ខេត្តក្រចេះ ត្បូងឃ្មុំ៖ប្រជាពលរដ្ឋអ្នករកស៊ីតូចតាចដូចជា ដឹកក្តារ ៤០ ទៅ ៥០សន្លឹក, សរសរ ៤ ទៅ ៥ដើម និងពិសេសជន្លង់ម្រេចតាម រថយន្តត្រូពិច, តួរីស និងសាំងយ៉ុងជាដើម… តែងតែរអ៊ូរទាំថា រកស៊ីយូរៗទៅជំពាក់គេច្រើនទៅៗ ជីវភាពចេះតែដុនដាបទៅ ដោយសារតែនៅតាមបណ្តោយផ្លូវជាតិលេខ ៧ ចាប់ពីស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូមានឈ្មោះ រដ្ឋា, មេប៉េអឹមស្នាក់ការ ៧០៨ ដាក់កូនចៅចាំដេញនៅមុខស្នាក់ការទារកំណត់យកឡានជន្លង់ ១គ្រឿង ៤ម៉ឺនរៀល មកដល់ថ្នល់បែកសណ្តាន់មានឈ្មោះ ម៉ាលី ជាទាហានស៊ុបខេត្តក្រចេះ ទទួលទិសធ្វើសកម្មភាពដេញចាប់ជម្រិតទារប្រាក់ ពីឡានដឹកឈើបន្តិចបន្តួច និងជន្លង់ម្រេចពីរស្រុក គឺស្រុកសំបូរ និងស្រុកចិត្របូរី, ឈ្មោះ ឈាន ជាទាហាននៅជាមួយមេព្រៃ សង្កាត់សណ្តាន់ ធ្លាប់ដេញគាបពួកគាត់យក ២លានរៀលម្តង គឺអះអាងថា ខ្លួនជាមេព្រៃបើមិនឱ្យចាប់ឡាន យកទៅទុកឱ្យពុកចោលឥឡូវនឹង ពេលនោះ គាត់ភ័យខ្លាចក៏បានឱ្យ ទៅតាមការជម្រិតទារបស់ឈ្មោះ ឈាន បន្ទាប់មកពួកគាត់បានប្តឹងក៏ឃើញ បាត់មុខមួយរយៈ ដល់ពេលឥឡូវឃើញមកវិញក្រឡឹមៗ ម្តុំថ្នល់បែកសណ្តាន់ក៏រញ៉េរញ៉ៃច្រើនដែរ មកដល់ខ្លាស្ទុះ បណ្តុំកុងត្រូលជជុះច្រើនដែរ មានឈ្មោះ អុល មកទាម្តងៗ ៣ ទៅ ៤នាក់ យក ៤ម៉ឺនរៀល ក្នុងជន្លង់ ១ឡាន, មេព្រៃខេត្តមកដាក់ ស្នាក់ការមេព្រៃឃុំស្វាយជ្រះ មានឈ្មោះ វីឡា មេព្រៃខេត្តនិយាយដាក់ពួកគាត់ដូចជាគ្មានសុជីវធម៌ គ្មានសីលធម៌ មកដល់ ទឹកដីស្រុកស្នួល ម្តុំថ្មពុក ឃ្សឹមមានជើងខ្លាំង ៤នាក់ ពូកែខាងដេញគាបពួកគាត់ទារជម្រិតយក ១៥ ទៅ ២០ម៉ឺន បើមិនឱ្យ គំរាមបំភិតបំភ័យ័ទារសំឡុតអូសទៅកន្លែងទុកឡានឱ្យពុកចោលដុះស្មៅ ឥឡូវនឹង គឺឈ្មោះ ភ័ក្រ, ឈ្មោះ ជាតិ ជាប៉េអឹម ខេត្តក្រចេះ នៅជាមួយមេព្រៃ, ឈ្មោះ ឡាក់ ប៉េអឹមស្រុកស្នួល, និងឈ្មោះ សុខា ជានគរបាលអធិការស្រុកស្នួល គ្រាន់តែគាត់ សុំតថ្លៃនិយាយកំបុតគ្មានសីលធម៌ ដូចគ្មានមេបាប្រដៅថា បើរកស៊ីមិនកើតឈប់ទៅមករកធ្វើស្អីទៀត ម៉េចក៏មិនឈប់ទៅ អី ក៏និយាយច្រើនម៉្លេះ ទារកំណត់យក ១ឡាន ២ម៉ឺនរៀល ។
ពួគគាត់បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា ចប់រឿងខេត្តក្រចេះ ចូលមកដល់ស្រុកមេមត់វិញម្តង និយាយរឿងប៉េអឹមជាប់គ្នារដឹក បណ្តាក់គ្នាដូចខ្យងមិនដឹងខាងណាខាងណីខ្លះទេ លោកអើយ បើលោក និត ប៉េអឹម ៧០២ ដាក់កុងត្រូលជជុះ ទល់មុខស្នាក់ការ ៧០២ នេះតែម្តង ទារកំណត់យក ១ឡាន ៣ម៉ឺនរៀល ពីមុន ៥ម៉ឺនរៀល ឥឡូវជន្លង់ចុះថ្លៃ មេឱ្យយកចុះដែរ ចុះទៀតអត់បានទេ មិនបានតាមកំណត់ខ្លាចមេស្តីបន្ទោសឱ្យៗគ្រប់មកកុំតវ៉ាច្រើនពេក មកដល់មុខទៀតមានស្នាក់ការ ៧០៣ មកបន្តទៀត មានមូលដ្ឋានប៉េអឹមស្រុកមេមត់មាន លោក ព្រុំ វុទ្ធី ជាមេបញ្ជាការ ឧស្សាហ៍ឃុបឃីតជាមួយឈ្មោះ ឱក សុធារ៉ា ជាកូនចៅចល័តកម្លាំងលួចដាក់ប៉ុស្តិ៍អនាធិបតេយ្យដូចជា