ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាវុធហត្ថ​បញ្ជូន ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​សម្លាប់ ៣ នាក់​ចំណោម ៦ នាក់ និង​កាំភ្លើង ២ ដើម ទៅ​តុលាការ​

អាវុធហត្ថ​បញ្ជូន ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​សម្លាប់ ៣ នាក់​ចំណោម ៦ នាក់ និង​កាំភ្លើង ២ ដើម ទៅ​តុលាការ​

​បាត់ដំបង ៖ នា​ព្រឹក​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៤ អាវុធហត្ថ​បាត់ដំបង​បញ្ជូន ក្រុមចោរ​ប្រដាប់អាវុធ​ប្លន់​សម្លាប់ ៣ នាក់​ចំណោម ៦ នាក់​និង​កាំភ្លើង ២ ដើម និង​វត្ថុតាង​មួយចំនួនទៀត បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​
​តាមពូ័ត៌​មាន​ឲ្យដឹងថា កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ស្រាវជ្រាវ​ស៊ើបអង្កេត ជាច្រើន​ថ្ងៃ​នៅ​សប្តាហ៍​ទី ២ ខែមិថុនា ឆ្នាំ​២០១៤ ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​យ៉ាងសកម្ម ក្នុង​ខេត្ត​បន្ទាយមានជ័យ ខេត្ត​ប៉ៃលិន ខេត្ត​ពោធិ៍សាត់ ហើយ​គេចខ្លួន​ដល់​ខេត្ត​ត្បូងឃ្មុំ ។​

​ក្រុមចោរ​ខាងលើ​មាន​គ្នា ៦ នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​បាញ់​ប្លន់​សម្លាប់​បុរស ២ នាក់ និង​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់ នៅ​ផ្ទះ​លក់​សាច់​ឆ្កែ ប្លន់​យក​មាស​ប្រាក់ កាលពី​ខែ​ឧសភា នៅ​ភូមិ​ចក​ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង ។ អាវុធហត្ថ​ខេត្ត​បាត់ដំបង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស ៣ នាក់​សង្ស័យ​ចំណោម ៦ នាក់ ទី ១ ឈ្មោះ ភិន ភន អាយុ ៥១ ឆ្នាំ ជា​មេខ្លោង​មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ព្រែក​អាំ ឃុំ​របស់​មង្គល ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង រក​ឃើញ​កាំភ្លើង​អាការ​មួយ​ដើម កាំភ្លើងខ្លី​មួយ​ដើម ដែល​លាក់ទុក​ក្នុងផ្ទះ ។ ទី ២ ឈ្មោះ នាង ស៊ីណា ហៅ ខ្នា អាយុ ៣០ ឆ្នាំ​ជា​អ្នក​បាញ់​សម្លាប់​មនុស្ស មុខរបរ កម្មករ រស់នៅ​ភូមិ​ថ្មី​ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្ត​ពោធិសាត់ ។ ទី ៣ ឈ្មោះ នឹម ចិត្ត អាយុ ៣១ ឆ្នាំ​ជា​អ្នក​ភ្ជង់​គំរាម និង​បាញ់​ការពារ ក្រោយ​ធ្វើ​សកម្មភាព មុខរបរ​កម្មក​ររស់​នៅ​ភូមិ​ព្រែកកន្លង់ ឃុំ​ផ្ទះ​រ៉ុង ស្រុក​ក្រវាញ ខេត្ត​ពោធិសាត់ ។ វត្ថុតាង​ដកហូត​ម៉ូតូ​ហុងដា ៥ គ្រឿង ឆ្នាំ​២០១០ ចំនួន ៣ គ្រឿង និង ឆ្នាំ​២០១៣ ចំនួន ២ គ្រឿង ។ កាំភ្លើង​អាកា ៥៤ មួ​យ​ដើម​គ្រាប់ ១៤ គ្រាប់​បង់​មួយ កាំភ្លើងខ្លី​អាកា ៤៧ មួ​យ​ដើម គ្រាប់ ៧ គ្រាប់​បង់​មួយ ប្រដាប់​កាច់​សោករ​ម៉ូតូ​មួយ ទួរស័ព្ទ​៣​គ្រឿង និង​កាបូបស្ពាយ សម្រាប់​ដាក់​លាក់​អាវុធខ្លី​ចំនួន ២ ។​

​ក្រុម​ជនសង្ស័យ​ទាំង  ៣​នាក់​បាន​សារភាព​ប្រាប់​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ថា ពួកគេ​ធ្វើ​សកម្មភាព​ប្លន់​លួច​មាន​គ្នា ៦ នាក់​ចាប់​ពី​២០១១ ដល់​ខែ​ឧសភា ឆ្នាំ​២០១៤ ហើយ​ពួកគេ​ធ្វើ​សកម្មភាព​ប្លន់ ១១ លើក បាញ់​សម្លាប់​មនុស្ស ៣ នាក់​របួស​ធ្ងន់​ស្រាល ៩ នាក់ និង​យក​បាន​សម្ភារៈ​មាស​ប្រាប់​មួយចំនួន ។  ការធ្វើ​សកម្មភាព​ប្លន់​លួច​នេះ គឺ​នៅក្នុង​ខេត្ត​បាត់ដំបង ៦ លើក​នៅ​ខេត្ត​បន្ទាយមានជ័យ ១ លើក​នៅ​ខេត្ត​ពោធិសាត់ ៤ លើក ដោយ​ប្រើប្រាស់​កាំភ្លើង​អាកា​មួយ​ដើម កាំភ្លើងខ្លី​មួយ​ដើម ប្លន់​បាន​ម៉ូតូ ៦ គ្រឿង​មាស ៣ តម្លឹង ៣ ជីប្លា​ទីន ២ តម្លឹង ៦ ជី ប្រាក់​ដុល្លារ​៨០០​ដុល្លារ ប្រាក់​បាត​៧០០០​បាត និង​ប្រាក់​រៀល​៥០​លាន​៨០​ម៉ឺន​រៀល ទួរស័ព្ទដៃ​ចំនួន ១២ គ្រឿង ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម៉ូតូ​ចំនួន ៥ គ្រឿង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។ ចំណែក​ជនសង្ស័យ​ទាំង ៣ នាក់​និង​វត្ថុតាង​កាំភ្លើង ២ ដើម បាន​កសាង​សំណុំរឿង​បញ្ជួន​ខ្លួន ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃ​ទី ១៥ ខែមិថុនា ឆ្នាំ​២០១៤ ចំណែក​បក្ខពួក​ជន សង្ស័យ​ចំនួន ៣ នាក់​ទៀត កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់  ៕

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.