ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អឺរ៉ុបត្រូវផ្អាក់ទទួលជនភៀសខ្លួន ក្រោយការវាយប្រហារភេរវកម្ម នៅបារាំង

ការវាយប្រហារនៅប្រទេសបារាំងនាពេលកន្លងមក បានធ្វើឲ្យប្រទេសទាំងអស់នៅតំបន់អឺរ៉ុប រឹតបន្តឹងព្រំដែនរបស់ខ្លួន មិនឲ្យមានការចេញចូលនោះឡើយ។
សកម្មភាពទាំងនោះហើយ អាចធ្វើឲ្យអឺរ៉ុបត្រូវបញ្ចប់ការទទួលជនភៀសខ្លួន ដែលបង្ករវិវាទនាពេលកន្លងមក។

កន្លងមកថ្មីៗនាយករដ្ឋមន្រ្តីបារាំង លោកManuel Valls បានវាយតម្លៃថា អឺរ៉ុបមិនអាចទទួលជនភៀសខ្លួនច្រើន តទៅទៀតបានទេ។សម្រាប់ប្រមុខរដ្ឋាភិបាលបារាំង អឺរ៉ុបត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីថែរក្សាការពារអនាគតអឺរ៉ុប។

នាយករដ្ឋមន្រ្តីបារាំងបង្ហាញជំហរ មិនស្វាគមជនភៀសខ្លួននៅមួយថ្ងៃមុន ស្សនកិច្ចនៅទីក្រុងប៉ារីសរបស់លោកស្រី
នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដែលជាមាតាអឺរ៉ុបចិត្តល្អបើកដៃ ទទួលជនភៀសខ្លួនមកពីមជ្ឈឹមបូព៌ា។

អធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គែឡាម៉ែរគែលមានវត្តមាននៅទីក្រុងប៉ារីស ទៅតាមការអញ្ជើញរបស់លោកប្រធានាធិបតី បារាំង ដែលកំពុងបើកយុទ្ធនាការគៀងគរប្រទេសមហា អំណាច ឲ្យចូលរួមនៅក្នុងសម្ព័ន្ធអន្តរជាតិជាធ្លុងមួយ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតនៃអង្គការរដ្ឋអ៊ីស្លាម នៅប្រទេសស៊ីរី។ នៅក្នុងជំនួបនៅថ្ងៃពុធ ប្រមុខដឹកនាំបារាំង អាល្លឺម៉ង់ នឹងលើកនិយាយផងដែរ ពីសំណុំរឿងជនភៀសខ្លួន ដែលត្រូវគេផ្អឹបទុក មួយអន្លើដោយសារអំពើភេរវកម្មក្នុងទីក្រុងប៉ារីស។

អំពើភេរវកម្មមានជាប់ប្រទាក់ក្រឡាគ្នា នឹងបញ្ហាជនភៀសខ្លួន។កាលពីថ្ងៃអង្គារ នៅក្នុងបទ សម្ភាសន៍ ទៅកាន់អ្នកកាសែតបរទេស លោកនាយករដ្ឋមន្រ្តីបារាំង បានថ្លែងថា ដើម្បី ការពារអនាគតអឺរ៉ុប និងក្នុងមូលហេតុគំរាមកំហែងរបស់ក្រុមជីហាតអឺរ៉ុប ត្រូវឈប់ទទួលជនភៀសខ្លួន។
“អឺរ៉ុបត្រូវតែហ៊ាននិយាយថាខ្លួនមិនអាចទទួលជនភៀសខ្លួន ច្រើន តទៅទៀតទេ។ គឺវាមិនអាចទៅរួចទេ។អឺរ៉ុបត្រូវរកដំណោះស្រាយ ដើម្បីឲ្យជនភៀសខ្លួនស៊ីរី ត្រូវទទួលបន្ទុកដោយប្រទេសនៅជិតខាងស៊ីរី។” នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីបារាំង Manuel Valls៕

2015_11_27_04_26_122015_11_27_04_26_12_1

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.