ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លុច​ស៊ីស​មន្ត្រី​យោធា​ដឹក​ក្រញូង ព្រះ​លែង​ជួយ ជាប់​អន្ទាក់​សមត្ថកិច្ច​ទាំង​រថយន្ត​និង​អ្នកបើកបរ

លុច​ស៊ីស​មន្ត្រី​យោធា​ដឹក​ក្រញូង ព្រះ​លែង​ជួយ ជាប់​អន្ទាក់​សមត្ថកិច្ច​ទាំង​រថយន្ត​និង​អ្នកបើកបរ

ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បានឲ្យដឹងថា បន្ទាប់ពី​ទទួលបាន​ពត៌មាន​ពី​បណ្តាញសម្ងាត់​ប្រាប់ថា​មាន​រថយន្ត​លុច​ស៊ី​ស​១​គ្រឿង​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​បាត់ដំបង 2A188​កំពុងតែ​ចរាច​រណ៏​ដឹក​ក្រញូង​ចេញមក​ពី​ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ក៏​រាយ​ការណ៏​សុំ​គោលការណ៍​ពី​លោក​ព្រះរា​ជ​អាជ្ញា លោក​ព្រះរាជអាជ្ញា អ៊ិត សុធា បាន​បញ្ជា​ឲ្យ​លោក សាយ ណូ​រ៉ា  ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំង​ចំរុះ​មាន ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សង្កាត់រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ កំលាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំលាំង​សឹក​រង​កំពង់ធំ និង​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ស្ទាក់​ចាប់​បាន​រថយន្ត​ខាងលើ ព្រមទាំង​បុរស ២​នាក់​នៅ​ចំនុច​ភូមិ​ត្រពាំង​ចំបក់ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ នៅវេលា ម៉ោង ២:០០ នាទី​រសៀល ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ​២០១៤ នាំយកមក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ។​

សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង ឃើញ​មាន​ឈើប្រណិត​ប្រភេទ​ក្រញូង នៅលើ​រថយន្ត​ចំនួន​១៥៣​ដុំ ស្មើ​និង​០,៦៥៦ ម៉ែត្រគូប និង​អ្នកបើកបរ​ទី​១​ឈ្មោះ អ៊ឹម ធី ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​យោធា​បំរើ​ការងារ​នៅ​កងពលតូច​លេខ​៧០ មាន​ទីលំនៅ​ផ្ទះ​លេខ​៩៥C ផ្លូវ​លេខ​៣ ភូមិ តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ ក្រុងភ្នំពេញ​ជា​ម្ចាស់​រថយន្ត ចំណែក​បុរស​ម្នាក់​ទៀត​គឺជា​ជនជាតិ​យួន កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​លេខ ០៦១៦០៤៣៧៦ ឈ្មោះ សុខ សុធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រែកជីក សង្កាត់​សំបូ​រមាស ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម យក​មក​ចងក្រង​សំនុំរឿង​បញ្ជូន ទៅកាន់​សាលាតំបូង​ខេត្ត​កំពង់ធំ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​បើ​យោង​តាម​ឯកសា​រទិញ និង​លក់​រថយន្ត សមត្ថកិច្ច​ជំនាញ​រកឃើញថា ចំពោះ​ផ្លាកលេខ​ដែល​ចាប់​ជាប់​និង​រថយន្ត​នោះ គឺជា​លេខ​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច រីឯ ផ្លាក​លេខ​របស់​រថយន្ត​លុច​ស៊ី​ស​ពិតប្រាកដ​គឺ​ផ្លាកលេខ ភ្នំពេញ 2M 5943 ដែល​ត្រូវបាន​ជនសង្ស័យ​ដោះ​ទុក​ក្នុង​រថយន្ត ។ បើ​តាម​ការសន្និដ្ឋានរ​បស់​សមត្ថកិច្ច​ចំពោះ​ជនសង្ស័យ​ឈ្មោះ អ៊ឹម ធី អាយុ​៤៤​ឆ្នាំ ជា​មន្ត្រី​យោធា​បំរើ​ការងារ​នៅ​កងពលតូច​លេខ​៧០​រូបនេះ មិនមែន​ទើប​តែ​រកស៊ី​ដឹកឈើ​ក្រញូង​ជា​លើក​ទី​១​នោះទេ បានជា​មាន​ជំនាញ​ដោះដូរ​លេខ​រថយន្ត​របៀប​នេះ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ៕

2014_06_17slsc1 (1) 2014_06_17slsc1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.