ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នយោបាយបើកជើងមេឃថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅ រកទិសដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ!

ខេត្តសៀមរាប៖ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងនៅក្នុងពីធីសម្ពោធ សមិទ្ធផលអប់រំ ! អាគាររដ្ឋបាល និង អាគារសាលាបឋមសិក្សា ​របស់អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា នៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប
ដោយបង្ហាញថា នៅក្នុងរបត់ថ្មីនៃនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា គឺការបើកជើងមេឃថ្មី ប្រមូលផ្តុំរាល់កម្លាំង ប្រភពធនធានជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ដើម្បីវិនិយោគ និងកំណែទម្រង់សង្គមសេដកិច្ច ឲ្យមានភាពរីកចំរើន ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ លើកកំពស់គុណភាពនៃជីវិត និង សុខុមាលភាពរបស់ប្រជាពលរដ្ឋ ។

ពិធីសម្ពោធសមិទ្ធផលអប់រំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ! លោក សូត្រ សួរ ប្រធាន អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា រាយការណ៍ឲ្យដឹងថា ឆ្លងកាត់រយៈពេល៨ឆ្នាំ អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ត្រូវបានចាប់ផ្តើមដំបូង ដោយបង្កើត
បានអាគារសិក្សាឬស្សី ប្រក់ស្លឹក មាន២បន្ទប់ តុ កៅអី ធ្វើអំពីឬស្សី ទាំង អស់ ហើយមានសិស្សតែ៣៥នាក់ប៉ុណ្ណោះ ត្រូវបានចូលរៀន ។

លោកបន្តថា ! ឆ្នាំ២០១៥នេះ អង្គការក្តី សង្ឃឹមថ្មីនៅកម្ពុជា ត្រូវបានពង្រីកអាគារសិក្សាថ្មជាច្រើនកន្លែង បង្រៀនចំណេះទូទៅ
ភាសាអង់គ្លេស កុំព្យូទ័រ កាត់ដេរ ដូរ្យដន្រ្តី បដិសណ្ឋារកិច្ច ទេសចរណ៍ ភោជនីយដ្ឋានជាដើម ។ល។ សារុបសិស្ស ១១៤៣ នាក់ ក្នុងនេះស្រី ៦២៦នាក់ ។ សិស្សទទួលបានអាហារូបករណ៍ ចាប់ពីកម្រឹតបឋមសិក្សា ដល់ថ្នាក់ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សា មានចំនួន
២២៣ នាក់ ក្នុងនេះស្រី ១៥៤ នាក់ ដោយម្នាក់ៗទទួលបានថវិកា ពី ៣៦០ដុល្លា ដល់ ១០០០ ដុល្លា និងសម្ភារៈសិក្សា ផ្សេងទៀត ផងដែរ ។

អ្នកស្រី វឺ រ៉ូ នីកា ជីយី ( Veronika Geyer ) ម្ចាស់អំណោយនៃក្រុមហ៊ុន អាយហ៊ឺប ( Iherb ) មាន ប្រសាសន៍ថា គោលបំណងរបស់ អាយហ៊ឺប គឺជួយគាំទ្រគម្រោងអប់រំសម្រាប់កុមារដែលងាយរងគ្រោះ ព្រម ទាំងក្មេងៗទូទាំងពិភពលោក ព្រោះ
អាយហ៊ឺប ជឿថា មានតែវិស័យអប់រំប៉ុណ្ណោះ ដែលជាគន្លឹះខាន់ដើម្បី កាត់បន្ថយភាពក្រីក្រ ។ អាយហ៊ឺប សហការយ៉ាងជិតស្និតជាមួយ អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ។ ចាប់ពីឆ្នាំ២០១២មក រហូតដល់ឆ្នាំ២០១៥នេះ អាយហ៊ឺប បានខិតខំប្រឹងប្រែងជាមួយអង្គការ
ក្តីសង្ឃឹមថ្មី នៅ កម្ពុជា ដើម្បីផ្តល់សេវាអប់រំសិក្សា ដល់កុមារកម្ពុជា នៅខេត្តសៀមរាប ដោយការវិនិយោគក្នុងទំហំទឹកប្រាក់
ជាងកន្លះលានដុល្លា ។ អាយហ៊ឺប សន្យាថា បន្តផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងដំណើរការសាលាដែលកំពុងសម្ពោធ នេះ រយៈពេល៣ឆ្នាំ
ខាងមុខទៀត ដែលក្នុងនោះមានការផ្តល់អាហារពេលព្រឹក ដល់កុមារផងដែរ ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំ ( ឯកឧត្តម អ៊ឹម កុច ) វាយតម្លៃថា ពិធីសម្ពោធនេះ គឺជាសក្ខីកម្ម នៃការចូលរួមវិភាគទានដ៏មានតម្លៃរបស់ក្រុមហ៊ុន អាយហ៊ឺប ចំពោះវិស័យអប់រំកម្ពុជា ។ វាគឺជាការគាំទ្រដល់ នយោបាយបើក
ជើងមេឃថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលយកដៃគូអភិវឌ្ឍន៍ ។

ឯកឧត្តមបង្ហាញថា ក្រោមកិច្ចសហការរវាងរាជរដ្ឋាភិបាលជាមួយ អង្គការក្តីសង្ឃឹមថ្មីនៅកម្ពុជា ក៏ជា វិភាគទានយ៉ាងសំខាន់ផងដែរ ដើម្បីដោះស្រាយការប្រមូលកុមារ ឲ្យចូលរៀនគ្រប់ៗគ្នា ប្រកបដោយសមធម៌ ៕
ប៊ុនធឿន (សៀមរាប)

2015-12-09_1500132015-12-09_1459302015-12-09_1459042015-12-09_150152

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4623 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.