ពលរដ្នក្រុងប៉ោយប៉ែត ទាមទារគោលនយោបាយដីធ្លី ផលប៉ះពាល់ចំណីផ្លូវរថភ្លើង ផ្ទុះការតវ៉ាជាថ្មីទៀត
ថ្ងៃទី 14 ខែវិច្ឆិការឆ្នាំ 2015
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត បាននាំគ្នាតវ៉ាលើកទីពីរ បន្ទាប់ពីទាមទារគោលនយោបាយដីធ្លីផលប៉ះពាល់ ចំណីផ្លូវរថភ្លើង
មិនបានលទ្ធផល។
ព្រឹកថ្ងៃទី១៤ខែធ្នូ ក្រុមអ្នកតវ៉ានាំគ្នាអូសរូបសពមន្ត្រីពុករលួយត្រូវរថយន្តកិនដាច់មួយកំណាត់ខ្លួន ដើម្បីចំអកមន្ត្រី
ជាប់ពាក់ព័ន្ធមិនរកដំណោះស្រាយឲ្យពួកគាត់។ ពួកគាត់ថានិងអូសពីចំណុចមុខផ្សារកណ្តាលក្នុងភូមិនិងសង្កាត់ផ្សារ
កណ្តាល កាត់មុខសាលាក្រុងទៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រឡប់មកវិញឈរទាមទាររកយុត្តិធម៌នៅ
មុខសាលាក្រុង។គេឃើញមានសមត្ថកិច្ចនគរបាល និងអាវុធហត្ថតាមឃ្លាំមើលករណីនេះផងដែរ។
តាមប្រភពអ្នកតវ៉ាថ្ងៃនេះ មកពី3គោលដៅទី1 គឺពលរដ្ឋ43គ្រួសារដែលរស់នៅលើដីចំណីផ្លូវ ក្នុងភូមិក្បាលស្ពាន1សង្កាត់
ប៉ោយប៉ែត ត្រូវសាលាដំបូងខេត្តចេញដីការឲ្យរុះរើ ,ទី2ក្រុមពលរដ្ឋ43គ្រួសារតវ៉ាសុំបើកផ្លូវពីគ្រួសារមួយ
ដែលធ្វើរបងបិទ តែអាជ្ញាធរបានត្រឹមតែសន្យាមិនឃើញចុះអនុវត្តន៌ និងទី3ក្រុមពលរដ្ឋតំណាងឲ្យជាច្រើនគ្រួសារ
តវ៉ាសុំគោលនយោបាយដីប៉ះពាល់ចំណីផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ដែលគិតទាំងលើកនេះហើយពួកគាត់មិនទាន់
ទទួលបានរបបដីធ្លី។ ទោះជាយ៉ាងណាក្រុមអ្នកអូសសពតាមដងផ្លូវនេះ គេឃើញតែក្រុមអ្នកតវ៉ាដីចំណីផ្លូវរថភ្លើងទេ៕ហួន