ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រកាស​ចូល​កាន់​មុខតំណែង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​

​ប្រកាស​ចូល​កាន់​មុខតំណែង សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៏​អញ្ជើញ​ចូលរួមប្រ​កាសចូលកាន់​មុខតំណែ​ង​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​នា​ព្រឹក​ថ្ងៃ​ទី​០៩​ខែមិថុនា ឆ្នាំ​២០១៤ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​
​សរុប​ចំនួន​២២៨​នាក់​ស្រី​៤៦​នាក់​!

​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បាន​អាន​របាយការណ៍​ស្តី​អំពី​សមិទ្ធិផល​នានា​ក្នុង​ខេត្ត​ដែល​ក្រុមប្រឹក្សា​ខេត្ត រួម​សហការ​គ្នា​ជាមួយ​និង​អាជ្ញាធរខេត្ត ព្រម​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​សម្រេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ នៃ​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​អាណត្តិ​ទី​១​រួចមក​!

​ឯកឧត្តម ឈឹម កាន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​បាន​អាន​នូវ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៤/៦៤៣ របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី បាន​ទ្រង់​យល់​សេចក្តីសម្រេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​លេខ​២៤៨/១៤ គ​.​ជ​.​ប​.​ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​២៧​ខែ​ឧសភា ឆ្នាំ​២០១៤ ស្តីពី​ការប្រកាស​បេក្ខជន​ជាប់ឆ្នោត​ជា​សមាសភាព​សមាជិក​ក្រុមប្រឹក្សា​អាណត្តិ​ទី​២  បាន​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​!

ត្រាស​បង្គាប់ !​មាត្រា​១.​ទទួលស្គាល់​សមាសភាព​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​សរុប​ចំនួន​១៧​នាក់​ក្នុង​អាណត្តិ​ទី​២​រួមមាន​ទី​១. ឯកឧត្តម ឈុន ឈ​ន់ ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ ចំណែក​១៦​នាក់​ទៀត​ជា​សមាជិក​រួម​មាន​ឯកឧត្តម ដៀប ពិ​រី  ឯកឧត្តម លុក សម្បត្តិ ឯកឧត្តម អ៊ឹម ឃុន ឯកឧត្តម ជា ពា ឯកឧត្តម ហេង ហួត លោកជំទាវ ទូច ស៊ី​ថុល លោកជំទាវ សុខ ចន្ទ​ធូ ឯកឧត្តម ឌិ​ត ធន លោកជំទាវ យស់ ថា​នារី ឯកឧត្តម កឹម វិសុទ្ធ ឯកឧត្តម ប្រាក់ គឹម​នាគ  ឯកឧត្តម ស៊ុន ច​ន្ធី ឯកឧត្តម ជិន កេង ឯកឧត្តម សុក ប៉េង​សេង ឯកឧត្តម ស៊ុន ធន់ និង​ឯកឧត្តម គឹម សុខ​ហេង សាមីខ្លួន​ដូច​មាន​ចែក​ក្នុង​មាត្រា​១​ខាងលើ​ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​ ។

​ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដែល​ទើបតែ​ប្រកាស​ទទួលស្គាល់​ថ្មី តំណាង​ឲ្យ​ក្រុមប្រឹក្សាទាំង​១៧​នាក់ បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា​!១.​ប្តេជ្ញា​ប្រតិបត្តិ​ដោយ​ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ទី​២.​ប្តេជ្ញា​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត យកចិត្តទុកដាក់​អភិវឌ្ឍ លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ទី​៣.​ស្មោះត្រង់​ជានិច្ច​ដោយ​ឥត​មាន​ងាករេ​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ទី​៤ ប្តេជ្ញា​បំរើ​ជាតិ​មាតុភូមិ និង​បំរើ​ប្រជាពលរដ្ឋ​ឲ្យអស់​ពី​កំលាំងកាយ ចិត្ត និង​ទី​៥.​ខិតខំ​លុបបំបាត់​អំពើពុករលួយ​គ្រប់​រូបភាព​!​បន្ទាប់ពី​ពិធី​ប្រគល់​ជូន​នូវ​ព្រះរាជក្រិត្យ​ទទួលស្គាល់​ក្រុមប្រឹក្សា​ខេត្ត​ទាំង​១៧​នាក់​រួច​មក​!​ក្នុងនោះ​មាន​បេក្ខភាព​មក​ពី​សមាជិក​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១២​នាក់​ស្រី​៣​នាក់ និង​មក​ពី​បេក្ខភាព​សមាជិក​គណៈបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​(​ប្រុស​) ។​

​ឯកឧត្តម ថោង ខុន មាន​ប្រសា​ស​ន៏​សំណេះសំណាល​និង​ផ្តាំផ្ញើរ​ដល់​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ទាំង​១៧​នាក់ ធ្វើយ៉ាងណា​សហការគ្នា ពួតដៃគ្នា រួម​សាមគ្គី​គ្នា ធ្វើឲ្យ​ខេត្ត​កំពង់ធំ មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ន៏​រីកចំរើន​លើ​គ្រប់​វិស័យ​ចាប់ពីពេលនេះ​តទៅ ៕

 

2014_06_17slsc3 (1) 2014_06_17slsc3 (2) 2014_06_17slsc3 (3) 2014_06_17slsc3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.