ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមឈ្មួញ កំពុងប្រមូលទិញឈើប្រណិត ឲ្យឧកញ៉ាអ៊ុក គឹមសាន ក្នុងតំបន់ព្រៃឡង់ នៅស្រុកថាឡាបរិវ៉ាត់

 

ខេត្តស្ទឹងត្រែង៖ ក្រុមឈ្មួញកំពុងសំរុកដឹកឈើប្រណិតប្រភេទឈើឆ្នង់ ជាច្រើនដុំនិងជាច្រើនម៉ែត្រគីប យក មកស្តុបទុកនៅត្រង់ចំណុចភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ហើយឈើទាំងនោះត្រូវបាន​ប្រជាពលរដ្ឋ​រាយ​ការណ៍​ថា ពួក​ឈ្មួញ​បាន​កាប់ និង​ដឹក​ចេញ​ពីតំបន់​ព្រៃឡង់ ដែលជា​ព្រៃ​ការ​ពារ​ដោយ​រាជ​រដ្ឋា​ភិបាល។

ឈើទាំងនោះ ត្រូវបាន​ពួកឈ្មួញ​រកស៊ី​ឈើ​ល្មើស​ច្បាប់ ប្រើ​កម្មករ​ទៅ​កាប់ផង​និង​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ចូល​កាប់​​ឈើ​ប្រណិត ក្នុង​តំបន់​ព្រៃឡង់​ផង​ជា​ប្រភេទ​ឈើធ្នង់ ហើយ​ត្រូវ​បាន​គេ​ដឹក​ចេញ​ជា​រៀង​រាល់​ថ្ងៃ​ពីទីតាំង​ខាង​លើឆ្ពោះ​ទៅ​ប្រទេស​វៀត​ណាម ដោយ​រលូន​មិន ទើស​ភ្នែក​សមត្ថកិច្ច​រាប់​ទាំង​មេព្រៃ​ផង។

ប្រភពបានឲ្យដឹងថា ទីតាំងខាងលើនេះគ្រាន់តែជាកន្លែងស្ដុកឈើប៉ុណ្ណោះ មុននឹងគេដាក់រថយន្តចេញទៅលក់នៅ
ប្រទេសវៀតណាម ។

ការដឹកជញ្ជូនឈើប្រណិតជារៀងរាល់ថ្ងៃ របស់ក្រុមឈ្មួញបានរលូនគឺដោយសារ មានអ្នករត់ការដ៏មហិមារ ម្នាក់ដែលគេស្គាល់ឈ្មោះ ប៉ូលី ដែលចេះសំរបសំរួលជាមួយសមត្ថកិច្ច។

តាមព័ត៌មានដែលទទួលបានឈើប្រណិតរាប់រយម៉ែត្រគីប ដែលកំពុងស្ដុកនៅចំណុចភូមិអន្លង់ស្អំនេះ ជារបស់លោក ឧកញ៉ាម្នាក់ឈ្មោះ អ៊ុក គឹមសាន ដែលល្បីខាងរកស៊ីបំផ្លាញឈើនៅខេត្តស្ទឹងត្រែងច្រើនឆ្នាំមកហើយ រហូតឡើងងារ
ជាឧកញ៉ា។ ព្រៃនៅខេត្តស្ទឹងត្រែងដោយសារតែមានការបំផ្លាញព្រៃឈើមានសភាពធ្ងន់ធ្ងរ ទើបពុំមានឈើប្រណិត
នៅសេសសល់នោះទេ គឺមានតែតំបន់ព្រៃឡង់ប៉ុណ្ណោះដែលអាចនៅសេសសល់ឈើប្រណិតខ្លះ ។

ប៉ុន្តែមកដល់ពេលនេះក្រុមឈ្មួញ បាននឹងកំពុងសម្រុកកាប់បំផ្លាញឈើប្រណិតនៅតំបន់ព្រៃឡង់បន្តទៀត ដែលអាច
នាំដល់ការអន្តរាយធ្ងន់ធ្ងរ សម្រាប់តំបន់ព្រៃឡង់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

រហូតមកដល់ពេលនេះ គេពុំទាន់ឃើញមានកម្លាំងសមត្ថកិច្ច ឬមន្ត្រីជំនាញណាចុះទៅពិនិត្យ និងចាត់វិធានការនោះឡើយ ចំណែកមេព្រៃខេត្តរឹតតែសម្ងំឈឹងថែមទៀត។ចំណែកប្រជាពលរដ្ឋបាន ប្រាប់ថា ឈើប្រណឹតទាំងនោះមិនអាចបង្ក្រាបបាននោះទេព្រោះឧកញ៉ាដែលជាម្ចាស់ឈើនោះបានរត់ការយក
អាស្រមូមបិទមាត់គ្រប់កន្លុកកន្លៀតអស់ហើយ ។

ប្រជាពលរដ្ឋសម្ដែងការព្រួយបារម្ភ ចំពោះសកម្មភាពបន្តកាប់បំផ្លាញព្រៃឈើតំបន់ព្រៃឡង់ ក្នុងស្រុកថាឡាបរិវ៉ាត់ គ្រាដែលមេព្រៃហាក់មិនអើពើក្នុងការបង្ក្រាប ដែលអាចនឹងឲ្យឈើតំបន់ព្រៃឡង់រងការបំផ្លាញអស់គ្មានសល់មិនខាន ។

ពាក់ព័ន្ធករណីខាងលើនេះ យើង ព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកឧកញ៉ា អ៊ុក គឹមសាន និងលោក ឈាង តុលាមេព្រៃខេត្តស្ទឹងត្រែង ប៉ុន្តែពុំអាចទំនាក់ទំនងបាននៅឡើយ ៕

art15.3art15.5art15.4

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.