ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីមាន ពលករខ្មែរ ម្នាក់បានលួច ឆ្លងដែនតាមច្រករបៀង ចូលទៅក្នុងទឹកដីថៃ ហើយ ជាន់ មីនផ្ទុះដាច់កជើងស្តាំ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០១៤ ពលករចំណាកស្រុកប្រុសស្រី ក្មេងចាស់រាប់ រយនាក់បាន កកស្ទះនៅតាមដងផ្លូវចំណុចវាលស្មៅ ប្លុកដើមស្រល់កាស៊ីណូផ្កាយប្រាំ និងតាម ដងផ្លូវជាតិ ផ្លូវ បេតុង តាមផ្ទះសំណាក់ ។
បើតាមប្រភពព័ត៌មានពីតំបន់ជាយដែនកម្ពុជា-ថៃក្រុងប៉ោយប៉ែតបានឱ្យ ដឹងថា អាជ្ញាធរថៃបានបិទ ច្រករបៀង មួយ កន្លែងនៅចំណុចដើមស្រល់ជាប់របងអគារ កាស៊ីណូ ក្នុងក្រុងប៉ោយប៉ែតបន្ទាប់ពី មានឧបទ្ទវហេតុផ្ទុះមីនកើត ឡើងកាល ពីរសៀលថ្ងៃទី២៣ ខែមេសាកន្លងមក នេះហើយក៏ត្រូវភាគីថៃបិទច្រករបៀង មិនឱ្យពលករខ្មែរចេញ ចូល ក្នុងទឹកដីថៃ ដូច្នេះទៅទើបបណ្តាក្រុមពលករចំណាកស្រុកប្រុស ស្រីដែលកកស្ទះនេះ ។
សូមបញ្ជាក់ថា ក្រោយពីភាគីថៃ បានបិទច្រករបៀងមិនឱ្យក្រុមពលករ លួចឆ្លងដែនចូលក្នុង ទឹកដីគេដោយខុស ច្បាប់រួចមក នៅវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែលនោះគេសង្កេតឃើញ មានក្រុមពលករចំណាក ស្រុកទាំង នោះ បាននាំគ្នាចេញពីមាត់អូរព្រំដែនវិល ត្រឡប់ថយក្រោយវិញមានចំនួនរាប់រយរាប់ពាន់នាក់ដោយម្នាក់ៗប្រ ដាប់ដោយកាបូបខោអាវនិងការុងស្ពាយរយីងរយោង គួរឱ្យអាណិតជាពន់ពេក ។
ពលករចំណាកស្រុក ប្រុសស្រីដែលនាំគ្នាលួចឆ្លងដែនតាម ច្រករបៀងខុសច្បាប់ជារឿយៗកន្លងមក គេតែង សង្កេត ឃើញមានគ្រោះថ្នាក់ ជាយថាហេតុកើតឡើងមានដូចជា ត្រូវ តម្រួតថៃ វាយធ្វើបាបតាមអំពើចិត្ត និងខ្លះ ទៀត ត្រូវបានសមត្ថកិច្ចថៃចាប់យក ទៅញាត់គុកដោយចោទថាខ្មែរលួចឆ្លង ដែនចូលទឹកដីគេដោយខុសច្បាប់ ហើយ មានខ្លះទៀតបានស្លាប់និងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍ និងពេលថ្មីៗ នេះមានពលករ ចំណាក ស្រុក ម្នាក់បាន ជាន់មីនដាច់ជើងបណ្តាលឱ្យពិការអស់មួយជីវិត ។
រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធខិតខំអប់រំណែនាំប្រជាពលរដ្ឋឱ្យធ្វើចំណាកស្រុកទៅរកការងារធ្វើដោយ ស្រប ច្បាប់តាមរយៈក្រុមហ៊ុននាំពលករចេញដើម្បីធានាសុវត្ថិភាព ប៉ុន្តែធ្វើចំណាកស្រុកមិនស្របច្បាប់ជាច្រើន ពាន់នាក់ទៀត ៕