ប្រភ័ពព័ត៌មានពីអាមេរិកបានដកស្រងព័ត៌មានចារកម្មឲ្យដឹងថា ក្រុមអិស្លាមបង្កើតរដ្ឋ បានផលិតលិខិតឆ្លងដែនដោយខ្លួនឯងហើយបន្លំខ្លួនជាមួយជនភៀសខ្លួន ចូលទៅកាន់ប្រទេសលោកខាងលិច និងអឺរ៉ុប។
លិខិតឆ្លងដែននិមួយៗ មានតម្លៃពី២០០ទៅ២០០០ដុល្លារអាមេរិក នៅក្នុងទីផ្សាងងិត។
ក្រុមខ្មាន់កាំភ្លើងISអាចប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយដើម្បីឆ្លងកាត់ព្រំដែនស៊ីរីទៅកាន់ប្រទេសទួគីក្រោយមកចូលទៅកាន់តំបន់អឺរ៉ូប។
សារព័ត៌មាន ABC news. បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងចារកិច្ចអាមេរិក បញ្ចាក់ថា ក្រុមISអាចប្រើប្រាស់លិខិតក្លែងក្លាយខាងលើ ចូលទៅកាន់អាមេរិក ។
នៅក្នុងរបាយការប្រវែង១៧ទំព័របានឲ្យដឹងថា នៅទីក្រុងRaqqaនិងDeirEzzor គឺជាទីក្រុង ដែលក្រុមISដាក់ការិយាល័យសម្រាប់ផ្តលើលិខិតឆ្លងដែនក្លេងក្លាយ។ពឹងផ្អែកទៅលើព័ត៌មាននៅក្នុងតំបន់បានឲ្យដឹងថា ក្រុមISបានចូលទៅកាន់ប្រទេសអារ៉ាបជាច្រើនរយៈពេលកន្លងមក។
ប្រសិនបើការបោះពុម្ភលិខិតឆ្លងដែនក្លែងក្លាយ មិនត្រូវបានគ្រប់គ្រងទេនោះ ក្រុមភេរវកម្មអាចចូលលុកលុយ នៅក្នុងប្រទេសជាច្រើនដែលជាគោលដៅ ក្នុងការវាយប្រហាររបស់ពួកគេ។
នៅក្នុងការវាយប្រហារប្រទេសបារាំងនាពេលកន្លងមកប៉ូលិសក៏បានរកឃើញមានលិខិតឆ្លងដែនក្លេងក្លាយមកពីប្រទេសស៊ីរីផងដែរ ។ក្នុងរយៈពេល១០ខែកន្លងមក ប្រទេសក្រិចសឺបៀ និងក្រូអាត បានផ្តល់លិខិតឆ្លងដែនដល់ជនភៀសខ្លួនទាំងនោះបង្ករការព្រួយបារម្ភយ៉ាងខ្លាំងពីក្រុមISបន្លំខ្លួននៅទីនោះ បំផ្លាញសន្តិសុខស្ថេរភាពនៅប្រទេសលោកខាងលិច។