិធីនេះក៏ជាឱកាសបង្កើន សេចក្តីគោរពស្រឡាញ់គ្នាទៅវិញទៅមក រួមចំណែកកាត់បន្ថយ និងលុបបំបាត់អំពើជាអកុសល និងអំពើហឹង្សា ផងទាំងពួងក្នុងសង្គម និងឈោងចាប់យកសុខសន្តិភាព រួមជាមួយសុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលធ្វើឲ្យសង្គមជាតិកាន់តែមានការអភិវឌ្ឍន៍ ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ។ ពិធីបុណ្យសាសនាដ៏សំខាន់មួយនេះ នឹងបានចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែរីកចម្រើន ទូលំទូលាយឡើង ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាពសុខដុមរមនា និងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ប្រកបដោយចិរភាព ៕

M20-12-15-b32015-12-21_112113M20-12-15-b2M20-12-15-b6

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.