រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានចេញបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវពិនិត្យមើលរាល់សកម្មភាពដែលជាមុខសញ្ញានៃចោរប្លន់ ប្រដាប់អាវុធ ដែលកំពុងតែមានសកម្មភាពយ៉ាងផុលផុស នាពេល បច្ចុប្បន្ន តាមបណ្តារាជធានីនឹងខេត្តមួយចំនួន នៅទូទាំងប្រទេស។
ការចេញបញ្ជាបង្រ្កាបមុខសញ្ញាចោរប្លន់របស់សម្តេច តេជោបានធ្វើឡើងក្នុងពិធីបញ្ជ្រាបសីលធម៌ សាសានា ដើម្បីសុដុមនីយ កម្មកម្ពុជា នៅមជ្ឈមណ្ឌលមហាសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃច័ន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។
សម្តេចបញ្ជាក់ថា មុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពប្លន់គឺជាមុខសញ្ញាដែលទើបចេញពីពន្ធនាគារ ។
គួរកត់សម្គាល់ថា ការប្លន់ប្រដាប់អាវុធបាននិងកំពុងរីករាលដាលគួរឲ្យព្រួយបារម្មណ៏នៅទូទាំងប្រទេសនាពេលបច្ចុបន្បន្ននេះ៕