ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេល្បែងខ្លាឃ្លោក ព្រមានដាក់ខ្នោះអ្នកយកព័តមាន

សៀមរាប៖ អ្នកយកព័ត៌មាន៣(បី)នាក់ ត្រូវបានមេល្បែងស៊ីសងធ្វើការគម្រាមកំហែងដាក់ខ្នោះ និងប្រតាយប្រតប់ ដណ្តើមយកម៉ាស៊ីនថតវីដេអូ ខណៈពេលដែលអ្នកយកព័ត៌មានទាំងនោះ ចុះទៅទៅថតយកព័តមាន ករណី លេងល្បែងខ្លាឃ្លោក មួយកន្លែងនៅផ្សារដើមក្រឡាញ់ សង្កាត់គោកចក ក្រុងសៀមរាប ។
អ្នកយកព័ត៌មានម្នាក់ក្នុងចំណោម៣នាក់នោះបាននិយាយឲ្យដឹងថា ការចុះទៅថតករណីលេងល្បែង ខ្លាឃ្លោក នោះ គឺធ្វើតាមការបង្ហាញទីតាំង និងសំណូមពរពីប្រជាពលរដ្ឋ ដែលកើតក្តីក្តៅក្រហាយ ព្រោះតែ សមាជិក គ្រួសាររបស់ខ្លួន លង់ខ្លួនដោយសារតែបានប្រព្រឹត្តិល្បែងនៅទីនោះ ហើយអ្នករងគ្រោះគឺអ្នកនៅផ្ទះ ។

អ្នកយកព័ត៌មានរូបនោះបញ្ជាក់ថា ហេតុការណ៍ប្រតាយប្រតប់អ្នកព័ត៌មានដណ្តើមយកម៉ាស៊ីនថតវីដេអូ ក្នុងខណៈពេលចុះថតបនល្បែងនោះ គឺកើតឡើងកាលពីវេលាម៉ោង ៣ និង៥០នាទី រសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៥ បណ្តាលឲ្យខូច កាមេរ៉ាថត វីដេអូ១គ្រឿង ។ អ្នកយកព័តមាន ! ដែលក្លាយជាជនរងគ្រោះ បាន បញ្ចាក់ថា មុននឹងចុះទៅថតបនល្បែងនោះ ពួកគាត់បានស្នើសុំសហការជាមួយប៉ុស្ដិនគរបាលសង្កាត់ គោកចកផងដែរ តែលោកមេប៉ុស្ថិជាប់រវល់ ។
ក្រោយពីហេតុការណ៍នោះកើតឡើង អ្នកយកព័ត៌មានរូបនោះ បានសុំការធ្វើអន្តរាគមន៍ រកខុសត្រូវ ពីសំណាក់ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តសៀមរាបដោយផ្ទាល់ ។ ប្រហែលជា២០នាទីក្រោយពីការសុំ អន្តរាគមន៍ ទើបឃើញលោកមេប៉ុស្ថិសង្កាត់គោកចក បានមកដល់កន្លែងកើតហេតុ ។ អ្នកយកព័ត៌មាន រងគ្រោះ រូបនោះបាននិយាយថា មេល្បែងបានគំរាមគាត់ ឲ្យលុបរូបភាពដែលបានថតចោលឲ្យអស់ បើមិនដូច្នោះទេ គេ នឹងដាក់ខ្នោះ ហើយបើហ៊ានយករឿងនេះទៅផ្សាយ នឹងមានបញ្ហាធំមិនខាន ។ មេល្បែងរូបនោះ គេបានឧទ្ទេស នាមខ្លួនគេថា រូបគេជាប៉ូលីសព្រហ្មទណ្ឌ ។

ប្រជាពលរដ្ឋនៅជិតៗនោះ ក៏បាននិយាយឲ្យដឹង ដែរថា បនល្បែង នេះឈរជើងយូរហើយ មេល្បែងប្រុសឈ្មោះ ម៉ៅ ហៅ ខ្មៅ និង មានមេល្បែងស្រីម្នាក់ទៀត ឈ្មោះ ចែម៉ាប់ និងជាមេតុងទីនផងដែរ ។

លោក ឈុំ សំបាន មេប៉ុស្ថិនគរបាលរដ្ឋបាលសង្កាត់គោកចក បាននិយាយថា ឈ្មោះ ម៉ៅ មេល្បែងខ្លា ឃ្លោកនោះ មិនមែនជាមេប៉ូលីសព្រហ្មទណ្ឌអីនោះទេ ។ គួរបញ្ជាក់ដែរថា នៅពេលដែលកម្លាំងប៉ូលីសសង្កាត់ ចុះទៅអន្តរាគមនោះ មេល្បែងបានគេចខ្លួនបាត់ទៅហើយ ។

លោក មេប៉ុស្ថិបានឲ្យដឹងទៀតថា ករណីខាងលើនេះ លោកបានទទួលពាក្យបណ្តឹង ដែលបានធ្វើឡើង ដោយភាគីរងគ្រោះ គឺអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្ថិលេខ៣ ប្រចាំខេត្តសៀមរាប លើ ករណីទាមទារសំណង ដែលជនសង្ស័យឈ្មោះ ម៉ៅ ហៅខ្មៅ មានចេតនាបង្ករធ្វើឲ្យខូចកាម៉េរ៉ាថត វីដេអូ១គ្រឿង និងទូរស័ព្ទដៃផងដែរ ចំពោះករណី ប៉ះពាល់ រាងកាយ និង ការជេរប្រមាថផ្សេងៗទៀត សូមឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់តុលាការ ជាធរមាន ៕

2015-12-14_0749302015-12-14_075007

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.