ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ដំណើរទស្សនកិច្ច របស់គណៈប្រតិភូបក្សកុម្មុយនីសចិន នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ដំណើរទស្សនៈកិច្ចជាផ្លូវការរយៈពេលពីរថ្ងៃ របស់គណៈប្រតិភូបក្សកុម្មុយនីសចិន នៅលើទឹកដីប្រវត្តិសាស្ត្រ ខេត្ត សៀមរាប ដែលដឹកនាំដោយឯកឧត្តម សិន ជុងយ៉ាវ អគ្គលេខាធិការរងនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជាជនចិន រួមនឹងសហការី ដើមី្បធ្វើបទឧទេ្ទសនាម អំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការមជ្ឈឹមបក្សលើកទី៥ អាណត្តិទី១៨ និង ផែនការ៥ឆ្នាំ លើកទី១៣ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសចិន ជូនដល់មន្ត្រីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សប្រជាជនខេត្ត ។

តាមរយៈការធ្វើឧទ្ទេសនាម របស់ឯ.ឧ សិន ជុងយ៉ាវ អគ្គលេខាធិការរងនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជាជនចិន បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីគោលដៅនៃកិច្ចអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់ខ្លួន ពីឆ្នាំ ២០១៦ដល់ ២០២០ របស់បក្សកុម្មុយនីស្តចិន ក្នុងទិសដៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនចិន ចំនួន៧០លាន នាក់ ដែលជាបញ្ហា ដ៏ធ្ងន់ធ្ងរ និង ត្រូវលុបបំបាត់ទាំងស្រុង នូវបញ្ហាភាពក្រីក្រនៅឆ្នាំ២០២០ទៀតផង និងបញ្ជាក់អំពីគោលបំណងក្នុង ការពង្រឹងពង្រីក នូវការទំនាក់ទំនងជាមិត្តភាពរវាង កម្ពុជា – ចិន ឲ្យកាន់តែស្អិតរមួតបន្ថែមទៀតផងដែរ ។

ឯកឧត្តម កៅ សោភណ្ឌ សមា ជិកគណៈកម្មាធិការនៃគណៈបក្សប្រជាជនខេត្ត ថ្លែងនូវអំណរគុណចំពោះគណៈប្រតិភូ ដែលបានធ្វើការ ឧទ្ទេសនាមនិង ផ្តល់នូវបទពិសោធន៍ល្អៗ ដែលជាប្រធានបទមួយ សម្រាប់មន្ត្រីថ្នាក់ដឹកនាំ គណបក្សប្រជាជនខេត្ត យកទៅអនុវត្ត និង សិក្សារៀនសូត្រ ក្នុងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានផងដែរ ។

ក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារបុរីអង្គរ នាថ្ងៃនោះដែរ ឯ.ឧ កៅ សោភណ្ឌ ក៏បានលើកឡើងពីស្ថានភាព ភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងបាន លើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាជន កាន់តែមានភាព ប្រសើរ និងបានអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ទាំងរចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ ព្រមទាំងអភិវឌ្ឍន៍ក្រុងឲ្យកាន់ តែមានសោភ័ណ្ឌស្រស់ត្រកាលឡើង ។

ឯ.ឧ កៅ សោភណ្ឌ ក៏បានលើកឡើងថា ដំណើរទស្សនៈកិច្ចជាផ្លូវការ នៅលើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប បានធ្វើឲ្យចំណងមិត្តភាពរវាងគណបក្សនៃប្រទេសទាំងពីរ កម្ពុជា ចិន ឲ្យកាន់តែមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិន ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន ព្រមទាំងបាន ធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ កាន់តែនៅជិតគ្នាជានិច្ចនិរន្ត ហើយកម្ពុជាគាំទ្រ នយោបាយចិនមានតែមួយផងដែរ ។

មានប្រសាសនោះដែរ ឯ.ឧ សិន ជុងយ៉ាវ ក៏បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្ត ក៏ដូចអាជ្ញាធរខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ពីដំណើរទស្សនកិច្ច ព្រមទាំងបានកោតសរសើរពីភាពដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ក៏ដូចកិច្ចអភិវឌ្ឍន៍ ខេត្តឲ្យកាន់តែមានភាពស្រស់ស្អាត ។

លុះនៅព្រឹកថ្ងៃទី ១៦ ខែឆ្នាំដដែល នៅវេលាម៉ោង ១១និង ៣០នាទី គណៈប្រតិភូក៏បានធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ មាតុប្រទេសខ្លួន តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះ ឆ្ពោះទៅកាន់ទីក្រុង ក្វាងចូវ ប្រកបដោយសុវត្ថិភាពខ្ពស់ ៕ ប៊ុនធឿន (សៀមរាប)

2015-12-18_1000432015-12-18_1005502015-12-18_1001262015-12-18_100510

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.