ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហគមន៍កសិករ ប្រើប្រាស់ទឹកអាងបារាយណ៍ខាងលិច ប្រមាណជា៨០០នាក់ សំអាតព្រៃតាមដងប្រឡាយមេ ដើម្បីពន្លឿនការនាំទឹក ទៅកាន់ស្រែប្រាំង

ខេត្តសៀមរាប៖ ដោយសារតែរដូវវស្សាកន្លងមកនេះ ការផ្តល់របបទឹកភ្លៀងមិនគ្រប់គ្រាន់ បណ្តាលទិន្នផលស្រូវ មានការ ធ្លាក់ចុះ ! ស្ថានភាពបែបនេះ គឺជាមូលហេតុជម្រុញឲ្យ ប្រជាកសិករចំនួន៤ឃុំ នៃស្រុកពួក ខេត្តសៀមរាបដល់ បង្ករបង្កើនផលស្រូវរដូវប្រាំង
បន្តទៀត របស់ប្រជាកសិករទាំង៤ឃុំនេះ គឺអាស្រ័យលើប្រភពទឹក ដែលនាំចេញ ពីអាងបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិច ដែលអាចផ្ទុកទឹកក្នុងកម្រឹតអតិបរមាបានប្រមាណជា ៦០លានម៉ែត្រត្រីគុណ ។

ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ ប្រជាកសិករប្រមាណជា៨០០នាក់ មកពីឃុំទាំង៤ (ឃុំខ្នាត ឃុំពួក ឃុំសំរោងយា និងឃុំកែវពណ៌) នៃស្រុកពួក បានរួមគ្នាកាប់ឆ្ការ សម្អាតព្រៃតាមដងប្រឡាយមេ១ខ្សែ ក្នុងចំណោមប្រឡាយមេ ទាំង១០ខ្សែ ដែលជាបណ្តាញធារាសាស្រ្ត នាំទឹកចេញពីប្រភពអាងបារាយណ៍ ឆ្លងកាត់ភូមិនានា ទៅកាន់តំបន់ ស្រែប្រាំង ។

បើតាមបញ្ជាក់របស់លោក ហួត ហាយ ប្រធានសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ខាង លិច បានឲ្យដឹងថា ការកាប់ឆ្ការព្រៃសំអាត
តាមដង ប្រឡាយនេះ គឺវាស្ថិតក្នុងស្ថានភាពនៃតម្រូវការ ទឹកជា ចាំបាច់នៃប្រជាកសិករសហគមន៍ ដែលមានតម្រូវការធ្វើស្រែប្រាំង ព្រោះតំបន់ខាងក្រោមមានកង្វះខាត ទឹកប្រើប្រាស់ ដោយសារតែលំហូរទឹកខ្សោយ ហើយការកាប់ឆ្ការព្រៃតាមដងប្រឡាយមេនេះ ដើម្បីជម្រុញល្បឿនទឹកហូរ ស្របតាមតម្រូវការ ។

លោក ជូរ រ៉ាលីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរអប្សរាបានប្រាប់ឲ្យដឹងថា ៖ បន្ទាប់ ពីរាជរដ្ឋាភិបាល បានផ្ទេរអាងបារាយណ៍ខាងលិច ពីការគ្រប់គ្រងដោយមន្ទីរធនធានទឹកខេត្ត មកជាការគ្រប់ គ្រងដោយអាជ្ញាធរអប្សរា កាលពីថ្ងៃទី០១
ខែកកដ្កា ឆ្នំា២០១៤មក ! ជាង១ឆ្នាំកន្លងមកនេះ អាជ្ញាធរអប្សរា បានទទួលខុសត្រូវទំាងស្រុង លើការផ្គត់ផ្គង់ ចែកចាយប្រើប្រាស់ទឹក
អាងបារាយណ៍ ក្នុងនោះរួមមាន សម្រាប់ប្រជាកសិកបង្កបង្កើនផល ចែកចាយសម្រាប់រដ្ឋាករទឹក ផលិតទឹកស្អាតប្រើប្រាស់ក្នុងក្រុង
សៀមរាប និងសម្រាប់ទ្រទ្រង់បរិស្ថានក្នុងតំបន់អង្គរផងដែរ ។

លោកបញ្ជាក់បន្ថែមថា អាងបារាយណ៍ខាងលិច ត្រូវបានចែកចាយប្រើប្រាស់ក្នុងចលនាបង្ក បង្កើនផល ស្រូវលើផ្ទៃដីសារុប ១២ ០០០ហិចតា ក្នុងនេះផ្ទៃដីស្រែប្រាំង ៤ ០០០ ហិចតា ។ ប្រព័ន្ធធារាសាស្ត្រ នាំទឹក ចេញពីអាងបារាយណ៍ រួមមានប្រឡាយមេ ១០ខ្សែ ប្រឡាយរង ៥៨ខ្សែ និងប្រឡាយតូចៗជាច្រើនទៀត ។ ប្រជាពលរដ្ឋដែលអាស្រ័យផលកសិកម្ម ដោយការផ្គត់ផ្គង់ទឹកចេញពីអាងបារាយណ៍ រួមមាន ៥សង្កាត់
នៃក្រុង សៀមរាប និង ៤ឃុំ នៃស្រុកពួក ។ លោកបានបញ្ជាក់បបន្ថែមទៀតថា ៖ អាងបារាយណ៍ខាងលិចគឺជាផ្នែកមួយនៃការដាក់បញ្ចូល
ឧទ្យានអង្គរ ជាបេតិកភ័ណ្ឌពិភពលោក ៕
ប៊ុនធឿន (សៀមរាប)

2015-12-10_1321032015-12-10_1321302015-12-10_1323322015-12-10_131940

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.