ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សាលាឧទ្ធរណ៍ ច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍ របស់មេធាវីលោកហុង សុខហួរ

ភ្នំពេញ ៖ចៅក្រមតុលាការសាលាឧទ្ធរណ៍ បានសម្រេចច្រានចោលនូវបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារក្តីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី នាព្រឹកថ្ងៃទី៣០វិច្ឆិកានេះ។ លោកមេធាវី បានប្តឹងទាស់នឹងសាលក្រមចាត់របៀប របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្គាប់ឱ្យមេធាវី និងលោក ហុង សុខហួរ ផ្តល់ភស្តុតាងបន្ថែម មុនបើកសវនាការលើអង្គសេចក្តី។

សភាស៊ើបសួរសាលាឧទ្ធរណ៍បង្គាប់ឲ្យមេធាវីផ្តល់ឯកសារពាក់ព័ន្ធទាំងឡាយជូនតុលាការ ដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីកាត់ទោស លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលត្រូវដកអភ័យឯកសិទ្ធិ។

ក្រោយការសម្រេចរបស់សាលាឧទ្ធរណ៍ លោកមេធាវី ជូង ជូងី បានឲ្យដឹងថា ការសម្រេចនេះជារឿងមិនត្រឹមត្រូវ។ លោក ជូង ជូងី បានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្ដី ដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលបន្តទៀត។

ទាក់ទងសំណុំរឿងលោក ហុង សុខហួរ នេះសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនឆ្លើយបំភ្លឺ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះផងដែរ ដើម្បីសាកសួរពីរឿងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥។

ការចេញដីកាបង្គាប់ឲ្យចូលខ្លួននេះ គឺពាក់ព័ន្ធការបង្ហោះសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ក្លែងក្លាយ និងវីដេអូឃ្លីបនៅលើផេក Facebook របស់លោក សម រង្ស៊ី។ ការបង្ហោះនេះជាដើមចម ដែលសមត្ថកិច្ចបានធ្វើការចាប់ខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥៕

មេធាវីការពារជនជាប់ចោទ លោក ជួង ជូងី បានប្រាប់អ្នកព័ត៌មាន ក្រោយពីសវនាការ នៅតុលាការសាលាឧទ្ធរណ៍ថា ការសម្រេចរបស់ឧទ្ធរណ៍ នាពេលនេះ លោកនឹងជួបកូនក្តី ដើម្បីសម្រេចថា ប្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល ឬយ៉ាងណា?។

សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីបានបង្ហោះ និងធ្វើការបកស្រាយពីសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ក្លែងក្លាយ នៅលើទំព័រហ្វេសប៊ុក លោកសម រង្ស៊ី ។ លោក ហុងសុខហួរ ត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួន ៣ រួមមាន៖ បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារចាប់ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។

សំណុំរឿងក្តីនោះ ក៏បានរាលដាលដល់លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសសនៅក្រៅប្រទេស។ តុលាការសាលាដំបូង រាជធានីភ្នំពេញ បានតម្រូវឲ្យលោកសមរង្ស៊ី ចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។សវនាការនេះគ្មានវត្តមានលោក ហុង សុខហួរ នោះទេ។

images

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.