ព័ត៌មាន​ថ្មី
សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បង្គាប់ឱ្យព្រះរាជអាជ្ញា ដាក់វិធានការចំពោះជនល្មើសលួច ឆក់ និងប្លន់

រាជធានីភ្នំពេញ៖នៅក្នុងពិធីផ្សព្វផ្សាយពីការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ចទូទាំងប្រទេស បង្កើនការវាយបង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធបន្ថែមទៀត បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធ ចំនួន៣លើកក្នុងថ្ងៃតែមួយ នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
ទន្ទឹមនឹងនេះសម្តេចតេជោ ក៏បានក្រើនរំលឹកដល់ក្រសួងយុត្តិធម៌ កុំឱ្យដាក់សំណើរសុំការលើកលែងទោសដល់ ទណ្ឌិតក្នុងបទល្មើសប្លន់ប្រដាប់អាវុធ បន្ទាប់ពីសម្តេច ទទួលបានរបាយការណ៍ថា អតីតទណ្ឌិតដែលធ្លាប់ជាប់ពន្ធនាគារ បានប្រព្រឹត្តអំពើប្លន់ឡើងវិញ នាថ្មីៗកន្លងទៅនេះ។
បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្គាប់ឱ្យព្រះអាជ្ញាទូទាំងប្រទេស ដាក់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះជនល្មើសលួច ឆក់ ប្លន់ នៅក្នុងប្រទេសកម្ពុជា មានដូចជាស្នើឱ្យតុលាការផ្តន្ទាទោសព្រហ្មទណ្ឌ ក្នុងកម្រិតអតិបរមាជាដើម ទៅដល់ជនពាក់ព័ន្ធ ក្នុងករណីនេះជាដើម។

លោក កើត រិទ្ធរដ្ឋលេខាធិការក្រសួងយុត្តិធ៍ម បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីក្រសួងយុត្តិធម៌បើកកិច្ចប្រជុំជាមួយព្រះរាជអាជ្ញាទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ថា «ក្រៅពីធ្វើការណែនាំដល់ ព្រះរាជអាជ្ញាទូទាំងប្រទេស ឱ្យបង្កើនកិច្ចសហការស្អិតរមួតជាមួយនឹង មន្ត្រីនគរបាលយុត្តិធម៌ ខាងនគរបាលជាតិ ក៏ដូចជាកងរាជអាវុធហត្ថ លោករដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យឡើងវិញ នៅរាល់សំណុំរឿងទាំងឡាយ ដែលកំពុងតែចាត់ការ ដោយតំណាងអយ្យការតុលាការ ដោយធ្វើយ៉ាងម៉េចជំរុញកិច្ចការនេះ ឱ្យបានឆាប់រហ័ស ហើយអនុវត្តប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ គឺអនុវត្តដោយម៉ឺងម៉ាត់ និងម៉ត់ចត់»។

នៅក្នុងច្បាប់មានចែង ទោស អប្បបរមាមាន អតិបរមា មាន អ្វីៗ អញ្ចឹងយើងចង់បានជាពិសេសផ្អែកលើស្ថានភាពនេះ យើងចង់ស្នើសុំឱ្យអយ្យកាពង្រឹងការ អនុវត្តម៉ឺងម៉ាត់ មានន័យថាសុំយកអតិបរមាតែម្តង គឺយើងចង់បានអញ្ចឹង នេះគឺជាអ្វីដែលពួកគាត់ ត្រូវយកចិត្តទុកដាក់។

ទណ្ឌិតមិនមានសិទ្ធិ នៅក្នុងការស្នើលើកលែងទោសនោះទេ។ ការលើកលែងទោសអាស្រ័យលើ ឥរិយាបទរបស់ទណ្ឌិត បើទោះបីជាពួកគេអនុវត្តទោស១ភាគ៣ ឬ២ភាគ៣ក៏ដោយ។ នៅពេលអនុវត្តទោស១ភាគ៣ ឬ២ភាគ៣ មិនមែនជាសិទ្ធិរបស់គាត់ ដែលទាមទារឱ្យលើកលែងទោស នោះទេ គឺអាស្រ័យលើឥរិយាបទ ។ បទល្មើសមួយចំនួន មិនមែនជាកម្មវត្ថុ ក្នុងការដាក់ស្នើឱ្យព្រះមហាក្សត្រ លើកលែងទោសនោះទេ ដូចជាករណីប្លន់ប្រដាប់អាវុធ»។

ទោះជាយ៉ាងណា ករណីលើកលែងទោសនេះ ក្រសួងយុត្តិធម៌នឹងពិភាក្សា បន្ថែមទៀតជាមួយ នាយកដ្ឋានពន្ធាគារ នៅពេលខាងមុខ។ករណីប្លន់ប្រដាប់អាវុធនាពេលថ្មីនេះបណ្តាលឲ្យប្រជាពលរដ្ឋនិងនាយករដ្ឋមន្រ្តីមានការព្រួយបារម្មណ៏៕

art22.1art22.3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5073 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.