ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី២០ ត្រូវបានប្រារព្វធ្វើឡើង នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប

សៀមរាប៖ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២០ ដែលមានកីឡាករ កីឡាការិនីដែលជាភ្ញៀវជាតិ – អន្តរជាតិ ចូលរួមចំនួន ៨៥០៨នាក់ ក្នុងនោះមានជនបរទេសជាង ៤ពាន់នាក់ មកពី ៧៥ ប្រទេស ។ ការរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២០នេះ រួមមាន ប្រណាំង រទេះជនពិការបុរស ស្ត្រី ២១ គីឡូម៉ែត្រ ! រត់ប្រណាំងចម្ងាយបុរស ស្រ្តី ២១ គីឡូម៉ែត្រ ! រត់ចម្ងាយ ១០គីឡូម៉ែត្រ និងជនពិការបុរស ស្រ្តី និង ការរត់កំសាន្ដ ក្នុង លក្ខណៈគ្រួសារ និងមិត្តភក្តិ ៣គីឡូម៉ែត្រ ផងដែរ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៥ នាចុងសប្តាហ៍នេះ ។
នេះជាលើកទី២០ហើយ ដែលបានប្រារព្ធធ្វើទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្ត ក្រោមការ ឧបត្ថម្ភ រៀបចំដោយសមាគមបេះដូងមាសជប៉ុន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និងមានការជួយគាំទ្រឧបត្ថម្ភ ពីបណ្ដា ស្ថាប័នរដ្ឋាភិបាលកម្ពុជា អង្គការជាតិ!អន្តរជាតិ វិស័យឯកជន ភោជនីយដ្ឋាន សណ្ឋាគារជាច្រើនទៀតផងដែរ ។

បើតាមរបាយការណ៍ កីឡាករកីឡាការី ដែលបានចុះឈ្មោះជាផ្លូវការចូលរួមរត់ប្រណាំងទាំងកម្ពុជា និង បរទេស ក្នុងចម្ងាយ ២១គីឡូម៉ែត្រ ចំនួន ៣២០៨នាក់ ចម្ងាយ ១០គីឡូម៉ែត្រ ចំនួន២៩៩១នាក់ និង ចម្ងាយ ៣គីឡូម៉ែត្រ ជាលក្ខណៈ ក្រុមគ្រួសារ ចំនួន ២ ២៩៤នាក់ រួមទាំងជនពិការផងដែរ ។

គួរបញ្ជាក់ផងដែរថា៖ កីឡាករ កីឡាការិនីទាំងអស់បន្ដការគាំទ្រ និង ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០១៥នេះ ជាខួបគម្រប់ ២០ឆ្នាំ ក្នុងការ រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ បានបញ្ជាក់ឲ្យឃើញនូវសក្ខីភាព នៃប្រជាជនជុំវិញពិភពលោកបានគាំ ទ្រយល់ដឹងច្បាស់ពីស្ថានភាពសន្ដិសុខ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់ក៏ដូចជា ស្ថេរភាពនយោបាយ និង សេដ្ឋកិច្ចសង្គមនៅកម្ពុជាបានយ៉ាងល្អប្រសើរ ។

ការរត់ប្រណាំងនាពេលនេះគឺ ដើម្បី ទីក្រុងបៃតង មនុស្សធម៌ ! សុខភាព ! មិត្តភាព ! សាមគ្គីភាព និងដើម្បីការពារ បរិស្ថានភពផែនដីផងដែរ ៕
ប៊ុនធឿន (សៀមរាប)

2015-12-07_1546522015-12-07_1547322015-12-07_1548332015-12-07_155306

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.