ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សិស្សវិទ្យាល័យគោកដូងចំនួន ៣៥ នាក់ ឈឺក្បាលអង្គុយយំតៗគ្នាដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានសិស្សប្រុសស្រី ថ្នាក់ទី៩ និងថ្នាក់ទី១១ នៅវិទ្យាល័យគោកដូង ប្រមាណជាង៣៥នាក់ បានឈឺក្បាលហើយអង្គុយទ្រហ៊ោយំតៗគ្នាពីមួយទៅមួយ ខណៈពេលដែលពួកគេចេញលេង ចេះតែនាំគ្នាយកដៃ ខ្ទប់មុខហើយស្រែកយំ ដោយមិនដឹងមូលហេតុ ។

ក្នុងព្រឹត្តការណ៍ចម្លែកមិនធ្លាប់មាននេះ កើតឡើងតាំងពីថ្ងៃទី ១១ និងថ្ងៃទី១៥ ធ្នូ ២០១៥ នៅវិទ្យាល័យ គោកដូង ស្ថិតក្នុងភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

លោក សុខ ស៊ីផា នាយកសាលាគោកដូង បានរៀបរាប់ប្រាប់ថា ការដែលសិស្សរបស់គាត់មានសភាពបែបនេះ លោកពិបាកចិត្តណាស់ តាំងពីលោកមកធ្វើជានាយកសាលានៅទីនេះ មានរយៈពេលជាង៦ឆ្នាំមកហើយ មិនដែលមានរឿងយ៉ាងដូច្នេះទេ ។ លោកបន្តថា ចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែធ្នូនេះមានសិស្សដែលចេញលេង នាំគ្នាអង្គុយយំ ហើយប្រាប់ថា ចេះតែឈឺក្បាល និងណែនដើមទ្រូងមិនឈប់សោះ ពួកគេយំតៗគ្នាជាបន្តបន្ទាប់ ជាង១០នាក់ លោកក៏បានឱ្យគ្រូប្រចាំថ្នាក់ ជួយដឹកយកទៅផ្ទះប្រគល់ឱ្យឪពុកម្តាយសិស្សរៀងៗខ្លួន ។

លោកនាយកបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៥ខែធ្នូនេះក៏ឃើញសិស្សប្រុសស្រី យំ ទៀត រហូតដល់២ថ្នាក់ គឺថ្នាក់ទី៩ និងទី១១ សរុប ៣៥នាក់ ទើបលោកសម្រេចចិត្តឱ្យពួកគេឈប់សម្រាករៀនមួយរយៈសិន ដើម្បីទៅ ព្យាបាលនៅមន្ទីរពេទ្យ ។

ចំណែកលោក ចាន់ រិទ្ធ កសិករ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំនេះបានរៀបរាប់ថា លោកជាអ្នករស់នៅជិតសាលានេះ តាំងពីមុនមក លោកមិនដែលឃើញថា មានខ្មោចចូលនោះទេ ! លោកមិនជឿថាមានខ្មោចព្រាយបីសាចស្អីនោះឡើយ ! ប្រហែលសិស្សទាំងនោះ ចង់ សាកល្បងលេងសើចជាមួយលោកនាយកហើយ មើលទៅ ។

រីឯលោក អាចារ្យ និងលោកយាយ ដែលជាចាស់ទុំរស់នៅក្នុងភូមិគោកដូងនេះ ! បាននិយាយប្រហាក់ប្រហែល គ្នាយ៉ាងដូច្នេះដែរ ។

លោកនាយកបានបញ្ជាក់ទៀតថា សិស្សពូកែម្នាក់ក្នុងចំណោមសិស្ស ដែលអង្គុយយំទាំង៣៥នាក់ ត្រូវបាន ឪពុកម្តាយទៅពិនិត្យ!ព្យាបាលនៅមន្ទីរពេទ្យបង្អែក ត្រូវលោកគ្រូពេទ្យប្រាប់ថា គ្មានរោគ៌ាអ្វីនោះទេ ។ (ប្រហែលជាមានខ្មោចព្រាយ មែនហើយមើលទៅ! )

ដោយសារមានជំនឿបែបនេះ ទើបឪពុកម្តាយ ឫអាណាព្យាបាលសិស្ស បាននាំគ្នាធ្វើពិធី សែនព្រេន យកបាយសម្លរ សែនអារុកអារក្សអ្នកតា ខ្មោចបីសាចទាំងនេះ បានស៊ី កុំឱ្យធ្វើបាចក្មេងៗ សិស្សសាលាតទៅទៀត ។ បន្ទាប់មកនិមន្តព្រះសង្ឃចំនួន៨អង្គព័ទ្ធសីមា ជុំវិញសាលារៀនគោកដូងនេះតែម្តង ៕
ប៊ុនធឿន (សៀមរាប)

2015-12-18_1008232015-12-18_1007532015-12-18_1008582015-12-18_100926

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8332 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.