ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេល្បែងខ្លាឃ្លោក គំរាមដាក់ខ្នោះអ្នកយកព័ត៌មាន និងធ្វើឲ្យខូចម៉ាស៊ីនថតវីដេអូ សមត្ថកិច្ចមិនទាន់មានចំណាត់ការ ជាមួយជនបង្កនោះឡើយ

ខេត្តសៀមរាប៖ ភ្នាក់ងារយកព័ត៌មាន៣នាក់ប្រចាំខេត្តសៀមរាបត្រូវបានមេល្បែងស៊ីសងធ្វើការ
គម្រាមកំហែងដាក់ខ្នោះ និងប្រតាយប្រតប់ ដណ្តើមយកម៉ាស៊ីនថតវីដេអូខណៈពេលដែលអ្នក
យកព័ត៌មានទាំងនោះ ចុះទៅទៅថតយករូបភាព កំពុង លេងល្បែងខ្លាឃ្លោក មួយកន្លែងនៅ
ផ្សារត្រីដើមក្រឡាញ់ សង្កាត់គោកចក ក្រុងសៀមរាប ។

ភ្នាក់ងារយកព័ត៌មានទាំង៣នាក់នោះមានឈ្មោះ ១ ! អ៊ួង ប៊ុនធឿន បម្រើអង្គភាពទូរទស្សន៍ ប៉ុស្តិលេខ៣ ! ២ ! លុច ណាម ភ្នាក់ងារកាសែតដំណឹងក្នុងស្រុក ! និងទី ៣ ! គឹម ភីសី បម្រើអង្គភាពកាសែតអ្នកតស៊ូ ។

អ្នកទាំងបីជូបហេតុការណ៍ កាលពីវេលាម៉ោង ០៣ និង ៥០នាទី ថ្ងៃទី ១១ ខែធ្នូ
ឆ្នាំ២០១៥ ខណៈពេលពួកគេ ចុះ ទៅថតយករូបភាព ! ត្រូវបានមេល្បែងខ្លាឃ្លោក ឈ្មោះ
ម៉ៅ ហៅ ខ្មៅ ក្នុងចំណោម មេល្បែងស្រីម្នាក់ទៀត ឈ្មោះ ខុន ហៅ ចែ ម៉ាប់ បានប្រតាយប្រតប់ភ្នាក់ងារយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៣ ! ក្របួច ក អាវ បណ្តាល
ឲ្យដាច់ ឡេវអស់២ (ពីរ) ហើយដណ្តើមយកម៉ាស៊ីនថតវីដេអូរ !យកទៅលុបរូបភាព
ខណៈពេលនោះឈ្មោះ ម៉ៅ ហៅ ខ្មៅម្នាក់នោះបានកាន់ក្រវីក្រវាត់ម៉ាស៊ីនថតបោកទៅនិង
ជញ្ជាំងបណ្តាលឲ្យខូច១គ្រឿង និង ទូរស័ព្ទដៃ១គ្រឿងទៀតផង ។
ករណីខាងលើនោះអ្នកព័ត៌មាន បានដាក់ពាក្យបណ្តឹងកាលពីល្ងាចថ្ងៃកើតហេតុរហូតមក
ដល់ពេលនេះ គឺមានរយៈពេលជាច្រើនថ្ងៃ សមត្ថកិច្ចឈ្មោះ ឈុម សំបាន មេប៉ុស្តិ៍សង្កាត់
គោកចក ! មិនទាន់មាន ចំណាត់ការណាមួយចំពោះជនបង្កនោះឡើយ ប្រហែលជា
ពួកគេយល់ថា ! អ្នកព័ត៌មានបានបំបែកឆ្នាំងបាយពួកគេទេដឹង ! ដោយយកលេសជាប់រវល់
ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ។

ក្រុមអ្នកព័ត៌មានបានបញ្ជាក់ថា ៖ ក្រោយពេលកើតហេតុពួកគាត់ទាំង៣ (បី)នាក់ ចង់បញ្ចប់
រឿងត្រឹម ប៉ុស្តិ៍នៅ មូលដ្ឋាន ប៉ុន្តែ ! លោក ឈុម សំបាន មេប៉ុស្តិ៍សង្កាត់គោកចក មិនធ្វើការ រួចហើយបំផ្លាញការសន្យា ពីមួយថ្ងៃទៅមួយថ្ងៃ ! លុះដល់វេលា ម៉ោង ៤ និង៣៥នាទី ល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ អ្នកព័ត៌មានបានសួរលោក ឈុម សំបាន តាម ទូរស័ព្ទ លោកឆ្លើយថា ចាំព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៥ ទៅជួបនៅប៉ុស្តិ៍វេលាម៉ោង០៩ ប៉ុន្តែការណាត់ជួបនៅវេលានោះ កុហកជាដដែលដោយឆ្លើយតាមទូរស័ព្ទថា ជាប់រវល់ ។

ភ្នាក់ងារសាព័ត៌មានបានសួរបន្តទៅ លោក ទិត ណារ៉ុង អធិការក្រុងសៀមរាប តាមទូរស័ព្ទ កាលពីវេលាម៉ោង១០និង៣៨ នាទី ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ នាចុងសប្តាហ៍
នេះថា ៖ សំណុំរឿងខាងលើនេះ ប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក បានបញ្ជួនទៅអធិការ ក្រុងរួចរាល់ហើយ ! ចំពោះរឿងនេះមិនមែនចេះតែធ្វើនោះទេ ! ប៉ូលីសធ្វើការអ្វីទៅតាមនិតិវិធី ។
មតិមហាជនបានរិះគន់ថា ៖ ហេតុការណ៍មេល្បែងគំរាមកំហែងហើយធ្វើបាបទៅ
លើអ្នកសាព័ត៌មាន សមត្ថកិច្ច ធ្វើប្រង៉ើយអញ្ចឹង ! ចុះ ! បើហេតុការណ៍ផ្សេងៗកើតមកលើ ប្រជាពលរដ្ឋពួកគាត់វិញ តើវាយ៉ាងម៉េច ! ដែរ តើពួកគាត់សង្ឃឹមអ្វី ។
ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តសៀមរាប ដែលរងគ្រោះទាំង៣ (បី) ! សូមអំពាវនាវ ! សុំការ អន្តរាគមន៍ពីសំណាក់ នាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេស សម្តេចក្រឡាហោម ដែលជាក្តីសង្ឃឹម ជួយដល់ពួកគាត់ដោយក្តីអនុគ្រោះផងចុះ ៕

2015-12-14_075007-e14500557911592015-12-21_1051592015-12-21_1053032015-12-14_074930-e1450055889630

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.