ឧត្តេមានជ័យ៖ ពលករខ្មែរ ១២នាក់ ដែលបម្រុងនឹងឆ្លងដែនចូលទឹកដីថៃ នៅតាមច្រកភូមិសាស្រ្តភ្នំដងរែក នៅក្នុងស្រុកត្រពាំងប្រាសាទ ត្រូវបានកម្លាំងផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ធ្វើការឃាត់ខ្លួន កាលពីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៥ នៅក្បែរច្រករបៀងព្រំដែន ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ខណៈដែលពលរដ្ឋទាំងនោះ កំពុងតែឡើងភ្នំបម្រុងឆ្លងដែនខុសច្បាប់ចូលទៅទឹកដីថៃ ។
តាមការរៀបរាប់របស់ពលរដ្ឋខ្មែរទាំង ១២នាក់ បានឲ្យដឹងថា ពួកគាត់ឡើងភ្នំដងរែកចូលទៅទឹកដីថៃ គោល បំណងទៅស្ពាយឈើគ្រញូង ដោយពុំមានមេខ្យល់ណា នាំពួកគាត់ឡើងភ្នំនោះឡើយ ។ ដោយសារពួក គាត់មាន ជីវភាពខ្វះខាត និងមានទីលំនៅជាប់ជើងភ្នំដងរែកនេះតែម្តង ! ពួកគាត់ទាំងអស់រស់នៅក្នុង ភូមិទំនប់ អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
លោកវរសេនីយ៍ត្រី ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹករងស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ដោយមានការ សហការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋខ្មែរ ! ទើបកម្លាំងធ្វើការពួនស្ទាក់ ធ្វើការឃាត់ខ្លួនបានចំនួន១២ នាក់ ហើយមានពលករ ២នាក់ បានរត់គេចខ្លួន ។
នៅព្រឹកថ្ងៃទី១២ ខែឆ្នាំដដែល ឯកឧត្តមឧត្តមសេនីយ៍ត្រី តុន ញាណ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ទោ យឹម ផាន់ណា មេបញ្ជាការទិសទី២ បានបញ្ជាឲ្យកម្លាំង នាំយក ពលករទាំង ១២នាក់ ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ ប៉ុន្តែដោយមានការស្នើរសុំពីអាជ្ញាធរ ឃុំអូរស្វាយ និងអាជ្ញាធរភូមិទំនប់អភិវឌ្ឍន៍ សុំឱ្យលោកមេបញ្ជាការ ធ្វើការដោះលែង គ្រាន់តែអប់រំណែនាំដោយ ឱ្យពួកគាត់ធ្វើ កិច្ចសន្យាបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ជាបន្តទៀត ។ បន្ទាប់មកកម្លាំង ក៏បានប្រគល់ពលករ ទាំងនោះឱ្យទៅមន្ត្រីមូលដ្ឋាន ឈ្មោះ ម៉ៃ សាវុន ដើម្បីនាំយកទៅធ្វើការអប់រំបន្តទៅទៀត ។
លោកមេបញ្ជាបានបន្តថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែលួចឆ្លងដែនចូលទឹកដីថៃជាបន្តបន្ទាប់ គឺសុទ្ធ តែអ្នកចំណាកស្រុក មកតាមរយៈមេខ្យល់អូសទាញ ដែលពួកគាត់ទាំងនោះ មិនដឹងថាមានគ្រោះថ្នាក់យ៉ាងណា នោះទេ ! ហើយបញ្ហានេះ លោកបានទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ ។
លោកមេបញ្ជាការ ស៊ុន បូរ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបំណងលួចឆ្លងដែន ខុសច្បាប់សូម បញ្ឈប់ ព្រោះប្រជាពលរដ្ឋខ្មែរឆ្នងដែនឧសច្បាប់ជួប និងគ្រោះថ្នាក់ដោយសារថៃបាញ់សម្លាប់ ពលរដ្ឋខ្លះពិការ អស់មួយជីវិត មួយចំនួនទៀតជាប់ពន្ធនាគារជាបន្តបន្ទាប់ នៅប្រទេសថៃរហូតដល់បច្ចុប្បន្ននេះ ៕
ប៊ុនធឿន ( សៀមរាប )