អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោកIgorKonashenkov បានបញ្ចាក់ថាកម្លាំងទាហានអាកាសរុស្ស៊ី
បានបើកការវាយប្រហារដល់ទៅ៤៣១លើក នៅក្នុងខេត្ត Latakiaប្រទេសសីរី ដោយបានទម្លាក់គ្រាប់ទៅលើគោលដៅ
ជិត១៥០០កន្លែង របស់ក្រុមISក្នុងរយពេល៩ថ្ងៃចុងក្រោយនេះ។
តាមការប្រកាសរបស់លោកKonashenkov នៅក្នុងការវាយប្រហារនោះ រុស្សីបានសម្លាប់មេដឹកនាំក្រុមISជាច្រើននាក់ ក្នុងនោះមានមេបញ្ចាការកម្លាំងISលោក Abu abd u និងមេបញ្ចាការផ្សេងៗជាច្រើនទៀតរបស់IS។ យុទ្ធនាការវាយប្រហាររបស់រុស្ស៊ីនៅស៊ីរីបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី៣០ខែកញ្ញា តាមសំ ណើររបស់ប្រធានា ធិបតី ស៊ីរីបាសាអាលអាសាដ។
រុស្ស៊ីបានប្រកាសថាបានកម្ទេចក្រុមភេរវកម្មជាច្រើនរូប រួមទាំងក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយអាមេរិកនិងលោក
ខាងលិចផង ដែរ។អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានចោទប្រកាន់ការវាយប្រហារទម្លាក់គ្រាប់ពីរុស្ស៊ីបានសម្លាប់ពលរដ្ឋស្លូតត្រង់
ជាច្រើន ក្នុងនោះមានកុមារនិងស្ត្រី។ ការវាយប្រហារទាំងនោះ ក៏ជាមូលហេតុបង្ករឲ្យមានការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ីនិងទួគី ក្រោយពេលដែលទួគីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី៕