ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងអិស្តានបូលប្រទេទួគី បានបិទទ្វាជាបណ្តោះអាសន្ននៅថ្ងៃទី៩ខែធ្នូ ដោយខា្លចវាយប្រហារភេរវកម្មអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកJohn Kerby បានឲ្យដឹងថា នៅថ្ងៃទី៩ខែធ្នូស្ថាទូតអាមេរិកនៅទីក្រុងអិស្តាបូលប្រទេសទួគីបានបិទទ្វាជាបណ្តោះអាសន្នខ្លាចការវាយប្រហារភេរវកម្មកើតឡើង ។
លោកKirby បានបដិសេធបកស្រាយពីបញ្ហាខាងលើ កាលពីថ្ងៃសៅរ៍កន្លងមកស្ថានទូតអាមេរិក ត្រូវប្រឈមមុខនិងការគម្រាមកំហែងជាច្រើនពីក្រុមភេរវកម្មកម្ម។
ក្រុមសន្តិសុខទួគីក៏បានស្នើដល់ពលរដ្ឋកុំទៅកាន់ស្ថានទូតអាមេរិកខ្លាចរងការវាយប្រហារ។
ទីក្រុងអិស្តាបូល ជាទីក្រុងធំបំផុតរបស់ទួគី ហើយនៅដើមខែធ្នូនេះ ក៏បានរងការវាយប្រហារ សម្លាប់មនុស្សម្នាក់ផងដែរ ។
ស្ថានទូតអាមេរិកដែលមាននៅជុំវិញពិភពលោក ពិសេសគឺប្រទេសតំបន់មជ្ឈឹមបូព៌ា បានបង្កើតការយាមល្បាតយ៉ាងតឹងតែង ខ្លាចមានការវាយប្រហារភេរវកម្មកើតឡើង៕