ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រវល់និយាយទូរសព្ទ័ម៉ូតូរេចង្កូតចូល រថយន្តកាមីរី បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ រឺឯ ស្រី្ដរួមដំណើរ បានស្លាប់បាត់បង់ជីវិត

ណ្រះវិហារ៖ គ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង រវាងម្ចាស់ម៉ូតូជាប់និយាយទូរសព្ទ័ បានរេចង្កូតបុករថយន្ដ ចំពីមុខមួយទំហឹង
បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ រឺឯស្រ្ដីរួមដំណើរបានស្លាប់បាត់បង់ជីវិត នៅនិងកន្លែង កាលពីវេលា ម៉ោង៧:៤ នាទីព្រឹក
ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅភូមិ ស្រយ៉ង់ត្បូង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ។

IMG-20151206-WA0011

លោកអនុសេនិយ៏ទោ ចាន់ ស៊ី ប្រធានស្នាក់ការ២១០ទទួលទិសស្រយ៉ងបានឲ្យដឹងថា ម៉ូតូម៉ាកវេវ ពណ៍ក្រហមពាក់ស្លាកលេខ
កំពង់ធំ2F 4001 បើកបរ ដោយ ឈ្មោះ ប្រាក់ ថា ភេទ ប្រុស អាយុ ៤៥ឆ្នាំ បំរើការនៅទូរទស្សន៏ អ៊ីនធឺនេត M S J TV
ប្រចាំ ខេត្តកំពង់ធំ រស់នៅ ភូមិ ស្រឡៅទោង ឃុំ បារាយ ស្រុកបារាយ ខេត្ត កំពង់ធំនិង អ្នករួមដំណើរឈ្មោះផៃ ភារុម ភេទ ស្រី អាយុ
៤២ឆ្នាំរស់នៅ ភូមិ កកោះ ឃុំករកោះ ស្រុកបារាយ ខេត្ត កំពង់ធំ បំរើការនៅ អង្គភាពជាមួយគ្នា បានធ្វើដំណើរ ពីខេត្តកំពង់ធំទៅសៀមរាប លុះមកដល់ ចំនុចកើតហេតុខាងលើ ម្ចាស់ ម៉ូតូខាងលើជាប់និយាយទូរសព័្ទ ហើយផ្លូវកោង ផងនោះបានរេចង្កូតទៅ បុករថ យន្ដកាមីរី
សេរីឆ្នាំ៩០ កែច្នៃមួយគ្រឿងពណ៏ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2E 9344 បើកបរដោយ ឈ្មោះ ទីរាវុធ ភេទ ប្រុសអាយុ ៤២ឆ្នាំ បំរើការជា យោធា រស់នៅ ភូមិរុងរឿង៥ ឃុំ ទឹកក្រហម ស្រុក ជាំក្សាន្ដ ខេត្តព្រះ វិហារ បើក បញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់បញ្ជូន មកសំរាក់នៅមន្ទីពេទ្យ បង្អែក១៦មករា ខេត្តព្រះវិហារ រឺឯស្រ្ដីអ្នករួមដំណើរ បាន ដួលបោកក្បាល ទៅនិង ថ្នល់ ស្លាប់បាត់បង់ជីវិតនៅនិង កន្លែងកើតហេតុតែម្ដង ហើយស្រ្ដីរងគ្រោះខាងលើត្រូវបាន ក្រុមគ្រួសារ ដឹកតាមរថយន្ដសាមុយទៅ ធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ចំណែកម្ចាស់រថយន្ដត្រូវបាន ឃាត់ខ្លួន បណ្ដោះអាសន្នរងចាំការដោះស្រាយ ៕

IMG-20151206-WA0012IMG-20151206-WA0013ម្ចាស់រថយន្ដ

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.