ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈើដឹកចេញតាមច្រកស្រុកសណ្ដាន់ ដូចភ្លៀងរលឹម ឈ្មួញនិងមេព្រៃចិត្តតែមួយ

កំពង់ធំ៖ប្រជាពលរដ្ឋរិះគន់ថា បទល្មើសព្រៃឈើ នៅតែបន្តដឹកចេញតាមច្រកស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដូចភ្លៀងរលឹម ដោយមានការឃុបឃិតគ្នាពី សមត្ថកិច្ចអាជ្ញាធរនិងសមត្ថកិច្ចរដ្ឋបាល ព្រៃឈើនៅសង្កាត់នោះ ក្នុងរូបភាពដឹកឈើធ្វើផ្ទះ ប៉ុន្តែឈ្មួញមុខដដែលៗ ដឹកជាប់ជាប្រចាំ រហូតគេថាឈ្មួញនិងមេព្រៃចិត្តតែមួយ។

មតិរិះគន់ពីប្រជាពលរដ្ឋនេះបានបន្តថា បទល្មើសព្រៃឈើនេះ ដឹកតាមរថយន្តនិង គោយន្ត កន្ត្រៃ ភាគច្រើនជាប្រភេទឈើគ្រឿងផ្ទះ ហើយដឹកជញ្ជូន ពុំលស់ថ្ងៃ ចេញពីស្រុកសណ្ដាន់ ដែលសំបូរ ទៅដោយរឿងអាស្រូវបទល្មើសព្រៃឈើ ដែលប្រព្រឹត្តដោយសមត្ថកិច្ចប្រដាប់អាវុធនោះ។

មតិនេះបានបន្តថា បទល្មើសព្រៃឈើ ដែលដឹកជញ្ជូនឆ្លងកាត់ និងចូលមកស្រុកបារាយណ៍នេះ គឺបានត្រូវរ៉ូវគ្នា ជាមួយសមត្ថកិច្ចអាជ្ញាធរ និងសមត្ថកិច្ចមេព្រៃសង្កាត់ក្រយា់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនេះ ហើយទោះជា បទល្មើសព្រៃឈើ ត្រូវបានគេស្គាល់ឈ្មោះឈ្មួញមុខដដែលទី១ឈ្មោះអាន ប្រពន្ធឈ្មោះភន ទី២ឈ្មោះចែល័ក្ខ និងឈ្មោះលីម ឈ្មួញទាំនេះ
រស់នៅភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងតែដឹកបទល្មើសជាប្រចាំ នឹងម្នាក់ទៀតឈ្មោះចែអែម បើកសិប្បកម្មជ្រៀក
ឈើអត់ច្បាប់ដុះស្លែ នៅភូមិរំចេក ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោកហូគឹមឆេង នាយសង្កាត់ទំរីងបានប្រាប់ថា លោកអត់ដឹងទេ ឲ្យសួរទៅលោកឡាយជាមន្ត្រីផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់
លោកបានឆ្លើយថាចាំលោកសួរនាំមើល ចាំបន្តិចសិន ចំណែកលោកឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានប្រាប់
អ្នកយកព៍ត័មានយើងថា បទល្មើសទាំងនោះ គឺជារបស់ប្រជាពលរដ្ឋដឹកយកទៅធ្វើផ្ទះ ហើយចំពោះបទល្មើសផ្សេងទៀតលោកកំពុងស្រាវជ្រាវ៕

2015-12-06 13-45-27image

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9313 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.