ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពលរដ្ឋដែលមានជម្លោះរឿងដីធ្លី បានផ្ទុះហិង្សាវាយបំផ្លាញទ្វាររបង និងទ្រព្យសម្បត្តិ សាលាដំបូងខេត្តរតនគីរី

ខេត្តរតនគិរី៖ នៅម៉ោង១រសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៥ ក្រុមបាតុករប្រមាណ ២០០ នាក់ បានផ្ទុះអំពើហិង្សា កម្ទេចទ្វារតុលាការ
ខេត្តរនគិរី និងបាននាំគ្នា សំរុកចូលទៅលុកលុយក្នុងបរិវេណតុលាការខេត្តរនគិរី ដើម្បីតាមរកតំណាងរបស់ពួកគាត់់៣នាក់
ដែលតុលាការ ចាប់យកទៅដាក់គុក។

ប្រភព័តមានឲ្យដឹងថា ប្រជាពលរដ្ឋខេត្តរតនគិរីប្រមាណជិត២០០នាក់ ដែលឡើងទៅរង់ចាំស្តាប់សវនាការជំនុំជម្រះក្តី លើតំណាង
របស់ខ្លួនលើសំណុំរឿងជម្លោះដីធ្លី១៨៦ហិកតា បានផ្ទុះហិង្សាវាយបំផ្លាញទ្វាររបងសាលាដំបូងខេត្តរតនគិរី និង ទ្រព្យសម្បត្តិមួយចំនួន ក្រោយពេលសាលាដំបូងខេត្ត បានសម្រេចឃុំខ្លួនតំណាង៣នាក់របស់ពួកគេ ដាក់ពន្ធនាគារពីបទរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ រួចប្រជាពលរដ្ឋបានផ្ទុះការខឹងសម្បា និងសម្រុកចូលក្នុងអគារតុលាការ បណ្តាលឲ្យខូចខាត បន្ទប់ និងសម្ភារៈរបស់តុលាការមួយចំនួន។

ទោះជាយ៉ាងណាអំពើហិង្សានេះ កើតមានមួយរយៈពេលខ្លីប៉ុណ្ណោះ ហើយប្រជាពលរដ្ឋ ក៏បានរំសាយទៅវិញ បន្ទាប់ពីមានការអន្តរាគមន៍
ពីកងកម្លាំងសមត្ថកិច្ច។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែធ្នូ ប្រជាពលរដ្ឋជាច្រើនរយនាក់ មកពីភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគិរី បានជួបជុំគ្នានៅមុខសាលាដំបូងខេត្តរតនគិរី ដើម្បីតាមដានសវនាការរបស់តុលាការ លើតំណាងរបស់ពួកគេ ក្នុងវិវាទដីធ្លីជាមួយ
លោក ហ៊ាង សុជាតិ ដែលបានកើតមានជាច្រើនឆ្នាំមកហើយនោះ។

តាមប្រជាពលរដ្ឋអះអាងថា គោលបំណងពួកគេ គឺសូមឲ្យស្ថាប័នតុលាការ ផ្តល់ភាពយុត្តិធម៌ ព្រោះពួកគាត់រស់នៅលើដីនេះ ចាប់តាំង
ពីឆ្នាំ២០០៦-២០០៧ មកម្ល៉េះ។ ក្រោយមកក៏ស្រាប់តែលេចមុខលោក ហ៊ាង សុជាតិ តាមរយៈមេធាវី បានដាក់ពាក្យបណ្តឹង
ទៅតុលាការខេត្ត ដើម្បីទាមទារយកដីមានវិវាទខាងលើ។

តំណាងប្រជាពលរដ្ឋចូលរួមសវនាការនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ មានតែចំនួន ៣នាក់ទេ ដោយ ១នាក់បានស្លាប់បាត់ទៅហើយ
ម្នាក់ទៀត បានចាកចេញពីភូមិមិនដឹងទៅរស់នៅកន្លែងណា ហើយតំណាង៣នាក់ត្រូវបានសាលាដំបូងខេត្តសម្រេចឃុំខ្លួន ទើបប្រជាពលរដ្ឋផ្ទុះហឹង្សាឲ្យដោះលែងតំណាងពួកគេវិញ។
លោកឆាយ ធី ប្រធានអង្គការអាដហុក ប្រចាំខេត្តរតនគិរី បានមានប្រសាសន៍តាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកថា “ពលរដ្ឋតវ៉ាកម្ទេចទ្វារតុលាការខេត្តរនគិរី ពីការចាប់តំណាងរបស់ពួកគាត់់៣នាក់យកទៅដាក់គុក ក្នុងពេលសវនាការរឿងជម្លោះ
ដីធ្លី។ បាតុករ ១៥០នាក់បានសំរុកចូលទៅលុកលុយក្នុងបរិវេណតុលាការ ដើម្បីរកពួកគាត់ដោយសារសមត្ថកិច្ចចាប់តំណាង
ពួកគាត់ចាប់ខ្លួនចេញតាមទ្វារក្រោយ”។

លោកឆាយ ធី បានបន្តថា អយុត្តិធម៌ក្នុងសង្គមកើតឡើងហូរហែរ ក្នុងទឹកដីប៉ែកឥសាន ។ ព្រៃឈើត្រូវបានបំផ្លាញទាំងស្រុង ដីត្រូវបានជួលឲ្យក្រុមហ៊ុនយួនយ៉ាងសន្ធឹកសន្ធាប់ តើរាស្ត្រខែ្មរបន្តការរងទុក្ខតទៅទៀត?។

ប្រភពពីមុខតុលាការខេត្តរតនគិរី បានឲ្យដឹងថា មានការតវ៉ាមួយដែលមានមនុស្សលើសពី ១០០ នាក់នៅមុខតុលាការ ចំពោះការទាមទារដីដែលប្រធានរដ្ឋសភាបានអន្តរាគមន៍ តែផ្ទុយទៅវិញបែរចាប់ខ្លួនតំណាងអ្នកតវ៉ាទៅវិញ ទី១-ជ្រឹង ទូច ២-អែម ចាន់ និង៣-សូទ្រ សឿន។ អ្នកទាំងបីមានឈ្មោះក្នុងលិខិតអន្តរាគមន៍របស់ប្រធានសភាជាតិកម្ពុជា។
យើងពុំអាចសុំការបំភ្លឺពីលោកហ៊ាង សុជាតិបានឡើយ៕

2015-12-02_1843402015-12-02_184310art29.112341630_1684973225117575_366832235499507401_n

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.