ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ហ៊ាន​ថៃ​ចាប់ផ្តើម​បន្ទន់ឥរិយាបទ​មកលើ​ពលរដ្ឋ​ខ្មែរ​វិញ ហើយ​តែ​ពលករ​តែ​សំរុក​មក​ស្រុក​កំណើត​វិញ​ដូច​ព្យុះ​កំបុតត្បូង​

ហ៊ាន​ថៃ​ចាប់ផ្តើម​បន្ទន់ឥរិយាបទ​មកលើ​ពលរដ្ឋ​ខ្មែរ​វិញ ហើយ​តែ​ពលករ​តែ​សំរុក​មក​ស្រុក​កំណើត​វិញ​ដូច​ព្យុះ​កំបុតត្បូង​

​ក្រុង​ប៉ោយប៉ែត  ៖ ទាហាន​ថៃ ក្រោម​ការដឹកនាំ​របស់​លោក ប្រា​យុទ្ធ ចាន់​អូ​ចា មេ​ទ័ពជើងគោក​ថៃ មានការ​បន្ទន់ឥរិយាបទ​មកវិញ​ជា​បណ្តើរៗ​ហើយ ខណៈ​ដែល​យោធា​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មក​មាតុភូមិ កម្ពុជា​វិញ ក្នុង​គ្រា​ដែល​ប្រទេសជាតិ​របស់​ថៃ​កំពុង​ជួប​វិប្បត្តិ​ធ្ងន់ធ្ងរ​រឿង​ធ្វើ​រដ្ឋប្រហា​យោធា ហើយ​ឈាន ទៅដល់​ការបង្ខំចិត្ត​ទាំង​កំរោល ដេញ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ពលករ​ស្លូតត្រង់ អោយ​មក​ស្រុក​កំណើត​វិញ ជា​បន្តបន្ទាប់ ឥឡូវនេះ​ឮសូ​រថា មេទ័ព​ថៃ​សំណូមពរ​អោយ​ពលរដ្ឋ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​ដូចដើម​វិញ​ផង​ដែរ​។​

​ថ្មីៗ​នេះ ប្រភព​ព័ត៌មាន​ផ្លូវការ ជាពិសេស គឺ​នៅ​ល្ងាច​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ​២០១៤​នេះ​ប្រភព​ព័ត៌មាន បានបញ្ជាក់​ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា មេ​ទ័ពជើងគោក​ថៃ ដែល​ជា​អ្នកដឹកនាំ​ទា​ហ៊ាន​ធ្វើ​រដ្ឋប្រហារ​ក្នុងប្រទេស​ថៃ​កន្លង​ទៅ​បាន​បញ្ជាក់​ប្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​នៅ​សេសសល់​ក្នុង​ដី​ថៃ​ថា ខ្លួន​មិន បាន​បង្ខំ​អោយ​ពលរដ្ឋ​មក​ស្រុកកំណើត​វិញ​ទេ ប៉ុន្តែ​បើ​បងប្អូន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ដើម​វិញ គឺ​ពុំ​មាន​ន​ណាមួយ​ទៅ​បណ្តេញ​ដូច​មុន​នោះ​ឡើយ ដោយឡែក ក្រុមហ៊ុន​សហគ្រាស និង​ក្រុមហ៊ុន​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ថៃ ដែល​ធ្លាប់​មាន​ពលករ​ខ្មែរ​បំពេញភារកិច្ច​នៅ​ទីនោះ ហើយ​បាន​បោះបង់​ចោល​ការងារ ដោយសារ​ទា​ហ៊ាន​ថៃ​បណ្តេញ​កន្លងទៅ បាន​ស្តីបន្ទោស​ទៅលើ​ទា​ហ៊ាន ដែល​ធ្វើ​រដ្ឋប្រហារ​កន្លងទៅ បណ្តាល​អោយ​បាត់​បង់កំលាំង​ពលកម្ម​ទាំងស្រុង​ក្នុង​សហគ្រាស និង​ក្រុមហ៊ុន​ជាច្រើន ។​

​លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង នៅក្នុង​សណ្ឋាគា​លី ហេង ឆាយ ក្រុង​ប៉ោយប៉ែត​ថា មកដល់ពេលនេះ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៤​នេះ គឺ​ចំនួន​ពលករ​ខ្មែរ ដែល​មក​ស្រុក​មាតុភូមិ​វិញ​មាន​ចំនួន​១៥​ម៉ឺន​៧​ពាន់ នាក់​ហើយ ។​

​លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ឥឡូវនេះ​កងទ័ព​ថៃ​មានកា​បន្ទន់​ឥ​បរិយាប​ទទន់ភ្លន់​ជាមួយ​ពលរដ្ឋ​ខ្មែរ​វិញ​ហើយ ហើយ​យកចិត្តទុកដាក់​ពលក​រ​យើង​ដូច​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ​អឹ​ចឹ​ង លោក​អភិបាល​បន្ថែមទៀតថា មាន​ក្រុមហ៊ុន​និង​សហគ្រាស និង​រោងចក្រ​ធំៗ​របស់​ថៃ បាន​ស្តីបន្ទោស​ទៅលើ​មេដឹកនាំ​កងទ័ព​ថៃ ដែល​បង្ក​អោយមាន​បញ្ហា​បាត់​បង់កំលាំង​ពលកម្ម​ទាំងស្រុង នៅ​តាម​ក្រុមហ៊ុន​នី​មួយៗ​និង​ខូចខាត​សេដ្ឋកិច្ច​ធ្លាក់​ខ្លាំង​ផង​ដែរ​។​

​ដោយឡែក លោក​អភិបាលខេត្ត​បញ្ជាក់ទៀតថា ចំពោះ​ពលរដ្ឋ​ខ្មែរ​យើង​នៅតែ​បន្ត​មក​ជា​បន្តបន្ទាប់​ចូល​ស្រុក​កំណើត​វិញ ហើយ​កំពុងតែ​រក​ការងារ​ធ្វើ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា ខ្លួន​មិន​ត្រលប់​ទៅ​ដី​ថៃ​វិញ​ទេ រឿង​ថៃ​និយាយ​បែប​ណា​នោះ វា​ជា​រឿង​របស់​គេ​យើង​ដឹង​តែ​យកចិត្តទុកដាក់ ទៅលើ​ពលរដ្ឋ​យើង​ដែល​បាន​មកដល់​ស្រុក​កំណើត​វិញ  តាម​អនុ​សាស​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​បាន​តម្រូវអោយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ការខិតខំ​ប្រឹងប្រែង​ការពារ​សុខភាព​ពលរដ្ឋ និង​សុវត្ថិភាព​តាម​ដងផ្លូវ​ជា​ចំបង ៕
​ដោយ​ចិន្តា​

2014_06_19slsc (2) 2014_06_19slsc (3) 2014_06_19slsc (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.