កន្លងមកយកកម្លាំង ទៅដាក់នៅគីឡូ ៥១ ផ្លូវចិន ឃុំមេមង់ ឈ្មោះ ឱក សុធារ៉ា នេះធ្លាប់ឈ្លោះប្រកែកគ្នា ជាមួយអ្នកដឹកជន្លង់ដោយសារតែទារ គាត់ច្រើនៗពេកទារ ១ឡាន ៣០០០០រៀល បើមិនឈប់បង់តាមសម្រួលគំរាមបាញ់បំបែកកង់ឡាន រហូតដល់ពួកគាត់ប្តឹង ទៅ លោក ចេង ប៊ុណ្ណារ៉ា ចៅហ្វាយស្រុកមេមត់ ណាមួយបាននិយាយថា នេះជាបទបញ្ជាចៅហ្វាយស្រុក តែចៅហ្វាយស្រុក បញ្ជាក់ថា គាត់មិនបានឱ្យធ្វើអញ្ចឹងនោះទេ ឱ្យសម្រួលដោះស្រាយថ្លៃម្ហូប ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ។
ពេលថ្មីៗនេះ ទៅលួចដាក់កុងត្រូលជជុះនៅកែងផ្លូវចូលទៅក្រវៀន ចាំជម្រិតទារលុយពីអ្នកដឹកអុស គឺចន្លោះស្នាក់ការប៉េអឹម ៧០២-៧០៣ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៥ ថ្មីៗនេះ ទៅជាន់.កភ្ជង់ដកទូរស័ព្ទ៏ពីតៃកុងឡានកូរ៉េ ២តោន សំឡុតគំរាមឱ្យបើកមកទុកនៅទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើមេមត់ទាំងព្រឹកតែម្តង ដោយចោទថា មិនដែលបង់ឱ្យហើយមិនបានតេប្រាប់ជាមុន ម្ចាស់ឡានដឹកជន្លង់ម្រេច បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា គាត់បង់ឱ្យរហូតមិនដែលរំលងនោះទេ ទារ ៣ម៉ឺនរៀល ក្នុងជន្លង់ ១ឡាន តែកន្លងទៅគាត់ធ្លាប់តេប្រាប់ និងបង់លុយឱ្យឈ្មោះ គុន បើមិនទាន់ទាំងដល់ស្នាក់ការ ៧០៣ ផង ហួសប៉េអឹមស្នាក់ការ ៧០៣ ទើបដល់មូលដ្ឋានប៉េអឹមស្រុកមេមត់ ។
ពួកគាត់បានរិះគន់ថា អ្នកណាជាអ្នកផ្តើមគំនិតបង្កើតទីតាំងប៉េអឹមក្នុងមួយស្រុក ៣កន្លែងបែបនេះ តាំងពីកើតស្នាក់ ការប៉េអឹម ៧០២-៧០៣ រួមទាំងមូលដ្ឋានស្រុកមេមត់មកកាលណាមិនដែល ឃើញធ្វើកិច្ចការអ្វីជាដុំកំភួនជួយដល់សង្គម នោះទេ បើអារឿងទំនើងធ្វើឱ្យអាប់ឱនដល់សង្គមពូកែតែម្តង (បញ្ហាកុងត្រូលជជុះតាំងប៉ុស្តិ៍អ្អនាធិបតេយ្យ) បើខាងយក ឈ្មោះថ្នាក់លើ មេៗទៅប្រើជម្រិតគាប.កជញ្ជក់ឈាមប្រជាពលរដ្ឋ រកស៊ីកំប៉ិចកំប៉ុកក្រលំបាកពូកែខ្លាំងមែនទែន ! ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសំណូមពរទៅលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សូមលោក បើកព្រះនេត មើលពួកកូនចៅទាំងពីរនាក់នេះផងទាន បើបណ្តែតបណ្តោយតទៅទៀត ប្រយ័ត្នប្រជាពលរដ្ឋ ទ្រាំលែងបានដាក់ពាក្យបណ្តឹងទៅថ្នាក់លើ ព្រោះបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ប្រជាជនខ្លាំងណាស់ ជាពិសេសគឺបាន ធ្វើឱ្យបាត់បង់សម្លេងឆ្នោតរបស់គណបក្សប្រជាជនយើងថែមទៀតផង ។ ពួកគាត់សូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ជាពិសេសឯកឧត្តម ប្រាជ្ញ ច័ន្ទ ចៅហ្វាយខេត្តត្បូងឃ្មុំ និង៌ឯកឧត្តម សរ ចំរ៉ុង ចៅហ្វាយខេត្តក្រចេះ មេត្តាជួយអន្តរាគមន៍ឱ្យពួកគាត់ផង និងឱ្យយក ១ឡាន តែ៥០០០រៀល បានហើយ ។
គេហទំព័រ សម្លេងសច្ចះនឹងព្យាយាមសុំការបំភ្លឺពីមន្ត្រីពាក់ពន្ធ័ទាំងនោះដែលរងការចោទប្រកាន់៕