ខេត្តសៀមរាប ៖ មេព្រៃសង្កាត់ខ្នារកន្ទួតក្រៅ ស្រុកស្វាយលើ ខេត្តសៀមរាប បានស្ទាក់ចាប់រថយន្តយីឌុប២គ្រឿងដឹកដំឡូងមីបន្លំលាក់ឈើប្រណឹតនៅក្រោមបាតទ្រុង ដែលរថយន្តមួយគ្រឿងលាក់ឈើប្រណឹតលេខ២ នឹងរថយន្តមូយគ្រឿងទៀតលាក់ឈើគ្រញូងសុទ្ធ។
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ នៅវេលាម៉ោង៥ល្ងាច នាយសង្កាត់រដ្ឋបាលព្រៃឈើខ្នារកន្ទួតក្រៅលោកសេងលន បានដឹកនាំកម្លាំងចំរុះស្ទាក់ចាប់រថយន្តយីឌុប២គ្រឿងដឹកដំឡូងមីចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ តាមផ្លូវក្រាលគ្រួសក្រហមលេខ៦៦ នៅចំនុចភូមិអូរអាកុក ស្រុកត្រពាំងប្រាសាទ ព្រមទាំងពិនិត្យឃើញមានលាក់ឈើប្រភេទលេខ២នឹងឈើគ្រញូងដោយខុសច្បាប់ ចំណែកតៃកុងរថយន្តទាំង២គ្រឿងបានបឹទសាប៊ូគូទរត់បាត់ស្រមោល។
បច្ចុប្បន្ន រថយន្តនឹងវត្ថុតាងបទល្មើសត្រូវបានបញ្ជូនយកមករក្សាទុកនៅទីស្នាក់ការមេព្រៃខ្នារកន្ទួតក្រៅ ប្រភពព័ត៌មានចុងក្រោយអោយដឹងថា ឈើគ្រញូងមានទម្ងន់១៥តោន មានតម្លៃរាប់សឹបម៉ឺនដុល្លា ។
មតិសាធារណ នាំគ្នាឆ្ងល់ថា តៃកុងរថយន្តតែងតែគេចខ្លួនបានយ៉ាងរំភើយ តិចករណីណាស់ដែលសមត្ថកិច្ចចាប់បានតៃកុងរថយន្ត និងមិនដឹងមុខឈ្មួញទុច្ចរិតរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ៕