ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បក្សប្រឆាំងប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីស្នាក់ការគណបក្សភ្នំពេញ ចំណែកមេបក្ស ឲ្យសមាជិកគណៈកម្មការជំនាញរដ្ឋសភា ចូលរួមប្រជុំសភា

រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីស្នាក់ការបក្ស នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានលោក កឹម សុខា ប្រធានស្តីទីគណបក្ស ។

លោក កឹម សុខា បានថ្លែងថា សិទ្ធិមនុស្សគឺជាស៊ីម៉ុងត៍សម្រាប់ផ្សារភ្ជាប់ការផ្សះផ្សារជាតិ ។

ចំណែក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានថ្លែងណែនាំឲ្យ សមាជិកគណៈកម្មការជំនាញរបស់ខ្លួន ដែលមានតួនាទីក្នុងរដ្ឋសភាចូលរួមរាល់កិច្ចប្រជុំរដ្ឋសភា ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីព្រាងច្បាប់ផ្សេងៗ ដែលបានបញ្ជូនមករដ្ឋសភាអនុម័ត។

ការថ្លែងបែបនោះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការកណ្តាលគណបក្ស ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធស្កែប (Skype)។

លោក សម រង្ស៊ី បានបញ្ជាក់ថា រដ្ឋសភា ជាកន្លែងដែលត្រូវទៅទទួលព័ត៌មាន ជាពិសេស នៅក្នុងគណៈកម្មការជំនាញ ដែលគណបក្សសង្គ្រោះជាតិ មានប្រធាន៥រូប និងអនុប្រធាន៥រូប ដូច្នេះលោក និងលោក កឹមសុខា អនុប្រធានស្ដីទីគណបក្ស បានឯកភាពគ្នាឲ្យសមាជិកគណៈកម្មការជំនាញ របស់CNRP ត្រូវតែទៅទទួលព័ត៌មាន ដែលទាក់ទងនឹងសេចក្ដីព្រាងច្បាប់ សេចក្ដីស្នើច្បាប់ផ្សេងៗ ដែលបញ្ជូនមករដ្ឋសភា ដើម្បីដឹងពីសកម្មភាពមន្ត្រីរដ្ឋាភិបាល លើកយកមតិ យោបល់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលទៅជជែកក្នុងរដ្ឋសភា។លោកបានបន្តថា យើងទៅចូលរួម ចូលរួមហ្នឹងគឺយើងចង់ដឹងថាខាងរដ្ឋាភិបាល ធ្វើអីកិច្ចការប្រទេសជាតិ យើងមិនគាំទ្រ យើងត្រូវដឹង យើងត្រូវដឹង យើងចង់បានព័ត៌មាន ដើម្បីយើងមានយោបល់ដោយខ្លួនយើង។ អញ្ចឹងក្នុងគណៈកម្មការហ្នឹង យើងចូលរួម ទៅស្តាប់ ប៉ុន្តែយើងអត់មានទៅគាំទ្រទេ អាស្រ័យលើប្រធានបទ អាស្រ័យលើខ្លឹមសារ ហើយចំពោះពេញអង្គ (កិច្ចប្រជុំពេញអង្គ) យើងអត់ចូលរួមទេ។

មួយវិញទៀត សម្តេចក្រឡាហោម ស ខេង និងលោក កឹម សុខា នឹងជួបប្រជុំនៅវិមានរដ្ឋសភានាល្ងាចនេះ៕

art3.1art8.1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.